ឧត្តរមានជ័យ ៖ បទល្មើសព្រៃឈើនៅតែមានធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងក្នុងទឹកដីស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។
តាមប្រភពព័ត៌មានពីស្រុកត្រពាំងប្រាសាទបានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មីថារាល់ថ្ងៃគេនៅតែឃើញមានរថយន្តកាមរីនិងរថយន្តនីសាន់ដឹកឈើចេញពីក្នុងទឹកដីស្រុកត្រពាំងប្រាសាទតាមផ្លូវយុទ្ធសាស្ត្រថ្មីឆ្ពោះមកកាន់ស្រុកស្វាយលើនិងស្រុកសុទ្រនិគមមកខេត្តសៀមរាប។
ប្រភពដដែលបានបន្តថាតាមបណ្ដោយផ្លូវខាងលើពីស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យមកទល់និងស្រុកស្វាយលើគ្រប់ៗគ្នាគេឃើញមានសមត្ថកិច្ចនិងជំនាញរាប់មិនអស់តែរថយន្តនៅតែដឹកឈើបានយ៉ាងរលូនប្រភពបន្តថាម្ចាស់រថយន្តដែលដឹកឈើខាងលើដែលយើងបានឃើញនេះជារបស់ឈ្មោះ ផន អ៊ីគី ហៅ វិត ជាឈ្មួញដុះស្លែនៅស្រុកស្វាយលើខេត្តសៀមរាប។
តែបើតាមការរិះគន់ចំៗពីសំណាក់ប្រជាពលរដ្ឋនៅតាមដងផ្លូវយុទ្ធសាស្ត្រថ្មីនេះគេឃើញមានសមត្ថកិច្ចកងរាជអាវុធហត្ថ ប៉ូលិសនិងមេព្រៃនៅតាមបណ្ដោយផ្លូវប្រដាក់គ្នាដូចខ្យងតែរថយន្តនៅតែដឹកឈើយ៉ាងរលូនហើយមានសុវត្ថិភាពទៀតផង។
ប្រភពខាងលើបានបន្ថែមទៀតថាការដឹកជញ្ជូនឈើបានរលូនឆ្លងកាត់២ទៅ៣ស្រុកខាងលើតែបើសមត្ថកិច្ចតាមផ្លូវមិនបានទទួលលាភសក្ការពីឈ្មួញទាំងនោះទេតើរថយន្តដឹកឈើអាចដឹកជញ្ជូនដោយស្រួលយ៉ាងនេះទេ? ។ពាក់ព័ន្ធនិងការដឹកជញ្ជូនឈើខាងលើលោកនាយខណ្ឌខេត្តឧត្តរមានជ័យបានដឹងដែលឬយ៉ាងណាឬដឹងហើយធ្វើជាមិនដឹងឬមួយក៏កូនចៅនៅតាមដងផ្លូវមិនរាយការណ៍ប្រាប់អោយដឹង៕
No comments:
Post a Comment