ភ្នំពេញ ៖ នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណបក្សសម រង្ស៊ី កាលពីព្រឹកថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១១នេះ លោកយឹម សុវណ្ណ បានបង្ហាញខឹ្លមសារនៃជំនួបជាមួយមេដឹកនាំរបស់ខ្លួន នៅទីក្រុង ម៉ានិលថា ក្នុងខ្លឹមសារជំនួបនោះមាន៧ចំណុចជាសំខាន់។
លោកយឹម សុវណ្ណបានបន្តថា ជំនួបរវាងគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសម រង្ស៊ី បានធ្វើឡើង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែមករា នៅទីក្រុងម៉ានិលនោះមាន៧ចំណុច ក្នុងនោះមាន៖
ទី១-ការវិភាគស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា របាយការណ៍ទាក់ទងនឹងជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងពិភាក្សាពីលទ្ធភាពដែលអាចធ្វើឲ្យមានការផ្លាស់ប្ដូរនៅប្រទេសកម្ពុជា។ ទី២-ការវិភាគស្ថានការណ៍នយោបាយនៅក្នុងតំបន់, ទី៣-ស្ដាប់របាយការណ៍សកម្មភាព ការងាររបស់គណបក្សរយៈពេលកន្លងមក, ទី៤-ស្ដាប់របាយការណ៍ ស្ដីពីការវិវឌ្ឍរីកចម្រើនរបស់គណបក្ស, ទី៥-អនុម័តយុទ្ធសាស្រ្តរបស់គណបក្ស ដើម្បីជម្រុញឲ្យមានសំទុះថ្មី ក្នុងការចូលរួមបោះឆ្នោតព្រឹទ្ធសភា ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ និងការបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខ, ទី៦- កែទម្រង់យុទ្ធសាស្រ្តគណបក្ស ដើម្បីរកយុទ្ធសាស្រ្តថ្មី ដែលគណៈអចិន្រ្តៃយ៍គណបក្សទើបតែបានអនុម័ត និងទី៧-អនុម័តផែនការសកម្មភាពសម្រាប់ឆ្នាំ២០១១។
ដូច្នេះនេះជាខ្លឹមសារជំនួបរវាងគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួននៅទីក្រុងម៉ានិល ប្រទេស ហ្វីលីពីន៕
ឫទ្ធី
No comments:
Post a Comment