Tuesday, January 25, 2011

ឃាត់ខ្លួនមនុស្សចំនួន៤នាក់ករណីបង្រ្កាបឈើ ល្មើសច្បាប់ក្នុងដែនជំរកសត្វព្រៃស្នួល នាយកគ្រប់គ្រងមានរថយន្តមកជំលៀស រត់គេចខ្លួនបាត់

តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១ រហូតមកដល់ បច្ចុប្បន្នកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសសហការ ជាមួយកងរាជអាវុធ ខេត្តកំពង់ចាម និងខេត្តក្រចេះ និងសហការជាមួយជំនាញ រដ្ឋបាលព្រៃឈើខេត្តក្រចេះ ដឹកនាំដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ បានចុះបង្រ្កាបករណីឈើល្មើសច្បាប់ ក្នុងដែនជំរកសត្វព្រៃស្នួល ស្ថិតភូមិK3 ឃុំស្នួលខេត្តក្រចេះ។
ក្នុងកិច្ចប្រតិបត្តការនោះ មន្រ្តីតុលាការ មួយរូបសុំមិនបញ្ជេញឈ្មោះ បានបង្ហើបឱ្យដឹងថា ប្រតិបត្តិការរយះពេល២ថ្ងៃកន្លងទៅនេះ បានចាប់ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ហើយនឹងឈើ ល្មើសច្បាប់ក្នុងដែនជំរក និងឈើសន្និធិ ខុសច្បាប់ក្នុងដែនជំរកផងដែរ។ ហើយក្នុងខណៈពេល ដែលសមត្ថកិច្ចកំពុងតែចាប់ឃាត់ខ្លួនអ្នកពាក់ព័ន្ធនិងរថយន្តល្មើសច្បាប់ ក្នុងដែនជំរកសត្វព្រៃ នោះស្រាប់តែលោក តូច សុភី បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
មតិមជ្ឈដ្ឋាននាជុំវិញនោះបាននិយាយថា លោកតូច សុភី ស័ក្កសមនិងទទួលទំហំកម្ម ហើយ ដែលបណ្តែតបណ្តោយឈ្មួញទុច្ចរិតចូលមកកាប់បំផ្លាញព្រៃឈើក្នុងដែនជំរកសត្វព្រៃ ជា យូឆ្នាំណាស់មកហើយ។
បច្ចុប្បន្នកំលាំងកងរាជអាវុធហត្ថខេត្តជាច្រើមកំពុងតែបន្ត ការស្រាវជ្រាវក្នុងដែនជំរកសត្វ ព្រៃស្នួលនិងបង្រ្កាបបានជាបន្តបន្ទាប់ប៉ុន្តែយើងមិនទាន់បានទទួលពត៌មានផ្លូវការថា នឹងជាប់ ព័ន្ធមន្រ្តីណាឫឈ្មួញណាក្រៅពីលោកតូច សុភី ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះមិនបានផ្តល់បទសំភាសអ្វីទេ ក្នុងខណៈពេល ដែលអ្នកសារពត៌មានជាច្រើនចូលសាកសួរ គ្រាន់តែប្រាប់ថា ជាប្រតិបត្តិការកំពុងស្ថិតក្នុងការ ស៊ើបអង្កេតនិងចាត់ការមិនទាន់ចប់។
ដោយៈទន្សាយស

No comments:

Post a Comment