Tuesday, January 25, 2011

អាជ្ញា​ធ​រ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ផ្ដល់​ស្រូ​វ​ពូជ​ដល់​ប្រជា​ពលរដ្ឋ​៦២២នាក់​ ​នៅ​ស្រុក​ព្រះនេត្រព្រះ​

ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ប្រជា​ពលរដ្ឋ​៦២២នាក់​ជា​កសិករ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ទឹក​ជោរ​ ​ឃុំ​ប្រាសាទ​ ​ស្រុក​ព្រះនេត្រព្រះ​ ​បាន​ទទួល​អំណោយ​ជា​ស្រូ​វ​ពូជ​អ៊ី​អ៊ែ​៦៦ សរុប​១២តោន​ពី​អាជ្ញា​ធ​រ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​សម្រាប់​បង្ក​បង្កើន​ផល​នៅ​រ​ដូ​វ​ប្រាំង​ ​ដែល​កម្ម​វិធី​ផ្ដល់​ជូន​ស្រូ​វ​ពូជ​នេះ​ ​ឧបត្ថម្ភ​ដោយ​ធនាគារ ADB តាម​រ​យៈ​គម្រោង​ឧបត្ថម្ភ​ស្បៀង​ស​ង្គ្រោះ​ប​ន្ទា​ន់​។
លោក​ ​លី​ ​សុ​វ​ណ្ណា​រិ​ទ្ធ​ ​អភិបាល​ស្រុក​ព្រះនេត្រព្រះ​ឱ្យ​ដឹង​ថា​ ​ស្រុក​មាន​ផ្ទៃ​ដីស​រុ​ប​១០៥,៨៣៥ហិ​ក​តា​ក្នុង​នោះ​ផ្ទៃ​ដី​ ​បង្ក​បង្កើន​ផល​មាន​៧០,៦០១ហិ​ក​តា​។​ ​ក្នុង​ឆ្នាំ​២០១០កន្លង​មក​នេះ​ ​ប្រជា​កសិករ​ទូ​ទាំង​ស្រុក​បង្ក​បង្កើន​ផល​ស្រូ​វ​សម្រេច​ ​បាន​ផ្ទៃ​ដី​៤៦,៤៩៥ហិ​ក​តា​លើស​ផែនការ (៤៥,៧០០ហិ​កតា )។ លទ្ធ​ផល​ដែល​សម្រេច​បាន​នេះ​ត្រូវ​បាន​រង​ការ​ខូច​ខាត​ទៅ​វិញ​មួយ​ចំនួន​ដោយ​គ្រោះ​ទឹក​ជំនន់​ ​ដែល​សរុប​ប៉ះ​ពាល់​ចំនួន​១០,១៦៥ហិ​កតា​ ​ខូច​ខាត​១៧៣០ហិ​ក​តា​។
លោក​ ​លី​ ​សុ​វ​ណ្ណា​រិ​ទ្ធ​ ​ប​ន្ដ​ថា​ ​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​រូប​វ​ន្ដ​ត្រូវ​រង​ការ​ខូច​ខាត​ជា​ច្រើន​រួម​មាន​ផ្លូវ​ខូច​ខាត​មធ្យម​ចំនួន​៤ខ្សែ​ស្មើ​១៨៤គីឡូម៉ែត្រ​ ​ខូច​ខាត​ធ្ងន់​ ​២០គីឡូម៉ែត្រ​ ​បាក់​ស្រុត​ស្ពាន​បេតុង​១កន្លែង​ទៀ​ត​។
លោក​ ​អ៊ុ​ង​ ​អឿ​ន​ ​អភិបាល​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​បាន​ញំ​នាំ​ការ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គ​មហា​ទាំង​បី​ ​ដែល​តែង​តែ​គិត​គូរ​យក​ចិ​ត្ដ​ទុកដាក់​ពី​ ​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់​ទី​កន្លែង​នៅ​ទូ​ទាំង​ប្រ​ទេ​ស​។
លោក​អភិបាល​ខេ​ត្ដ​បាន​ប​ន្ដ​ថា​ ​ការ​ផ្ដ​ត់​ផ្គង់​ស្រូ​វ​ពូជ​ជូន​ដល់​ប្រជា​ព​រដ្ឋ​ក្រី​ក្រ​ ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ក្នុង​រ​ដូ​វ​វស្សា​ ​នា​ថ្ងៃ​នេះ​ ​គឺ​ដើម្បី​រួម​ចំណែក​ជាមួយ​រាជ​រ​ដ្ឋា​ភិ​បា​ល​បន្ធូរ​បន្ថយ​នូវ​ការ​លំបាក​ ​របស់​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​ការ​ខូច​ខាត​ខ្លាំង​លើ​ដំណាំ​ស្រូ​វ​សត្វ​ពា​ហ​នៈ​ ​និង​លំនៅ​ឋា​ន​។​ ​តាម​រ​យៈ​ការ​ផ្គត់​ផ្គង់​នេះ​ ​បង​ប្អូន​អាចយ​ក​ទៅ​ដោះ​ស្រាយ​ជីវភាព​ចំពោះ​មុខ​ឬ​យក​ទៅ​ដាំ​ដុះ​ដើ​ម្ប​ធានា​ ​បាន​នូវ​តម្រូវ​ការ​ស្បៀង​យូរ​អង្វែង​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​បា​ន​។
ជាមួយ​គ្នា​នេះ​ដែរ​លោក​ ​អ៊ុ​ង​ ​អឿ​ន​ ​បាន​ជូន​ថវិកា​២លាន​រៀល​ ​ដើម្បី​ចូល​រួម​ក​សាង​ស្ពាន​យោល​ក​ន្ទូ​ត​ស្ថិត​ក្នុង​ភូមិ​ក​ន្ទូ​ត​ ​ឃុំ​ទឹក​ជោរ​ ​ស្រុក​ព្រះនេត្រព្រះ​ ​ត​ភ្ចា​ប់​ជាមួយ​តា​អាន​ ​ស្រុក​ក្រឡាញ់​ ​ខេ​ត្ដ​សៀមរាប​ ​ព្រម​ទាំង​សន្យា​ជួន​ឧ​ឃ្ឃោ​ស​ន​ស័​ព្ទ​បំពង​សំឡេង​មួយ​ឈុត​ដល់​ឃុំ​ទឹក​ជោរ​ ​និង​ឃុំ​ប្រាសាទ​ ​ក្នុង​ឱ​កាស​ចូល​ឆ្នាំ​ ​ប្រពៃណី​ខ្មែរ​ផង​ដែ​រ​៕

 
ដោយ​ ៖ សហការី

No comments:

Post a Comment