Tuesday, January 25, 2011
មន្ត្រីត្រួតពិនិត្យគ្រឿងញៀនព្រមានអ្នកពាក់ព័ន្ធគ្រឿងញៀន...
មង្គលបូរី.បន្ទាយមានជ័យ: ក្នុងយុទ្ធានាការរបស់គណៈកម្មការ អនុប្រធានគណៈកម្មការខេត្តបន្ទាយមានជ័យត្រួតពិនិត្យគ្រឿងញៀនបានព្រមានផ្ទួនៗ ដែលពាក់ព័ន្ធប្រឡាក់ប្រឡូកនឹងគ្រឿងញៀនគឺត្រូវបញ្ឈប់ ។ ពុំនោះទេបញ្ហានេះនឹងអន្តរាយដល់ខ្លួនជាក់ជាមិនខាន ។
លោកវេជ្ជបណ្ឌិត ឈុំ វណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យនិងអនុប្រធានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត និយាយក្នុងយុទ្ធនាការផ្សព្វផ្សាយនិងត្រៀមសរុបលទ្ធផលការងារនៅសាលាស្រុងមង្គលបូរីកាលពីចុងសប្ដាហ៍មុនថា “ពីមុនផ្សេងដែលបងប្អូនមិនហ៊ានប្រាប់ពីគ្រឿងញៀនព្រោះខ្លាចថាជនល្មើសមានខ្សែរយៈរកស៊ីហើយបើធ្វើក៏គ្មានគុណសម្បត្តិនិងសុវត្ថិភាពតែពីពេលនេះទៅយើងមានការធានា” ។យុទ្ធនាការ បានធ្វើនៅគ្រប់ ស្រុក-ក្រុង ទាំង៩របស់ខេត្ត។
លោក បានបន្តថា អ្នកពាក់ព័ន្ធមិនត្រូវធ្វើអោយកន្លែងណាមួយជាទីសុវត្ថិភាពសម្រាប់អ្នកប្រើ់ប្រាស់ចែកចាយគ្រឿងញៀននោះឡើ់យ។ ត្រូវវែកមុខអ្នកនៅពីក្រោយខ្នង ។
លោក ច្រាញ់ សារ៉ាយ មន្ត្រីអង្គការ SEADO ប្រចាំខេត្តបន្ទាយមានជ័យេបានឲ្យដឹងថា អង្គការជាដៃគូមួយដែលជួយអប់រំ បង្កា កាត់បន្ថយនូវការប្រើប្រាស់គ្រឿងញៀន ។ បានផ្សព្វផ្សាយ១៩ភូមិនៅឃុំបន្ទាយនាង បង្កើតក្រុមអប់រំមិត្ត មានសមាជិក៦៨នាក់។
គួររំលឹកថា កន្លងមកនៅស្រុកមង្គលបូរីមានករណីប៉ូលិសប៉ុស្តិ៍រដ្ឋបាលនិងប៉ូលិសស្រុកបង្ក្រាបលើ អ្នកសេពគ្រឿងញៀន, អ្នកចែកចាយគ្រឿងញៀនជាបន្តបន្ទាប់តែត្រូវសំរួលដោះស្រាយនៅត្រឹមលោក ផុន សាលឹម អធិការប៉ូលិសស្រុក។ហេតុនេះបានជាពេលផ្សព្វផ្សាយរឿងនេះលោកគេចមុខមិនមកចូលរួម៕
ដោយ : សុផុន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment