បន្ទាយមានជ័យ: ក្នុងឱកាសប្រគល់ភារកិច្ចដល់ប្រធានមន្ទីរព័ត៌មានថ្មី ខណៈប្រធានផ្នែកចាស់ចូលនិវត្តន៍នោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសថា ក្រសួងមានគម្រោងតម្លើងវិទ្យុនិងទូរទ្សន៍ជាតិរបស់រដ្ឋ នៅខេត្តបន្ទាយមានជ័យ ហើយកំពុងសុំខេត្តជួយរកទីតាំងសមស្រប ព្រោះជាការឆ្លើយតបទីផ្សារព័ត៌មាន ដែលផ្នែកឯកជនបានរីកចំរើនខ្លាំងតែផ្នែករដ្ឋហាក់នៅដើរយឺតយ៉ាវ។
លោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិយាយក្នុងពិធីប្រគល់ភារកិច្ចប្រកាសតែងតាំប្រធានមន្ទីរ ព័ត៌មានថ្មីខេត្តបន្ទាយមានជ័យនៅសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៤ មករា២០១១ថា ក្រសួងព័ត៌មានមានលទ្ធភាពតម្លើងវិទ្យុនិងទូរទស្សន៍ជាតិនៅខេត្តបន្ទាយមានជ័យ ហើយត្រូវតែមានកន្លែងសមស្របណាមួយមិនមែននៅលើភ្នំទេ ហើយត្រូវមានសន្តិសុខសុវត្ថិភាពនិងងាយស្រួលដល់បុគ្គលិក ធ្វើការព្រោះពេលបោះឆ្នោត ឬ កាលៈទេសៈខ្លះវិទ្យុទូរទស្សន៍ឬកាសែតជាមុខសញ្ញាវាយប្រហារដែរ។
លោក មុត សាម៉ន ប្រធាមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យដែលត្រូវចូលនិវត្តន៍នៅថ្ងៃទី ១ កុម្ភៈ ២០១១នោះ និយាយថា មន្ទីរមានមន្ត្រីសរុប ២៦ នាក់ ស្រី ៥នាក់ ក្នុងនោះប្រើប្រាស់មន្ត្រីជាប់ កិច្ចសន្យា១១នាក់។មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យគ្មានស្ថានីយ៏ផ្សព្វផ្សាយជារបស់ខ្លួនដោយផ្សព្វផ្សាយព័ត៌ មានតាមទូរទស្សន៏ខ្សែកាប និងវិទ្យុរលកស្មើ FM របស់ក្រុមហ៊ុនឯកជនគឺមានស្ថានីយ៏ ទូរទស្សន៏ ខ្សែកាប ៣,វិទ្យុផ្សាយសម្លេង FM៥ស្ថានីយ៏ និងបញ្ជូនព័ត៌មានទៅផ្សាយនៅទូរទស្សន៍ជាតិ ,បាយ័ន, កងយោពលខេមរៈភូមិន្ទ (ប៉ុស្តិ៍ លេខ ៥ ) ស៊ី ធី អិន, រាជធានីភ្នំពេញប៉ុស្តិ៍លេខ ៣, អាស៊ីអាគ្នេយ៍, អប្សារា...........។
ឯប្រព័ន្ធផ្សព្វផ្សាយបោះពុម្ភគឺជារបស់ឯកជនហើយមានអ្នកយកសារព័ត៌មាននិងផ្សាយព័ត៌មានទូលំទូលាយ ដូចជា កាសែតរស្មីកម្ពុជា, កម្ពុជាថ្មី, កោះសន្តិភាព, អង្គរវត្ត, ខែមបូឌាដេលី, ភ្នំពេញប៉ុស្តិ៍.....និង ទស្សនាវដ្តីនានា។ចំពោះ ទូរទស្សន៏គឺទូរទស្សន៏បាយ័នអាចមើលឃើញ៩០% ,ទូរទស្សន៏កងយោពលខេមរៈភូមិន្ទ ប៉ុស្តិ៏លេខ ៥ មើល ឃើញ ៨០%។ទូរទស្សន៏ ស៊ី ធី អិន មើលឃើញ៩០%។ ឯទូរទស្សន៏ជាតិកម្ពុជា(ពីភ្នំ ពេញ)និងទូរទស្សន៏ជាតិកម្ពុជាខេត្តបាត់ដំបងអ្នកជនបទមើលឃើញខ្លះៗ។ទូរទស្សន៏ខ្សែកាបមើលឃើញតែប្រជុំជនខេត្តស្រុក/ក្រុង។ វិទ្យុអាស៊ីសេរី, វិទ្យុសម្លេង ស.រ.អា, វិទ្យុ បារាំងអន្តរជាតិ, វិទ្យុអូស្ត្រាលី, វិទ្យុអន្តរជាតិចិន ឮ ច្បាស់ស្តាប់បាន ទូលាយ
លោក អ៊ុក សឿន ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យដែលទើបឡើងថ្មីនិយាយថា “ ជីវិតចុង ក្រោយនៃការបម្រើជាមន្ត្រីព័ត៌មានរយៈពេលជាង ៣០ឆ្នាំ កន្លងទៅ ខ្ញុំពិតជារំភើបឥតឧបមាព្រោះកន្លងមកមិន បាននឹកដល់ថា ខ្លួនបានទទួលមុខតំណែងជាប្រធានសោះឡើយត្បិតពេលវេលាចូលនិវត្តន៏ខ្ញុំកំនត់ត្រឹមថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១១ ខាងមុខនេះហើយ “។”តែដោយការជំរុញលើកទឹកចិត្តពីមិត្តភក្ភិ ការគាំទ្រពេញទំហឹងពី លោក ប៉ុក សាលុយប្រធាន ក្រុមប្រឹក្សាខេត្ត, លោក អ៊ុង អឿន អភិបាលខេត្ត និងទឹកចិត្តព្រហ្មវិហារធម៌លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីទើបខ្ញុំក្លាយប្រធានមន្ទីរនេះ។ លោកនឹងខំបំពេញភារកិច្ចព្រោះថារយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះសកម្មភាពមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យបានដំណើរការទៅមុខទោះជាក្នុងស្ថានភាពលំបាកនិងតានតឹងដោយអន្លើតែមន្ត្រីនៅតែខំពុះពារ។ មន្ត្រីនឹងសហការជាមួយអ្នករាយការណ៍ព័ត៌មានពីបណ្តោញផ្សព្វផ្សាយដទៃទៀត៕
ដោយ : សុផុន
No comments:
Post a Comment