Monday, December 20, 2010

5,400 Cambodian Scouts from Siem Reap Province Given Scarf

In the morning of 20 December 2010, on the Bayon Temple Premises of Angkor, Siem Reap Province, H.E. Dr. Sok An, Deputy Prime Minister, Minister in Charge of the Office of the Council of Minister,  and Chairman of the National Association of Cambodian Scouts, presided over the Swearing in and Scarf Giving Ceremony.

H.E. Sou Phirin, Governor of Siem Reap Province, said that 5,400 scouts were sworn in and given the scarf. In the future, the scouts will be given additional duties, especially the duty to promote the community's livelihood.  

On that auspicious occasion, H.E. Dr. Sok An conveyed the message of Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, to all the scout members of Siem Reap Province. H.E. Dr. Sok An extended his high appreciation to all the scout youths who have actively participated in the scout movement and this was also extended to their parents and teachers who encouraged them to participate in various trainings and becoming the national scout of Cambodia.  H.E. Dr. Sok An also stressed that the event was in response to the contents of the political platform of the Royal Government of Cambodia under the wise leadership of Samdech Akka Moha Sena Padei Techo Hun Sen, which stated that "to promote the scouts as effective means for education and mental, spiritual and intellectual training as well as physical development " for the good cause of " the production of youths with knowledge, high morale and good citizens bestowed  with responsibility to others and the society".  
With great success, under the guideline of the Royal Government of Cambodia, H.E. Dr. Sok An extended his respects and deepest thanks to Samdech Akka Moha Sena Padei Techo Hun Sen for supporting the activities for the development of human resources in children and youths aimed at producing qualified human resources who will be the foundation for sustainable development of the nation.

សម្ដេចតេជោ​ជម្រុញឲ្យ​​អនុវត្ដ​គ្រប់យន្ដការ​​ដែលមានស្រាប់ដើម្បី​​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កម្ពុជា​-ថៃ​បាន​ល្អប្រសើរ(២០/១២/២០១០)


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ទទួល​ជួប​ធ្វើ​សវនាការ​ជាមួយ​ឯកឧត្តមកាស៊ីត ភីរម្យ ​រដ្ឋមន្ដ្រី​ក្រសួង​​ការបរទេសថៃ ​នា​ថ្ងៃទី ២០ ខែ​ធ្នូ ឆ្នាំ​២០១០ នៅវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ។​
  ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង ​ជំនួប​នោះ​ សម្ដេចតេជោបានលើកយកនូវសុភាសិតបុរាណខ្មែរមួយ​ឃ្លា​ប្រាប់ ឯកឧត្តម​កាស៊ីត ភីរម្យ ដោយ​​ប្រៀប​ធៀប​ទៅនឹង​​សភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដែល​​បានវិល ត្រឡប់ទៅរកស្ថាន​ភាព​មុនថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨ នោះថា  “ក្រោយពេលភ្លៀង មេឃស្រឡះ” ។

សម្ដេចតេជោ​នាយ​ករដ្ឋមន្ត្រី​ មានប្រសាសន៍ថា ​ឥឡូវ​នេះ​ជា​ពេល​វេលា​សមស្រប​ និង​ ត្រឹម​ត្រូវ​ ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​ជម្រុញ​ការ​អនុវត្ត​គ្រប់​យន្តការ​ទាំង​អស់​ដោយ​ធ្វើការ​ សហការ​រួម​គ្នា​ ដើម្បី​ឲ្យ​ទំនាក់​ទំនង​​កម្ពុជា​-ថៃ​ កាន់តែ​បាន​ប្រសើរឡើង​។ សម្តេច​តេជោ​ បាន​បញ្ជាក់​ថា ​​អ្វីៗដែលបានរៀប​ចំ​ឡើង​គឺ​មាន​ទិសដៅ ដើម្បីជម្រុញ​កិច្ច សហប្រតិបត្ដិការ​ រវាង​ប្រទេស​យើង​ទាំងពីរ។

