ភ្នំពេញ: តុលាការសាលាដំបូងខេត្តកំពង់ឆ្នាំងបានប្រកាសាលក្រមនៅព្រឹកថ្ងៃទី២៥មករានេះឱ្យមន្ត្រី សិទ្ធិមនុស្សលោក សម ចាន់គារ មន្ត្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុកចាញ់ក្តីក្នុងរឿងបរិហារកេរ្តិ៍ក្រុមហ៊ុន KCC របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម។
លោកសាន សុផាតចៅក្រមសាលាដំបូងកំពង់ឆ្នាំងបានប្រកាសសាលក្រមផ្តន្ទាទោសលោកសម ចាន់គារដោយត្រូវពិន័យជាប្រាក់១លានរៀល និងសងជំងឺចិត្តក្រុមហ៊ុន៣លានរៀលពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
រឿងក្តីនេះត្រូវបានតុលាការលើកមកជំនុំជម្រះកាលពីថ្ងៃទី១៨មករាបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីលោក ថៃ គី តំណាងក្រុមហ៊ុន KCC ចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សខាងលើពីបទបរិហារកេរ្តិ៍នៅពេលដែលមន្ត្រីរូបនោះនិយាយប្រាប់កាសែតថាក្រុមហ៊ុនបានរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ។
អ្នកភូមិម្នាក់ទៀតឈ្មោះរាជ សីមាក៏ត្រូវបានតុលាការផ្តន្ទាទោសក្នុងសំណុំរឿងនេះដែរកាលពីថ្ងៃទី១៧មករាដោយតម្រូវឱ្យបង់ប្រាក់ពិន័យ៨លានរៀលនិងប្រាក់ជំងឺចិត្ត២លានរៀល។លោកចាន់សវ៉េត មន្ត្រីអង្គការអាដហុកបានអះអាងនៅថ្ងៃនេះថាអ្នកទាំងពីរនឹងប្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងការកាត់ក្តីនេះ៕
ដោយ : រតនា
No comments:
Post a Comment