ភ្នំពេញ: បន្ទាប់ពីការស្លាប់របស់អ្នកកាសែតស្ត្រីជនជាតិអាមេរិកាំងដែលបម្រើការឱ្យកាសែត The Cambodia Daily កាលពីថ្ងៃទី២២មករា ដោយគាំងបេះដូងនោះមក ក្លឹបអ្នកកាសែតកម្ពុជាបានផ្ញើសាររម្លែកទុក្ខមួយចុះថ្ងៃទី២៤មករា។
សាររម្លែកទុក្ខនោះមានខ្លឹមសារថា ក្លឹបអ្នកកាសែតកម្ពុជា ព្រមទាំងសមាជិក សមាជិកា ទាំងអស់មានការរំជួលចិត្តយ៉ាងខ្លាំងបន្ទាប់ពីទទួលព័ត៌មានអំពីមរណភាពរបស់នាង ជី ស៊ីកាក្លែរថមម៉ូសុន (Jassica Clair Thomopson) ជនជាតិអាមេរិក និងជាអ្នកយកព័ត៌មានអោយកាសែត ឌឺឃែមបូឌាដេលី កាលពីថ្ងៃទី ២២ ខែ មករាឆ្នាំ ២០១១ នៅឯផ្ទះជួល ស្ថិតក្នុងខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
ក្លឹបអ្នកកាសែតកម្ពុជា ចាត់ទុកមរណភាពនាង ជីស៊ីកាក្លែរ ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយសម្រាប់វិស័យសារព័ត៌មាន និង សូមសម្តែងនូវការសោកស្តាយព្រមទាំងចូលរួមរម្លែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពនាង ជីស៊ីកាក្លែរ និង សូមអោយវិញ្ញាណខ័ន្ធនាងទៅកាន់សុគតិភព៕
ដោយ : សម្បត្តិ
No comments:
Post a Comment