Tuesday, January 25, 2011

ពួកថៃអាវលឿងទាមទារឲ្យអាប់ភីស៊ីតគាបសង្កត់កម្ពុជា

 ភ្នំពេញ​៖ ក្រុម​ថៃ​អាវ​លឿង​ដែល​អះអាង​ថា​ ​ជា​ក្រុម​អ្នក​ស្នេហា​ជាតិ​សមាជិក​នៃ​ស​ម្ព័​នភា​ព​ប្រជា​ជន​ដើម្បី​លទ្ធិ​ដើម្បី​ប្រជា​ធិ​ប​តេ​យ្យ​ ​នឹង​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​ម្ដង​ទៀត​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​២៥ មក​រា​នេះ​ ​សំដៅ​ទាមទារ​ឲ្យ​រ​ដ្ឋា​ភិ​បា​ល​អាប់​ភី​ស៊ី​ត​ប្រើ​វិធាន​ការ​គាប​សង្កត់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ពិសេស​ក្នុង​ដំណោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​ដែល​ពួក​អាវ​លឿង​ថៃ​តែង​ច​ញ្ចឹ​ម​ចិត្ត​ ​បង្កើត​នៅ​ពាក្យ​ថា​ ​តំបន់​ជម្លោះ​ ​ជា​លេស​បិទ​បាំង​នូវ​អំពើ​ឈ្លានពាន​របស់​ខ្លួ​ន​។
       ការ​ទាមទារ​នេះ​ពួក​គេ​បាន​ធ្វើ​ឡើង​ច្រំ​ដែ​លៗ​ ​គឺ​សំដៅ​លុប​ចោល​អនុ​ស្សរ​ណៈ​យោគ​យល់​គ្នា​ ​រវាង​ប្រទេស​ទាំង​២កម្ពុ​ជា -ថៃ​ឆ្នាំ​២០០០ (Memorandum of understanding ) ហៅ​កាត់​ថា​ ​MOU 
        មជ្ឈដ្ឋាន​ទូទៅ​បាន​វិភាគ​ថា​ ​ការ​ជួប​ជុំ​ធ្វើ​បាតុកម្ម​របស់​ក្រុម​អាវ​លឿងបានធ្វើឡើង​ស្រប​ពេល​គ្នា​ដែល​ជន​ជាតិ​ថៃ​២នាក់​គឺ​ ​វិ​រៈ​ស៊ុម​ខ្វាម​ឃី​ត​ ​ដែល​ជា​ឥស្សរ​ជន​ខ្លាំង​របស់​ក្រុម​អាវ​លឿង​ ​និង​ស្ត្រី​ម្នាក់​ទៀត​កំពុង​ជាប់​ក្នុង​គុក​ព្រៃ​.ស​ ​ប្រ​ទស​កម្ពុ​ជា​នៅ​ឡើយ​ ​៕

ដោយ​ ៖ ភិរម្យ

No comments:

Post a Comment