ឯកឧត្ដម MADHAV KUMAR NEPAL នាយករដ្ឋមន្ដ្រីនេប៉ាល់ មានប្រសាសន៍សំដែង នូវការរីករាយដោយបានអញ្ជើញមក កាន់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងមហាសន្និបាត លើកទី៦ នៃសន្និសីទអន្ដរជាតិ នៃគណបក្សនយោបាយនៅអាស៊ី នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ ក្នុងជំនួបសំដែងការគួរសម ចំពោះសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅវិមាន សន្ដិភាពគណៈរដ្ឋមន្ដ្រី ល្ងាចថ្ងៃទី២ខែធ្នូឆ្នាំ២០១០ ឯកឧត្ដមនាយករដ្ឋមន្ដ្រីនៃសាធារណៈរដ្ឋ នេប៉ាល់បានមានប្រសាសន៍បញ្ជាក់ថា មហាន្និបាត ICAPP លើកទី៦នេះ មានសារៈ សំខាន់ខ្លាំងណាស់ ក្នុងការចែករំលែកនិងផ្លាស់ប្ដូរបទពិសោធន៍ រវាងគណបក្សនិងគណបក្ស ទាំងអស់ ដែលមានវត្ដមានអញ្ជើញចូលរួម។ តាមរយៈឯកឧត្តម អ៊ាង សុផល្លែត ជំនួយ ការសម្តេចតេជោនាយករដ្ឋមន្រ្តីបានឲ្យដឹងថាៈ នៅក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្ដម នាយករដ្ឋមន្ដ្រី នៃប្រទេសនេប៉ាល់ មានប្រសាសន៍គោរពអញ្ជើញ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស នេប៉ាល់ផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍សម្តែងនូវការស្វាគមន៍ សារជាថ្មីម្ដងទៀត ជូនចំពោះឯកឧត្ដម MADHAV KUMAR NEPAL ដែលបានឆ្លើយតបតាមការអញ្ជើញ មកចូលរួមមហាសន្និ បាតលើកទី៦ របស់ ICAPP ។ ទាក់ទិនទៅនិងការគោរពអញ្ជើញ របស់ឯកឧត្ដមនាយករដ្ឋមន្ដ្រី សម្ដេចតេជោ មានប្រសាសន៍ថា នៅក្នុងពេលវេលាដ៏ សមស្រប សម្ដេចនឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសនេប៉ាល់ ហើយសំរាប់ដំណើរទស្សនកិច្ចនៅពេលនោះ សម្ដេចនឹងអញ្ជើញទៅ ទស្សនកិច្ចទីកន្លែង ដែលព្រះពុទ្ធព្រះបរមគ្រួ ព្រះសមនគោត្ដមនៃយើង ព្រះអង្គទ្រង់ប្រសូត្រផងដែរ។
Thursday, December 02, 2010
អតីតប្រធានាធិបតីហ្វីលីពីនគាំទ្រផែនការបង្កើតដែគូ សហប្រតិបត្តិការលើវិស័យកសិកម្ម កម្ពុជា-ហ្វីលីពីន(០២/១២/២០១០)
នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រី្ត ល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១០ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ទទួលជួបសំដែងការគួរសមជាមួយឯកឧត្ដម ហ្វីដែល រ៉ាម៉ូសអតីតប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងជំនួប ពិភាក្សាគ្នានោះ ឯកឧត្ដមអតីតប្រធានាធិបតី មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានដឹកនាំប្រទេសកម្ពុជាឈានឆ្ពោះទៅកាន់ ការវិវត្ដន៍រីកចំរើនគួរឱ្យកក់សំគាល់ ។ ជាមួយគ្នានេះឯកឧត្ដម ហ្វីដែល រ៉ាម៉ូស បាន មាន ប្រសាសន៍កោតសរសើរចំពោះដំណើរការ រៀបចំមហាសន្និបាតលើកទី ៦ របស់ ICAPP ដែលបានប្រព្រឹត្ដទៅប្រកបដោយជោគជ័យ ពិសេសការរៀបចំបង្កើតនូវចលនាអ្នក ប្រជា ធិបតេយ្យនិយមកណ្ដាលអន្ដរជាតិ-អាស៊ីប៉ាស៊ីហ្វីក ហៅកាត់ថា CDI-AP ។ នៅក្នុងជំនួប ពិភាក្សាគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជាមាន គោលនយោបាយលើកទឹកចិត្ដជំរុញកិច្ចសហប្រតិបត្ដិការ នៃប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន ពិសេសលើវិស័យកសិកម្ម ពោលគឺនាំអង្ករពីប្រទេសកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន និងការ ហោះហើរត្រង់ពីទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីនមកកាន់ទីក្រុងសៀមរាប និង រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម ហ្វីដែល រ៉ាម៉ូស មានប្រសាសន៍សំដែងនូវការគាំទ្រ និងបានស្នើសុំឱ្យឯកឧត្ដម ឯកអគ្គ រដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជាពិនិត្យលទ្ធភាពធ្វើការចរចាលើបញ្ហាដ៏មានសារៈ សំខាន់នោះ ។ ឯកឧត្ដមអតីតប្រធានាធិបតីប្រទេសហ្វីលីពីនបានមានប្រសាសន៍ សង្កត់ ធ្ងន់ថា បើសិនជាអាចធ្វើបានគឺការបង្កើតដៃគូយុទ្ធសាស្ដ្រក្នុងការធ្វើកិច្ចសហប្រតិបត្ដិការ លើវិស័យ កសិកម្មនេះផ្ទាល់តែម្ដង ។/
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសបើកអង្គមហាសន្និបាតលើកទី៦ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី ICAPP (០២/១១/២០១០)
អង្គមហាសន្និបាត លើកទី៦ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី ICAPP ត្រូវបានប្រារព្ធធ្វើឡើង នាម៉ោង៩ ព្រឹក ថ្ងៃទី២ធ្នូ ឆ្នាំ២០១០ នៅវិមានសន្តិភាព ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធាន មហាសន្និបាត រួមទាំងនាយករដ្ឋមន្ត្រី អតីតប្រមុខរដ្ឋ និងថ្នាក់ដឹកនាំគណបក្សនយោបាយ ប្រហែល ១០០ គណបក្ស ដែលមាននិន្នាការផ្សេងៗគ្នា មកពីប្រទេសក្នុងទ្វីបអាស៊ី។
មហាសន្និបាត លើកទី៦ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី ICAPP ត្រូវប្រារព្ធឡើងក្រោមប្រធានបទ ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់តំបន់អាស៊ី ដែល ផ្តោតជាសំខាន់លើបញ្ហាសេដ្ឋកិច្ច ថាមពល និងបរិស្ថាន។
មានប្រសាសសន៍ទៅកាន់គណៈប្រតិភូគណបក្សនយោបាយ និងស្ថាប័នសង្កេតការណ៍ អន្តរជាតិក្នុងសុន្ទរកថាបើកពិធីមហាសន្និបាត ICAPP លើកទី៦នេះ សម្តេចតេជោ បាន លើក ឡើងថា យើងបានរួមគ្នា ក្នុងការកាត់បន្ថយការ អភិវឌ្ឍនៅក្នុងតំបន់ ដើម្បីធានាឲ្យបាន នូវការ អភិវឌ្ឍចំគោលដៅពិតប្រាកដផ្នែកសេដ្ឋកិច្ចនៅ អាស៊ី ដែលប្រការនេះនឹងបើកឡើង នូវកាលា នុវត្តនភាព និងជាភាពថ្មីថែមទៀត សម្រាប់ ការអភិវឌ្ឍ ក៏ប៉ុន្តែយើងត្រូវតែទទួល ស្គាល់ថា ជារួមតំបន់អាស៊ីទាំងមូលនៅតែបន្តស្ថិតនៅក្នុងភាពទទួលភាពទន់ខ្សោយនៅ ឡើយ ដោយសារតែមានការគ្របដណ្ដប់ នៃភាពក្រីក្រ និងភាពទន់ខ្សោយនៅមូលដ្ឋាន សម្រាប់ការអភិវឌ្ឍ នៅតាមបណ្ដាប្រទេសមួយចំនួនធំនៅក្នុងតំបន់របស់យើង។ សម្ដេច នាយករដ្ឋមន្ត្រីបានថ្លែងបន្ថែមទៀតថា ក្នុងន័យនេះ ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ក្នុង ចំណោមបណ្ដាប្រទេសនៅក្នុងតំបន់គឺត្រូវតែជា កិច្ចការដ៏សំខាន់បំផុតមួយ ដែលយើងត្រូវ ព្រួតដៃគ្នាដោះស្រាយទាំងអស់គ្នា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា មហាសន្និបាត ICAPP ដែលបានរៀបចំនៅថ្ងៃទី២ធ្នូ នាពេលនេះ មិនមែនជាការចៃដន្យទេ តែជាការរៀបចំ ត្រូវនឹង ថ្ងៃខួបលើកទី៣២ ឆ្នាំ នៃការបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរ ក្រហម។
ដោយឡែកឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានថ្លែងសុន្ទរ កថាចូលរួមអបអរ សាទរតាមប្រព័ន្ធ ViDEO Conference ផងដែរ។ ឯកឧត្តម បាន គីមូនបានលើកសរសើរដល់ការបង្កើតឲ្យមានកម្មវិធីនេះឡើង (ICAPP) និងដើម្បីលើកកម្ពស់ស្រ្តី និងយុវជនជំនាន់ក្រោយ ក្នុងការចូលរួមអភិវឌ្ឍ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូល រួមធ្វើនយោបាយ។
ឯកឧត្តម បាន គីមូន បានសម្ដែងក្ដីរំលែកទុក្ខ ចំពោះប្រជាជន និងប្រទេសកម្ពុជា ដែល ប្រជាពលរដ្ឋកម្ពុជា បានស្លាប់បាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុស្លាប់មនុស្សនៅលើស្ពានពេជ្រ ក្នុងអំឡុង ពេលមានប្រារព្ធពិធីបុណ្យអុំទូកកន្លងទៅនេះ។
ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានថ្លែងជូនពរឲ្យកិច្ច ប្រជុំ ICAPP ដែលលោកចាត់ទុកថាជាច្រកមួយសម្រាប់ជួយដោះស្រាយ ជម្លោះនានាក្នុងពិភពលោក ដំណើរការទៅប្រកបដោយភាពរលូន និងទទួលបានជោគជ័យ។
ឯកឧត្តម Jose De Venecia Jr. ប្រធាន ស្ថាបនិក និងជាសហប្រធាននៃគណៈ កម្មាធិការ អចិន្ត្រៃយ៍របស់ ICAPP ឯកឧត្តមគីម អ៊ូយុង ដែលជាសហប្រធាន ICAPPនេះដែរបានមាន ប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សប្រជាជន កម្ពុជា ក្នុងការរៀបចំ សន្និសីទ ICAPPលើកទី៦ នេះ។
មហាសន្និបាត ICAPP លើកទី៦ ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញ ដែលត្រូវបានចាត់ទុក ជាព្រឹត្តិការណ៍តែមួយគត់ក្នុងពិភពលោក ជាវេទិកាបើកចំហរ សម្រាប់គ្រប់គណបក្ស នយោបាយ ដែលមាននិន្នាការផ្ទុយគ្នា និងជាច្រកនយោបាយមួយ សម្រាប់ដោះស្រាយ ជម្លោះនានាដោយសន្តិវិធី ដូចជា ជម្លោះនៅឧបទ្វីបកូរ៉េ និងជម្លោះនៅអាហ្គានីស្ថាន ជាដើម មានមេដឹកនាំគណបក្សនយោបាយចំនួន ៨៩ គណបក្ស មកពី ៥៧ ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាសមាជិក ICAPP បានចូលរួមក្នុងមហាសន្និបាតនេះ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិចបានទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំ មហាសន្និបាតសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP ( International Conference of Asian Political Parties ) លើកទី៦ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១០។ ក្នុងនោះក៏មានសិក្ខាសាលាសំខាន់ពីរ ដែលពិភាក្សាលើបញ្ហាស្ត្រីជា អ្នកនយោបាយ អ្នកដឹកនាំនយោបាយវ័យក្មេង ព្រមទាំងសន្និបាត ស្តីពីសុវត្ថិភាព បរិស្ថានពិភពលោក ដែលមានការពិភាក្សាលើប្រធានបទសេដ្ឋកិច្ច ថាមពល និងបរិស្ថាន ជាដើម។
( រូបថត៖ ខែម សុវណ្ណរា)
PRESS RELEASE Press Secretariat ICAPP 2nd December, 2010
Increasing tendency towards a change in motivation of membership in formal youth organizations
Asia’s youth populations are burgeoning, irrespective of whether they are organized through formal youth organizations and those who are not.