          ឯកឧត្តម​ជំនួយការ​បាន​​មាន​ប្រសាសន៍​ថា ​ក្នុង​ឱកាស​នោះ​ឯកឧត្ត​ម​ កាស៊ីត ភីរម្យរដ្ឋមន្ត្រី​ក្រសួង​ការ​​បរទេស​ថៃ​ បាន​រាយការណ៍​ជូន​សម្តេច​តេជោ​អំពីលទ្ធផលនៃជំនួបរបស់ លោកជាមួយឯកឧត្ដម ហោ ណាំហុង ​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដោយ​បាន​គូស​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​បាន​ពិនិត្យ មើល ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបន្ទាប់ពីជំនួប ចំនួន ៤ ដង​រវាង​​នាយករដ្ឋ​មន្ដ្រី​កម្ពុជា-ថៃ​នោះ សកម្មភាពជាច្រើនត្រូវបានកើតមានឡើង ដូចជាការសំដែងសិល្បះ ជំនួប​​រវាង​ អ្នក​យក​ព័ត៌មាន​ បញ្ហាបច្ចេកទេស វប្បធម៌ និង បញ្ហាព្រំដែនជាដើម ដែល​សកម្មភាព​ទាំង​នេះ​ សុទ្ធ​សឹង​តែជា កត្ដា​ជម្រុញ​ឱ្យមានកិច្ចសហប្រតិបត្ដិការកាន់តែល្អប្រសើរឡើងរវាងប្រទេស ទាំងពីរនោះ ។ ឯកឧត្តម​ កាស៊ីត បាន​ថ្លែង​អំណរ គុណចំពោះសម្ដេចតេជោ ដែលបាន គាំទ្រនូវរាល់សកម្មភាព ទាំងនេះ ។

ឯកឧត្តម កាស៊ីត ភីរម្យ មានជម្រាបជូនសម្ដេច ហ៊ុន សែន ថាជំហរបស់​ រាជរដ្ឋាភិបាល ​ថៃ​នៅ​ពេល​​នេះគឺធ្វើយ៉ាងណាបោះជំហានទៅមុខដើម្បីពង្រីក និង ពង្រឹង​កិច្ចសហប្រតិ បត្ដិការ​ រវាង​ប្រទេស​ទាំងពីរ ដើម្បីជាផលប្រយោជន៍របស់ ប្រជាជនប្រទេសទាំងពីរ ហើយរាល់សកម្មភាព​ទាំងឡាយ​ ដែល​ភាគី​ថៃ​បានធ្វើនឹងរាយការណ៍ជូនកម្ពុជាតាមរយៈ ស្ថានទូតកម្ពុជានៅក្នុងប្រទេសថៃ និង តាមរយៈ​ស្ថានទូត​ថៃ​ប្រចាំនៅក្នុងព្រះរាជាណាចក្រ កម្ពុជាផងដែរ ។

នៅក្នុងជំនួបនោះឯកឧត្តម​ កាស៊ីត ភីរម្យ ក៏បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក ពីសំណាក់​ឯកឧត្តម​នាយករដ្ឋមន្ដ្រី​ថៃ ជូនចំពោះសម្ដេចតេជោ​នាយករដ្ឋមន្ដ្រី។ ចំណែក​ សម្ដេចតេជោ​ក៏បាន​ផ្ដាំផ្ញើ​ការ​សាកសួរ​សុខទុក្ខត្រឡប់ទៅ វិញជូនឯកឧត្តម​នាយករដ្ឋមន្ដ្រី ថៃវិញ ព្រមទាំង​បានថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ថៃដែលបានផ្ញើលិខិតចូលរួម មរណទុក្ខ និង បានជួយឧបត្ថម្ភជា​ជា​ថវិកា​ជួយ​ដល់​ជន​រង​គ្រោះ​​ដោយ​ឧបទ្ទវហេតុនៅស្ពាន កោះពេជ្រកាលពីរាត្រីថ្ងៃទី ២២ វិច្ឆិកានោះផងដែរ​ ។

ឯកឧត្តម​ កាស៊ីត ភីរម្យ បានមកដល់កម្ពុជាកាលពីថ្ងៃទី ១៩ ធ្នូ ដើម្បី​ចូលរួម​ក្នុង​ពិធី​ ប្រារឰ​ខួប​អនុស្សាវរីយ៍​លើកទី ៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃនៅ​ស្ថានទូត​ថៃ​​ប្រចាំ​ ព្រះរាជាណាចក្រកម្ពុជា​ ហើយ​លោក​បានជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជា​មួយ​ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង សហប្រតិបត្ដិការ ​អន្ដរ​ជាតិ​នៅ​ព្រឹកថ្ងៃ​ទី​​ ២០ ខែធ្នូ ឆ្នាំ​២០១០ មុនពេល​ដែល​​ចូលមកជួបសំដែងការគួរ សមជា មួយ​សម្ដេចតេជោ​នាយករដ្ឋមន្ដ្រី​នៅ​វិមាន​សន្តិភាព​ ។

សមាជិកកាយរឹទ្ធិជាតិកម្ពុជាខេត្តសៀមរាប ត្រូវបានបំពាក់ជូននវកាយរឹទ្ធិចំនួន ៥៤០០នាក់(២០/១២/២០១០)


      ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមន្រ្តីទទួលបន្ទុក ទីស្តីការគណៈ រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាជាតិកាយរឹទ្ធិជាតិកម្ពុជា បានអញ្ជើញជា​ អធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិខេត្តសៀមរាប។

 ពិធិនេះបានប្រព្រិត្តិឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ នូវក្នុងបរិវេណប្រាសាទ ​បាយ័ន តំបន់អង្គរ។
 ឯកឧត្តមស៊ូ ភិរិន្ទអភិបាលខេត្តសៀមរាប បានថ្លែងថា​ បច្ចុប្បន្ននេះសមាជិក កាយរឹទ្ធិជាតិ​​កម្ពុជាខេត្ត សៀមរាបមានចំនួន ៩០៨០នាក់ នារីចំនួន៤៤៨៩នាក់​។ បើតាម គម្រោង​ផែន​ការឆ្នាំ២០០៩ គ្រោងធ្វើសច្ចា ប្រណិធាន និងបំពាក់កន្សែង នវកាយរិទ្ធចំនួន ត្រឹមតែ​៥០០០នាក់ប៉ុណ្ណោះ ប៉ុន្តែការធ្វើពិធីនេះមានចំនួន ៥៤០០នាក់​ហើយចំនួន នវកាយរឹទ្ធិ ដែល​មិនទាន់បំពាក់កន្សែង នឹងត្រូវធ្វើពិធីបំពាក់ កន្សែងជាបន្ត បន្ទាប់នៅពេលក្រោយទៀត។

  ជាទិសដៅបន្តការងារកាយរឹទ្ធិនឹងបង្កើនថែមទៀតនូវកាតព្វកិច្ចរបស់ខ្លួនព្រមជាមួយការ ធ្វើសកម្មភាព ល្បាត កងល្បាត កងឯកភាពតាមគ្រឹះស្ថានសិក្សាបង្កើនការ ហាត់ពត់​ខ្លួន ប្រាណ ចិត្តគំនិតឲ្យក្លាយ ជាកូនល្អ សិស្សល្អ​ មិត្តល្អដើម្បីសម្រេចគោលដៅចតុស្តម​អប់រំ គឺរៀនឲ្យមានចំណោះដឹង មានចំណោះធ្វើ មានសីលធម៌ល្អ និងចេះរួមរស់ជាមួយ គ្នា​ ដោយសុខដុមរមនា។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា តាមរយៈចលនាកាយរឹទ្ធិនឹងបោះ​ជំហាន ​​ទៅមុខ យ៉ាងរឹងមាំ ខ្លាំងក្លារួមចំណែកយ៉ាងសកម្មក្នុងការកសាងពន្លកយុវវ័យ ពង្រឹង​នូវ​​សក្កតានុពល ពេញលេញក្នុង ក្របខណ្ឌអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព និងការ ទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គម ជាពិសេសការចូលរួម​ក្នុង​​​ការអភិវឌ្ឍជាតិ ការលើកកំពស់ កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ យ៉ាងពិតប្រាកដ​ដែលស្របតាម យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២​របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន។  ដោយមានការ គោរពដ៏ខ្ពង់ខ្ពស់ក្នុងឱកាសដ៏មានតម្លែនេះយើងខ្ញុំទាំងអស់គ្នា បានទទួលនូវប្រសាសន៍ដឹកនាំ ក៏ដូចជាអនុសាសន៏ដ៏មានតម្លៃ របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនា​យករដ្ឋមន្រ្តីក្នុងគោលដៅធ្វើចលនាកាយរឹទ្ធិក្នុងខេត្ត មានភាពរីកចម្រើន រឹងមាំ និងខ្លាំងក្លា​ទ្វេឡើងថែម ទៀតជាក់ជាមិនខាន។
  នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តីបានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសួរសុខទុក្ខ ពីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គរុគណនៃកាយរឹទ្ធិជាតិកម្ពុជា ដើម្បីប្រគេននិងជូនព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក​ លោកស្រី ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសក្មួយៗកាយរឹទ្ធិ ជាតិកម្ពុជាខេត្តសៀមរាបទាំងអស់។

  ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានកោតសរសើរនិងវាយតម្លែខ្ពស់ផងដែរ ចំពោះក្មួយៗយុវជន ទាំងអស់ដែលបានចូលរួមចំណែក ​យ៉ាងសកម្មក្នុងចលនាកាយរឹទិ្ធខេត្ត​ សៀមរាប និងសូមអរគុណ ដល់មាតា​ បិតា និងអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ដែល​បាន ជំរុញ និងលើកទឹកចិត្តក្មួយៗជាកូ​ន ជាក្មួយ ជាសិស្ស ឲ្យមកទទួលការបណ្តុះបណ្តាល​ និង ចូលជាសមាជិកកាយរឹទ្ធិជាតិ​កម្ពុជាប្រកបដោយ ឆន្ទៈ និងឧត្តមគតិចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងមានការអភិវឌ្ឍផ្នែករាងកាយ ប្រាជ្ញា ស្មារតី និង​សីលធម៌ ខ្ពង់ខ្ពស់​ ដើម្បីអនាគតរុងរឿងរបស់ក្មួយៗផ្ទាល់ និងរបស់គ្រួសារ ព្រមទាំងដើម្បី​ក្លាយ ជាពលរដ្ឋដ៏ល្អ របស់សង្គមជាតិ។​

  ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ពិធីបំពាក់កន្សែងជូននវកាយរឹទ្ធនាថ្ងៃនេះ គឺឆ្លើយ​តបទៅ នឹងខ្លឹមសារនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ដែលបានកំណត់ថា ‌‌“ត្រូវជំរុញកាយរឹទ្ធឹជាមធ្យោ​បាយ​ មួយដ៏ មានប្រសិទ្ធភាពសម្រាប់ ការងារអប់រំ និងហាត់ពត់លត់ដំគំនិត ប្រាជ្ញា ស្មារតី ព្រម​ទាំង​ កាយសម្បទារបស់យុវជនឲ្យបាន សកម្ម ខ្លាំងក្លានៅកម្ពុជា”​ សម្រាប់ បុព្វហេតុនៃការ​កសាង ពន្លកយុវវ័យប្រកបដោយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ជាពលរដ្ឋល្អ ដែល ប្រកាន់ខ្ជាប់នូភារកិច្ចចំពោះអ្នកដ៍ទៃ និងចំពោះសង្គម។ ឯកឧត្តមក៍បានមាន​ប្រសាសន៍ថា ក្មួយៗកាយរឺទ្ធឹខេត្តសៀមរាបទាំងអស់ នឹងទទួលនូវកិត្តិយសមួយដ៏ល្អ ប្រពៃ​សក្តិសម ជាពលរដ្ឋដ៍ល្អរបស់មាតុភូមិអង្គរ តាមរយៈការអនុវត្តទៅតាមប្រការទាំង១០ នៃច្បាប់កាយរឹទ្ធិ ពាក្យសច្ចាប្រណិធាន និងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធីកាយរឹទ្ធិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបញ្ជាក់បន្ថែម ទៀតថា សមិទ្ធផល ដែល កាយរឹទ្ធិកម្ពុជាសម្រេចបានរហូត មកដល់ពេលនេះ គឺពិតជាកើតចេញពី​កិច្ចខិតខំប្រឹង​ប្រែង របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង ក្មួយៗកាយរឹទ្ធឹទាំងអស់ ក្រោមការ ដឹកនាំ និងចង្អុល បង្ហាញ របស់រាជរដ្ឋាភិបាល ហើយជោគជ័យដែលយើង ទទួល បាននា​ពេល​ នេះ ក៍កើតចេញផង ដែរ ពីការចូលរួម ចំណែក ទាំងសម្ភារៈ និងស្មារតី ពីចលនាកាយរឹទ្ធិក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងន័យនេះ ឯកឧត្តម បានសម្តែងនូវការគោរព ដឹងគុណ​ដ៏​ ជ្រាលជ្រៅ បំផុតចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន  ដែល ជា និច្ចកាល​ សម្តេចតែងតែធ្វើការគាំទ្រទាំងស្រុង ចំពោះសកម្មភាពកសាង ធនធាន មនុស្សក្នុងមជ្ឍដ្ឋាន កុមារ និងយុវជន ដើម្បីពង្រឹង និងពង្រីកចំណេះដឹង ចំណេះធ្វើ មាន សីលធម៌ខ្ពស់ និងចេះ​ រស់នៅជាមួយ គ្នាដោយសន្តិសហវិជ្ជមាន ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការ អភិវឌ្ឍន៍​ប្រទេសជាតិឲ្យ មានការរីក ចម្រើន ប្រកបដោយចីរភាព។

ឯកឧត្តម បួន លឹមហេង អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានយកថវិការរបស់សប្បុរសជននានា ក្នុងនិងក្រៅប្រទេស​ តាមរយៈទីស្តី​ការ​គណៈរដ្ឋមន្រ្តី​​ជូនដល់ក្រុមគ្រួសារសពចំនួន៤នាក់(២០/១២/២០១០)


            នៅសាលាក្រុងសៀមរាប ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ ឯកឧត្តម បួន លឹមហេង អនុ​រដ្ឋ​លេខា​​ធិការទីស្តីគណៈរដ្ឋមន្រ្តី និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានឧបនាយក​រដ្ឋមន្រ្តី​រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី​ បាន​នាំយកថវិកាដែលទទួល បានមកពីសប្បុរសជននានា ទាំង​ក្នុងនិងក្រៅប្រទេសតាមរយៈទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ទៅ ប្រគល់ជូនគ្រួសារ​ជន​រងគ្រោះ ដែល​បាន​ស្លាប់​ក្នុងឧបទ្ទវហេតុ​នៅលើស្ពានពេជ្រ​កាលពី រាត្រី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ចំនួន០៤នាក់ ដែល​មក​ពីខេត្តសៀមរាបមួយនាក់ ខេត្តបន្ទាយមាន​ជ័យ​មួយនាក់ និងមកពីខេត្ត​ឧត្តមាន​ជ័យ​​ចំនួន០២នាក់ ដែល​ក្នុងសពម្នាក់ ទទួលបាន២១៤៥(ពីរពាន់មួយ​រយ​សែសិបប្រាំដុល្លារ)។

ក្នុង​នាម​​តំណាង​​ឯកឧត្តម​​ឧបនាយករដ្ឋមន្រ្តី ឯកឧត្តមបួន លឹមហេង បាន​ចូល​រួមរំលែកទុក្ខ និងមានការ សោក​ស្តាយ​អំពីការបាត់​បង់​សមាជិក​ក្នុងគ្រួសា​រ របស់ប្រជាពលរដ្ឋទាំង​អស់​ ដែល​បាន​​បាត់បង់ជីវិតក្នុង ឧបទ្ទវហេតុ នៅលើ​ស្ពាន​​​ពេជ្រ​ដែលមានចំនួ​នសរុបរហូតដល់ទៅ ៣៥៣នាក់ និង​របួសជាង៣០០នាក់។

            ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិ​បណ្ឌិត​​របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន តែងតែគិតគូពីសុខទុក្ខ ការ លំបាករបស់ប្រជា​ពលរដ្ឋ គ្រប់ពេលវេលា ជាក់ស្តែងបន្ទាប់ពីមានឧបទ្ទវហេតុដែលបានកើត ឡើងនៅលើស្ពានពេជ្រនេះ​សម្តេច​បានឈរ​ និងដោះស្រាយសភាពការណ៏រហូតដល់បាន ចប់សព្វគ្រប់ ដោយបានផ្តល់​អំណោយ​របស់ រាជរដ្ឋាភិបាលប្រមាណជាងមួយម៉ឺនដុល្លារ និង អំណោយដែលបានមកពីសប្បុរសជនក្នុង​ និង​ក្រៅ​ប្រទេស ​ជូនដល់ក្រុម​គ្រួសារ​សព​ និងជួយ ព្យាបាល​ដល់អ្នករង​របួសដោយឥតគិតថ្លៃរហូតបានជា​សះស្បើយ។

  ទន្ទឹមនឹងនេះដែរឯកឧត្តមក៏បានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋានឲ្យជួយរក្សា ការពារ​សុវត្ថិភាព ​ដល់​​​​ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងផ្តាំផ្ញើផងដែរដល់គ្រួសារជនរងគ្រោះត្រូវ រក្សាទុក ដាក់ថវិកាដែល​ទទួល​បាននេះនៅកន្លែងដែលមានសុវត្ថភាព និងបានចំណេញ។

2nd Flyover in Phnom Penh


he 2nd flyover at Pet Lork Sang intersection (the junction of Road 271 and

Road 598) is planned to be built very soon. After several meetings with OCIC, the development company of Koh Pich Center and the contractor for Kbal Thnol flyover, Phnom Penh Capital Hall decided to propose to the Royal Governor for the construction of this 2nd flyover with 345m length, 15.2m width, and 5.50m height; it will cost about 8.7million USD. 

This flyover will play very significant role in facilitating heavy traffic at this intersection. It is noticeably that Phnom Penh cooperated with JICA experts have tried very hard to solve the traffic congestion at this point; however, it still does not work well yet. 

It will take at least 15 months to construct this new flyover to be ready for the next coming ASEAN Summit 2012.