ភ្នំពេញ: ជំនួយ ៥០០.០០០ដុល្លារត្រូវបានអង្គការព្រៃឈើ ស្បៀងអាហារ និងកសិកម្មសហប្រជាជាតិ (Fao) ផ្តល់ឱ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីបង្កើ តមជ្ឈមណ្ឌល ផលិតពូជដង្កូវនាងប្រកបដោយនិរន្តរភាព ដើម្បីបង្កើតឧបករណ៍ស្រាវសសៃសូត្រ ខ្នាតតូចចំនួន៧កន្លែងទូទាំងប្រទេស។
កម្មវិធីនេះសំដៅធ្វើឱ្យស្រុកគិរីវង់ក្លាយជាស្រុកគំរូទី១ ក្នុងការជំរុញចលនាភូមិមួយ ផលិតផលមួយ តាមរយៈការដាំដើមមនដើម្បីចិញ្ចឹមដង្កូវនាងផលិតជាសូត្រ និងពង្រឹងសមត្ថភា ពអ្នកផលិតសូត្រ និងរៀបចំកម្មវិធីផលិតសូត្រឱយក្លាយជាកម្មវិធីថ្នាក់ជាតិ។
លោកសុន គន្ឋរទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបីតេជោហ៊ុន សែន និងជាអគ្គលេខាធិ ការណគៈកម្មាធិការចលនាភូមិមួយផលិតផលមួយបានមានប្រសាសន៍ ក្នុងពិធីបើកការបណ្តុះ បណ្តាលកសិករពីរបៀបដាំដំណាំមន កាលពីពាក់កណ្តាលសប្តាហ៍មុនថា តាកែវគឺជាខេត្តមួយ ដែ លបានបង្កើតគណៈកម្មការខេត្តជំរុញចលនាភូមិមួយ ផលិតផលមួយ និងដាក់ឱ្យសាកល្បងកម្មវិធីស្តារវិស័យសូត្រមុនគេ។
លោកបន្តថា ដោយមានការឧបត្ថម្ភពីអង្គការផលិតភាពអាស៊ី និងការណែនាំ ពីលោកឧបនាយករដ្ឋមន្ត្រីសុខ អានរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ខេត្តតាកែវ ត្រូវបានជ្រើសរើសជាខេត្តគំរូសម្រាប់ជំរុញចលនាភូមិមួយ ផលិតផលមួយ ព្រោះខេត្តតាកែវមា នសក្តានុពលលើវិស័យនេះ។
ខេត្តតាកែវមានសក្តានុពលលើបីចំនុច ទី១ បានបង្កើតផ្សារកសិផលសុខ អានទន្លាប់មជ្ឈមណ្ឌលជាតិភូមិមួយផលិតផលមួយគំរូលើកទី១ ដើម្បីផ្សារភ្ជាប់កសិផលទៅនឹងទីផ្សារ ដែលចំណាយថវិកាអស់៤០០.០០០ដុល្លារ និងមានស្តង់ចំនួន ២៥០ សម្រាប់ផ្តល់ឱ្យកសិករដាក់លក់ផលិតផលដោយពុំតំរូវឱយបង់ថ្លៃតូប និងភាស៊ី។
ទី២ បង្កើតកន្លែងច្នៃឆៃថាវមួយកន្លែងទៀតចំណាយអស់ថវិការប្រមាណ២០០.០០០ដុល្លារ ហើយបច្ចុប្បន្នសមាគមបានបញ្ជូនសមាជិកចំនួន១០នាក់ឱ្យទៅរៀនបច្ចេក ទេស ធ្វើឆៃប៉ូវ នៅប្រទេសវៀតណាម និង១០នាក់ទៀតនៅស្រុកស្អាង ខេត្ត កណ្តាល និងទី៣ បានជំរុញឱយមានការផលិតនូវផលិតផល ជាសក្តានុពលចំនួន៥មុខជាជំហ៊ានតំបូង រួមមាន ការដាំមនចិញ្ចឹមដង្កូវនាងផលិតសសៃសូត្រ ការដាំដំណាំឆៃថាវដើម្បីកែច្នៃជាឆៃប៉ូវ និង ការដាំដំណាំផ្សេងៗទៀតដូចជា ម្ទេស ដីភ្លី ម្រេចជាដើម ៕
ដោយ : សម្បត្តិ
No comments:
Post a Comment