In saying this, Say Samal, Cambodia’s deputy secretary general of the Royal Government and who is also a member of Youth Association ofCambodia, stressed “some studies indicate that there is an increasing tendency towards a change in motivation of membership in formal youth organizations: many members have a pragmatic rather than an ideological interest in their activities.”
“Explicit efforts must be made to include these young people who face obstacles, such as cultural norms that favor hierarchical relationships between generations, economic circumstances that prevent them from participating in anything other than income generating activity and lack of access to information and necessary skills,” Samal said in his opening remarks at the ICAPP Special Workshop on Young Political Leaders.
Continuing on this, Kim Rithy President of the Youth Association of Cambodia, said that never before has Cambodia seen an implosion of young entrepreneurs and technocrats entering the civil services to build a better tomorrow.
“The youth of today, irrespective of their upbringing in terms of wealth or political bias, have human capital and innovativeness in them and that they were the key to lay the foundation for a brighter future for Cambodia in the years to come.
“Young entrepreneurs are the key to economic growth as they are filled with so much energy and creativity. If we have youth who have the basic fundamentals as the cornerstone of their development, they can easily integrate themselves with the world. Therefore, they must be encouraged to give their share of contributions towards building the nation,” Rithy said.
“In this regard we must help eliminate the difficulties which hamper the youth from development as they are the key for sustained human resources supply,” he added.
He pointed out that the youth of one generation have great divergence from the youth of other generation. However, young generations face greater obstacles in their development into useful human resource and capital.
“The challenge was to carefully balance the economic system, ecology and the environment in which the youth can thrive, said Rithy.
Meanwhile Abdullah Rifau, Youth Wing President from Maldives, said that the most important aspect for youth is for them to earn public respect and support as these elements were the key to win the heart of the public in becoming young leaders in any country.
“The public have become acutely aware of the general tendencies of political leadership to enrich themselves. This has to be avoided like the plague. Leadership is critical but, of equal importance, is the need for young leaders to have a vision – a vision as to where our leaders want our future to be.”
“Leadership must be confident. The more important thing is to support the rule of law. In democracy the leader must make sure the rule of law is maintained,” said Rifau.
He stressed that when the leadership starts to believe that they are above the law, people will no longer respect them. They have to make sure there is no more corruption and that they do not impede the rights to freedom of speech.
“Successful young leaders must have the passion, patience and take practical step to contribute towards society and the country’s political growth,” Rifau concluded.
The speaker from the United States of America, Gary W. Raynolds, Chief of Police, Bedford County Sheriff’s Office, in his comments warned that the emerging problem for youth today is technology in the realms of internet and its abuse in pornography leading to sexual and child exploitation.
“We must do out utmost to ensure that there is no more harm befalling on our children vis-a-vis child labor and our youth in all aspects. To enable this, there should be more education and preventive measures in place to eliminate abuse or exploitation of our children,” said Raynolds.
At the closing remark Deputy Secretary General of the Royal Government of Cambodia, Samal, saidthe general consensus of the participants of the Special Workshop on Young Political Leaders is that ICAPP is an open and unique forum for Asia’s political parties and beyond.
He added that ICAPP has taken another step yesterday afternoon – that is by extending the forum to include the special workshop for young political leaders working to achieve the common goal of sustained peace and shared prosperity in Asia.
“We were exceptionally pleased to note that this first special workshop on young political leaders here in Phnom Penh will help to promote exchanges and cooperation amongst youth who may be subscribing to competing ideologies and also enhance mutual understanding and trust among our peoples and countries; and promote regional cooperation in our home continent,” said Samal.
Press Secretariat ICAPP
2nd December, 2010
PRESS RELEASE Poverty Impacts Women More Severely Than Men
Lack of access to and control over resources, lack of opportunities and lack of mobility were serious issues which impacted women more severely.
Dr. Ing Kantha Phavi, Minister of Women’s Affairs said that “Women were severely impacted because of lack of decision making power and that women in the formal sector such as services, manufacturing and lower rung positions were often subjected to “ Last to be hired and first to be hired.”
She said that women often did not have any job security, no maternity benefits, no health benefits, no leave and pensions though women in the informal sector contributed substantively to the GDP.
