Tuesday, January 25, 2011

ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​លោក​ពើ​យ​ប៉ែល​គ្រប់គ្រង​បារម្ភ​ខ្លាច​រដ្ឋ​​ដក​ហូត​យក​ដី​វិញ​

ខេ​ត្ដ​សៀម​រា​ប៖ ប្រជា​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​រស់​នៅ​លើ​ដី​មិន​ស្រប​ច្បាប់​ស្ថិត​ក្នុង​ភូមិ​ខ្នារ​ង្វា​ស​ ​ឃុំ​ឃុន​រាម​ ​ស្រុក​បន្ទាយស្រី​ ​ខេ​ត្ដ​សៀមរាប​ ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បាត់បង់​ដី​ ​និង​លំនៅ​ឋាន​របស់​ខ្លួន​ដោយ​ខ្លាច​រដ្ឋ​ដក​ហូត​យក​ដី​តំបន់​នេះទុកជា​ស​ម្ប​ត្ដិ​រដ្ឋ​វិញ​ ​។
ការ​ព្រួយ​បារ​ម​នេះ​បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​អាជ្ញា​ធ​របា​ន​ចាប់​ខ្លួន​ ​លោក​ឧត្ដម​សេនីយ៍​ឯក​ក្លែង​ក្លាយ​ឈ្មោះ​ ​ពើ​យ​ប៉ែល​ដែល​ជា​មេខ្លោង​ទន្ទ្រាន​យក​ ​ដី​ព្រៃ​របស់​រដ្ឋ​នៅ​តំបន់​នេះ​ ​និង​ស្រប​ ​ពេល​ដែល​អាជ្ញា​ធ​រ​ស្រុក​បន្ទាយស្រី​ ​ចុះ​ ​ស្រង់​ស្ថិ​តិ​ប្រជា​ជន​កាល​ពី​ចុង​ស​ប្ដា​ហ៍​ ​មុន (ថ្ងែ ទី​២១-២២-២៣ ខែ​មក​រា ) 
អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​រាប់​រយ​ ​នាក់​បាន​រៀបរាប់​ថា​ ​គាត់​បាន​ទិញ​ដី​ ​នេះ​ពី​លោក​ពើ​យ​ប៉ែល​ដែល​មាន​ក្បាល​ ​ដី​៣០ម៉ែត្រ​ ​និង​ប​ណ្ដោ​យ​១០០ម៉ែត្រ​ ​ក្នុង​តំ​លៃ​៣០០ដុល្លារ​ ​ហើយ​បាន​សាង​ ​សង់​លំនៅ​ឋាន​ខ្នាត​តូច​រស់​នៅ​ ​។ អ្នក​ ​ភូមិ​រូប​នេះ​បាន​ប​ន្ដ​ថា​ ​ការ​ទិញ​ដី​របស់​ ​គាត់​ពី​លោក​ពើ​យ​ ​ប៉ែល​ ​ពុំ​មាន​ធ្វើ​ ​លិខិត​ស្នាម​បញ្ជាក់​ពី​រដ្ឋ​អំណាច​មូល​ ​ដ្ឋា​ន​ទេ​គឺ​មាន​តែ​ស្នាម​មេ​ដៃ​ ​និង​ហត្ថ​លេខា​ ​របស់​លោក​ពើ​យ​ ​ប៉ែល​ ​ប៉ុណ្ណោះ​ ​។
ក្រុម​អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​រៀប​ ​រាប់​ស្រ​ដៀង​គ្នា​ថា​ ​ពួក​គាត់​មក​រស់​នៅ​ ​ទី​នេះ​សុទ្ធតែ​ទិញ​ដី​លោក​ពើ​យ​ ​ប៉ែល​ ​ទាំង​អស់​ ​ដោយ​មាន​ដី​ឡូត៍​ក្បាល​៣០ ម៉ែត្រ​ប​ណ្ដោ​យ​១០០ម៉ែត្រ​ ​ហើយ​អ្នក​ ​ខ្លះ​បាន​លក់​ប​ន្ដ​ទៅ​អ្នក​ផ្សេង​ដើម្បី​យក​ ​ប្រាក់​ចំណេញ​អ្នក​ខ្លះ​ទៀត​ធ្វើ​ផ្ទះ​រស់​នៅ​ ​។ ក្រុម​អ្នក​ភូមិ​បាន​ប​ន្ដ​ថា​ ​ក្នុង​ចំណោម​ ​ប្រជា​ពលរដ្ឋ​ទាំង​អស់​នេះ​មាន​អ្នក​ខ្លះ​ ​ទិញ​ដី​ពី​លោក​ ​ពើ​យ​ ​ប៉ែល​ ​និង​អ្នក​ខ្លះ​ ​ទៀត​គេ​មក​ចាប់​យក​ដី​តំបន់​នេះ​ដោយ​ ​មិន​បាន​ទិញ​ពី​បុគ្គល​ណា​ទេ​ ​។
