ខេត្តបាត់ដំបង៖ សាស្ដ្រាចារ្យនៃសាកល វិទ្យាល័យបាត់ដំបងខេត្ដបាត់ដំបង ប្រមាណ៥០នាក់ និងនិស្សិតប្រមាណ ៥០០០នាក់ ក្នុងនោះ ៧០ភាគរយ មិន សប្បាយចិត្ដទៅនឹងទង្វើផ្ដាច់ការរបស់ លោកទូច វិសាលសុខ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យនេះ ពោលគឺមាន តែសាស្ដ្រាចារ្យនិងនិស្សិតប្រមាណ៣០ ភាគរយប៉ុណ្ណោះដែលជាសែស្រឡាយ របស់លោកសាកលវិទ្យាធិការដែលគេ សប្បាយចិត្ដនឹងគាំទ្រ ព្រោះបានប្រយោជន៍ និងអ្នកខ្លះទៀត រង់ចាំក្រែងមានឱកាស គេបន្ដក់ឱ្យបានរស់ទៅថ្ងៃខាងមុខ ទើប មិនមានប្រតិកម្ម ។
សាស្ដ្រាចារ្យនិងនិស្សិតបានឱ្យដឹងថា រឿងមិនប្រក្រតីនៅក្នុងសាកលវិទ្យាល័យ នោះមានច្រើនណាស់ ដូចជាប្រកាន់បក្ខ ពួក ដេញសាស្ដ្រាចារ្យមិនឱ្យស្នាក់នៅ ក្នុងសាកលវិទ្យាល័យ និងឱ្យទៅជួលនៅ ខាងក្រៅបរិវេណវិញ ។ ជាធម្មតាផ្ទះ ដែលសងសម្រាប់សាស្ដ្រាចារ្យនៅក្នុង សាកលវិទ្យាល័យនោះគឺទុកឱ្យសាស្ដ្រាចារ្យ ទៅពីឆ្ងាយស្នាក់នៅ តែទង្វើខ្លះលោក សាកលវិទ្យាធិការបណ្ដេញសាស្ដ្រាចារ្យ ចេញ រួចយកបន្ទប់ឬក៏ផ្ទះនោះទៅដាក់ សម្ភារៈឬក៏បក្ខពួករបស់គាត់វិញ ។សាស្ដ្រាចារ្យខ្លះមានពិន្ទុមិនដល់ទៅ៧០ ផង បានបង្រៀនដល់និស្សិត ប៉ុន្ដែ សាស្ដ្រាចារ្យខ្លះមានពិន្ទុលើសពី៧០ បែរជាមិនបានទៅបង្រៀននិស្សិត ។ ជាធម្មតាសាស្ដ្រាចារ្យ បើមានពិន្ទុក្រោម ពី៧០ មិនអាចទៅបង្រៀននិស្សិតបានទេ តែដោយសាស្ដ្រាចារ្យនោះជាសែស្រឡាយ ទើបមានសិទ្ធិទៅបង្រៀននិស្សិត ។
សាស្ដ្រាចារ្យខ្លះមានប្រាក់ខែពីរកន្លែង និងមានថ្នាក់បង្រៀនច្រើនថ្នាក់ និងច្រើនម៉ោងក្នុង១សបា្ដហ៍ៗ ឯសាស្ដ្រាចារ្យខ្លះទៀត គ្មានបានបង្រៀន១ថ្នាក់ណាទេ៕
ដោយ ៖ ស្ស ដេវិត
No comments:
Post a Comment