Minister Kantha Phavi said that it was therefore crucial that opportunities and alternative resources were made available for communities and to ensure than both women and men shared responsibilities towards sustaining the environment.
Meanwhile, Khuon Sudary, member of the Standing Committee of the Cambodian People’s Party (CPP), said that the global economic and financial crisis had put disproportionate burden on women.
“In fact, the gender issues in Asia have not attained increased prominence in the regional and international debates on sustainable energy, environment and economy.”
Iris Indira Murti, Chairperson of International Cooperation Board of the Central Executive Board of Party of the Functional Groups of Indonesia, commented that since women worked two thirds of their normal working hours largely because of house hold chores and that they should be equal opportunities for both women and men in this globalized world.
She added: “Women will be good in politics if politics were good to women,” and that there should be concerted “Pro-women and pro-poor approach at policy making levels.
The session concluded with representatives from 22 countries issuing a joint declaration which reaffirmed the commitment of women to the objectives of ICAPP to promote exchanges and cooperation between political parties to enhance mutual understanding and trust among peoples and countries in the region, to promote regional cooperation through the unique role and channel of political parties, and to create an environment for sustained peace and shared prosperity in the region.
Meanwhile Rinzin Jamtsho, the Secretary to the President of Bhutan, said in the second plenary session of ICAPP that “Bhutan became a democracy by the persuasion and personal efforts of a King who worked consistently over thirty years to establish the prerequisites of a democratic culture and institutional arrangements.”
“The so called leaders today are recruits called upon by the people to serve the nation at this critical juncture. In pursuing noble vision of Kings of Bhutan, the party has adopted the principle of “growth with equity and justice” as the central theme that has been the guiding principle.”
He added that Bhutan is the only country, pursuing the unique and profound concept of Gross National Happiness (GNH) and that the ultimate goal of development in Bhutan is to maximize happiness of the people, which takes into account the values of spiritual and emotional needs more than just satisfying material needs. Gross National Happiness comprises of four pillars. Four pillars are: equitable socio- economic development, environmental preservation, cultural promotion and good governance.
The general theme adopted by most speakers was for Asian countries dire need to address the key issues to construct a road map for accelerating growth for a better tomorrow. These included building on past achievements, quality education, bringing employment and Meso Economy to the center point, improving health services, ensuring pro-poor growth, strengthening local government, upgrading micro credit, focus on women’s advancement, strengthening connectivity, improving technology by giving emphasis on Information and Communication Technology (ICT) and bringing policy process into focus and addressing implementation.
សម្តេចតេជោ ហ៊ុន សែន បើកកិច្ចប្រជុំ ICAPP លើកទី៦
មហាសន្និបាតលើកទី ៦ នៃ“សន្និសីទអន្តរជាតិនៃគណបក្ស នយោបាយ នៅអាស៊ី” ដែលហៅកាត់ថា អាយខាប់ (ICAPP) បាន ដំណើរការនៅថ្ងៃទី២ខែធ្នូ នៅវិមានសន្តិភាព។
«ការស្វែងរកអនាគតកាន់តែប្រសើរសំរាប់អាស៊ី» គឺជា ប្រធានបទ ដែលត្រូវបានជ្រើសរើស សំរាប់មហាសន្និបាតរបស់ អាយខាប់ លើកទី ៦នេះ ដោយផ្តោតទៅលើសេដ្ឋកិច្ច ថាមពល និង បរិស្ថាន ។
( រូបថត៖ ខែម សុវណ្ណរា
មហាសន្និបាតលើកទី ៦ របស់ អាយខាប់ បានប្រព្រឹត្តទៅ រួមជាមួយ ខួបលើកទី ១០ នៃ ការបង្កើត អាយខាប់ ហើយ ក្នុង នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សន្និសីទ ដែល ប្រារព្ធឡើង នៅថ្ងៃទី២ធ្នូនេះ មិនមែន ជាការ ចៃដន្យទេ គឺចំនឹង ទិវាជាប្រវត្តិសាស្ត្រមួយ របស់គណៈបក្សប្រជាជនកម្ពុជា ។ សន្និសីទថ្ងៃនេះ គឺចំខួបលើកទី ៣២នៃកំណើត រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះកម្ពុជា ចេញពីរបបប្រល័យពូជ សាសន៍ខ្មែរក្រហម ។ ការជួបជុំគ្នានេះ គឺដើម្បី បន្តគំនិត ផ្តួចផ្តើម ដំបូង នៃសន្និសីទអន្តរជាតិ នៃ គណៈបក្ស នយោបាយ នៅអាស៊ី ក្នុងការជំរុញ ការផ្លាស់ប្តូរ និងលើកកំពងស់កិច្ចសហ ប្រតិបត្តិការ ក្នុងចំណោម គណៈបក្សនយោបាយនៅអាស៊ី ដែលមាន មនោគមន៍នយោបាយ ខុសៗគ្នា ក្នុងគោលដៅពង្រឹងបន្ថែមទៀត ដល់ការស្វែងយល់ ពីគ្នា និងពង្រឹងនូវការជឿទុកចិត្តគ្នា ទៅវិញ ទៅមក រវាង ប្រជាជន នៃប្រទេសនានា នៅក្នុងតំបន់ ។ កិច្ចប្រជុំនេះ ក៏នឹងបន្ត លើកកំពស់ផងដែរ នូវកិច្ចសហ ប្រតិ បត្តិការ តំបន់តាមរយៈតួនាទី ដោយឡែក នៃគណៈបក្ស នយោបាយនីមួយៗ ដើម្បី បង្កើតឲ្យ មានបរិយាកាសល្អប្រសើរ សម្រាប់ធានានូវចីរភាព និងការចែក រំលែក នូវ វឌ្ឍនភាពនៅក្នុង តំបន់ទាំងមូល ។ សម្តេច បង្ហាញ នូវ ទស្សនៈថា ប្រធានបទស្តីពី «ការស្វែងរកអនាគត កាន់តែ ប្រសើរ ឡើង សម្រាប់ អាស៊ី»គឺពិតជាមានការពាក់ព័ន្ធ យ៉ាងសំខាន់ទៅនឹង បរិការសកល លោកនាពេលបច្ចុប្បន្ននេះ ពិសេស គឺការផ្តោត ការយកចិត្ត ទុកដាក់ ទៅលើបញ្ហាសេដ្ឋកិច្ច ថាមពល និងបរិស្ថាន ។ ក្នុងស្មារតីនេះ សម្តេច សង្ឃឹមថា កិច្ចប្រជុំនេះ និង វេទិកា ផ្សេងៗ ទៀត ដែលរៀបចំក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ នឹងជួយជំរុញ ដល់ការអនុវត្តនូវ កិច្ចសហប្រតិបត្តិការ និងការ ប្តេជ្ញាចិត្តខាងនយោបាយដើម្បីសម្រេចបំណងប្រាថ្នារួម របស់ យើងទាំងអស់ គ្នា ពោលគឺការអភិវឌ្ឍប្រកបដោយចីរភាព និង ការស្វែងរក ដំណោះស្រាយ ចំពោះសេចក្តីត្រូវការផ្នែកថាមពល និងកិច្ចការ ពារបរិស្ថាន ។
គួររំលឹកថា អាយខាប់ គឺជាសន្និសីទអន្តរជាតិ នៃ គណៈបក្ស នយោបាយនៅអាស៊ី ដែលបាន ផ្តួចផ្តើម បង្កើតឡើង ដោយ លោកអតីតប្រធានសភាហ្វីលីពីន ហ្សូហ្សេ ឌើវើនេស៉្យា ។ កាលពី បង្កើតដំបូង ក្នុងឆ្នាំ ២០០០ អាយខាប់ មានតែគណៈបក្ស ចំនួន ៤៦ នៃ ២១ប្រទេស ចូលរួមប៉ុណ្ណោះ ប៉ុន្តែ រហូតមកដល់ ឆ្នាំ២០១០ នេះ មានគណៈបក្ស រហូតដល់ ៣២៣ នៃប្រទេស ៥២ និង អាជ្ញាធរជាតិ ប៉ាឡេស្ទីន ១ ដែលបានចុះឈ្មោះ ក្នុងបញ្ជីសមាជិក អាយខាប់ ក្នុងនោះកម្ពុជា មានគណបក្សចំនួនពីរ គឺគណៈ បក្សប្រជាជនកម្ពុជាដែលកំពុងកាន់ អំណាច និងគណៈបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលជាគណៈបក្ស សម្ព័ន្ធភាព ក្នុងរដ្ឋាភិបាល អាណត្តិទី ៤ នេះ ។
គួរកត់សំគាល់ដែរថា រហូតមកដល់ពេលនេះ សន្និបាត របស់ អាយខាប់ បានរៀបចំ ចំនួន ៥លើក រួចមកហើយ គឺលើកទី១ ក្នុងឆ្នាំ ២០០០ ធ្វើនៅ ទីក្រុង ម៉ានីល ប្រទេសហ្វ៊ីលីពីន , លើកទី២ ឆ្នាំ ២០០២ នៅប្រទេសថៃ , លើកទី៣ ឆ្នាំ ២០០៤ នៅ ទីក្រុង ប៉េកាំង ប្រទេសចិន , លើកទី៤ ឆ្នាំ ២០០៦ នៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ , លើកទី៥ ឆ្នាំ ២០០៩ នៅទីក្រុង អាស្តាណា ប្រទេស កាហ្សាក់ស្ថាន ហើយលើកទី ៦ ក្នុង ឆ្នាំ២០១០ នេះ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា គណៈបក្សប្រជាជនកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំ សន្និសីទនេះ ចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៤ ធ្នូ ។
ព្រឹត្តិការណ៍ជាច្រើននឹងកើតឡើងរវាងថ្ងៃទី១ ដល់ថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០១០ រួមមានកិច្ចប្រជុំចលនាបក្ស ប្រជាធិបតេយ្យនិយម កណ្តាល អន្តរជាតិអាស៊ីប៉ាស៊ីហ្វិក , កិច្ចប្រជុំគណៈ អចិន្រ្តៃយ៍ របស់ អាយកាប់ លើកទី ១៤ , សិក្ខាសាលាស្តីពី អ្នកនយោបាយស្រ្តី , សិក្ខាសាលាស្តីពីអ្នកដឹកនាំ នយោបាយ វ័យ ក្មេង និង មហាសន្និបាតស្តីពី សុវត្តិភាព បរិស្ថានពិភពលោក ។
ក្នុងពិធីនោះលោក Jose De Venecia Jr. ប្រធានស្ថាបនិក និងជាសហប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPPក៏បានថ្លែងសុន្ទរកថានិងមានសារអបអរសាទររបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ជាមួយនឹងសុន្ទរកថាអបអរសាទររបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអតីតប្រមុខរដ្ឋនិងអតីតប្រមុខរដ្ឋាភិបាលជាច្រើនរូបផ្សេងទៀត។
អត្ថបទ៖ មុត វិសុធ
អត្ថបទ៖ មុត វិសុធ
បើកមហាសន្និបាត ICAPP លើកទី៦ នៅកម្ពុជា
ពិធីបើកអង្គមហាសន្និបាត លើកទី៦ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី ICAPP ត្រូវធ្វើឡើង នៅម៉ោង ៩ ព្រឹក ថ្ងៃទី២ធ្នូ ឆ្នាំ២០១០ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានមហាសន្និបាត រួមទាំងនាយករដ្ឋមន្ត្រី អតីតប្រមុខរដ្ឋ និងថ្នាក់ដឹកនាំគណបក្សនយោបាយប្រហែល ១០០ គណបក្ស ដែលមាននិន្នាការផ្សេងៗគ្នា មកពីប្រទេសប្រហែល ៦០។
ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី៦នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឡើងថ្លែងសន្ទរកថា មុននឹងសុន្ទរកថាអបអរសាទររបស់លោក Jose De Venecia Jr. ប្រធានស្ថាបនិក និងជាសហប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP។ ក្នុងពិធីនោះ ក៏មានសារលិខិតអបអរសាទររបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ជាមួយនឹងសុន្ទរកថាអបអរសាទររបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអតីតប្រមុខរដ្ឋ និងអតីតប្រមុខរដ្ឋាភិបាលជាច្រើនរូបផ្សេងទៀត។
មហាសន្និបាត លើកទី៦ របស់ ICAPP ត្រូវប្រារព្ធឡើង ក្រោមប្រធានបទ ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់តំបន់អាស៊ី ដែលផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច ថាមពល និងបរិស្ថាន។ ក្នុងនោះ ក៏មានសិក្ខាសាលាសំខាន់ពីរ ដែលពិភាក្សាលើបញ្ហាស្ត្រីជាអ្នកនយោបាយ អ្នកដឹកនាំនយោបាយវ័យក្មេង ព្រមទាំងសន្និបាត ស្តីពី សុវត្ថិភាពបរិស្ថានពិភពលោក ដែលមានការពិភាក្សាលើប្រធានបទសេដ្ឋកិច្ច ថាមពល និងបរិស្ថាន ជាដើម។
កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP ( International Conference of Asian Political Parties ) លើកទី៦ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១០។
មេដឹកនាំគណបក្សនយោបាយចំនួន ៨៩ គណបក្ស មកពី ៥៧ ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាសមាជិក ICAPP បានចូលរួមក្នុងមហាសន្និបាតនេះ។ មហាសន្និបាត ICAPP ជាព្រឹត្តិការណ៍តែមួយគត់ក្នុងពិភពលោក ជាវេទិកាបើកចំហរ សម្រាប់គ្រប់គណបក្សនយោបាយ ដែលមាននិន្នាការផ្ទុយគ្នា និងជាច្រកនយោបាយមួយ សម្រាប់ដោះស្រាយជម្លោះនានាដោយសន្តិវិធី ដូចជា ជម្លោះនៅឧបទ្វីបកូរ៉េ និងជម្លោះនៅអាហ្គានីស្ថាន ជាដើម។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា មហាសន្និបាត ICAPP ដែលបានរៀបចំនៅថ្ងៃទី២ធ្នូ នាពេលនេះ មិនមែនជាការចៃដន្យទេ តែជាការរៀបចំ ត្រូវនឹងថ្ងៃខួបលើកទី៣២ ឆ្នាំ នៃការបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម៕
( រូបថត៖ ខែម សុវណ្ណរា
ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី៦នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឡើងថ្លែងសន្ទរកថា មុននឹងសុន្ទរកថាអបអរសាទររបស់លោក Jose De Venecia Jr. ប្រធានស្ថាបនិក និងជាសហប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP។ ក្នុងពិធីនោះ ក៏មានសារលិខិតអបអរសាទររបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ជាមួយនឹងសុន្ទរកថាអបអរសាទររបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអតីតប្រមុខរដ្ឋ និងអតីតប្រមុខរដ្ឋាភិបាលជាច្រើនរូបផ្សេងទៀត។
មហាសន្និបាត លើកទី៦ របស់ ICAPP ត្រូវប្រារព្ធឡើង ក្រោមប្រធានបទ ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់តំបន់អាស៊ី ដែលផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច ថាមពល និងបរិស្ថាន។ ក្នុងនោះ ក៏មានសិក្ខាសាលាសំខាន់ពីរ ដែលពិភាក្សាលើបញ្ហាស្ត្រីជាអ្នកនយោបាយ អ្នកដឹកនាំនយោបាយវ័យក្មេង ព្រមទាំងសន្និបាត ស្តីពី សុវត្ថិភាពបរិស្ថានពិភពលោក ដែលមានការពិភាក្សាលើប្រធានបទសេដ្ឋកិច្ច ថាមពល និងបរិស្ថាន ជាដើម។
កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP ( International Conference of Asian Political Parties ) លើកទី៦ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១០។
មេដឹកនាំគណបក្សនយោបាយចំនួន ៨៩ គណបក្ស មកពី ៥៧ ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាសមាជិក ICAPP បានចូលរួមក្នុងមហាសន្និបាតនេះ។ មហាសន្និបាត ICAPP ជាព្រឹត្តិការណ៍តែមួយគត់ក្នុងពិភពលោក ជាវេទិកាបើកចំហរ សម្រាប់គ្រប់គណបក្សនយោបាយ ដែលមាននិន្នាការផ្ទុយគ្នា និងជាច្រកនយោបាយមួយ សម្រាប់ដោះស្រាយជម្លោះនានាដោយសន្តិវិធី ដូចជា ជម្លោះនៅឧបទ្វីបកូរ៉េ និងជម្លោះនៅអាហ្គានីស្ថាន ជាដើម។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា មហាសន្និបាត ICAPP ដែលបានរៀបចំនៅថ្ងៃទី២ធ្នូ នាពេលនេះ មិនមែនជាការចៃដន្យទេ តែជាការរៀបចំ ត្រូវនឹងថ្ងៃខួបលើកទី៣២ ឆ្នាំ នៃការបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម៕
Subscribe to:
Posts (Atom)