ក្រុម​ប្រជា​ពលរដ្ឋ​បាន​ប​ន្ដ​ថា​ ​មុន​ ​ដំបូង​មាន​ប្រជា​ពលរដ្ឋ​តែ​ជាង​២០ គ្រួសារ​ប៉ុណ្ណោះ​ ​។ តែ​ពេល​នេះ​ចំនួន​ ​ប្រជា​ពលរដ្ឋ​បាន​កើន​ឡើង​ដល់​រាប់​រយ​ ​គ្រួសារ​ឯ​ណោះ​។​ប្រជា​ពលរដ្ឋ​ប​ន្ដ​ថា​ ​នៅ​ ​ពេល​ឃើញ​អាជ្ញា​ធ​រ​ចុះ​មក​ស្រង់​ស្ថិ​តិ​ ​បែប​នេះ​ពួក​គាត់​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​លំនៅ​ឋាន​របស់​ពួក​គាត់​ ​។ ក្រុម​ប្រជា​ ​ពលរដ្ឋ​ ​ក៏​បាន​សំណូម​ពរ​ដល់​អាជ្ញា​ធរ​ ​បើ​ដក​ហូត​យក​ដី​នេះ​គួរ​តែ​ដោះ​ស្រាយ​ ​គោល​នយោបាយ​ព្រោះ​នៅ​ដី​ទិញ​ពី​លោក​ ​ពើ​យ​ ​ប៉ែល​ ​។
ទាក់ទិន​នឹង​ការ​ចុះ​ស្រង់​ស្ថិ​តិ​នេះ​ ​អភិបាល​ស្រុក​បន្ទាយស្រី​លោក​ ​ម៉ឹង​ ​វុ​ធី​ ​បាន​ប្រាប់​នគរ​វ​ត្ដ​តាម​ទូរស័ព្ទ​ថា​ ​ការ​ចុះ​ ​ស្រង់​ស្ថិ​តិ​នេះ​គឺ​ក្នុង​គោល​បំណង​ស្វែង​ ​រក​ចំនួន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​លើ​ដី​នេះ​ឱ្យ​បាន​ពិត​ប្រាកដ​ដើម្បី​ងាយ​ ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​បា​ល​ប៉ុណ្ណោះ​ ​។ លោក​អភិបាល​ស្រុក​បាន​ប​ន្ដ​ថា​ ​ដី​តំបន់​ ​ព្រៃ​ជាំ​ដែល​បង​ប្អូន​ប្រជា​ពលរដ្ឋ​កំពុង​ ​រស់​នៅ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ ​របស់​ស្ថា​ប័​ន​រដ្ឋ​បា​ល​ព្រៃ​ឈើ​។​ ​ដូច្នេះ​ ​ការ​សម្រេច​បែប​ណា​នោះ​ ​គឺ​អាស្រ័យ​ ​លើ​ស្ថា​ប័​ន​មួយ​នេះ​ ​។
ម​ន្ដ្រី​រដ្ឋ​បា​ល​ព្រៃ​ឈើ​សង្កាត់​កន្ទួត​ ​ខ្នារ​ក្រៅ​ដែល​គ្រប់គ្រង​តំបន់​ព្រៃ​ជាំ​បាន​ ​ឱ្យ​ដឹង​ថា​ដី​ព្រៃ​ឈើ​តំបន់​ព្រៃ​ជាំ​ជា​ប្រភេទ​ ​ព្រៃ​ពាក់កណ្ដាល​ស្រោង​ ​និង​ព្រៃ​របោះ​ ​ហើយ​ត្រូវ​លោក​ ​ពើ​យ​ ​ប៉ែល​ ​កាប់​ ​ទន្ទ្រាន​កាន់​កាប់​ជាង​១៨០០ហិ​ក​តា​។​ ​ម​ន្ដ្រី​រដ្ឋ​បា​ល​ ​ព្រៃ​ឈើ​បាន​ប​ន្ដ​ថា​ ​សមត្ថ​ ​កិច្ច​រដ្ឋ​បា​ល​ព្រៃ​ឈើ​បាន​ចុះ​ទប់​ស្កាត់​ជា​ ​ច្រើន​លើក​តែ​លោក​ ​ពើ​យ​ ​ប៉ែល​ ​បាន​ ​ប្រើ​កង​កម្លាំង​យោធា​ដែល​ខ្លួន​គ្រប់គ្រង​ ​ប្រឆាំង​រារាំង​ ​។
ម​ន្ដ្រី​ដដែល​បាន​ប​ន្ដ​ទៀត​ថា​ ​ដោយ​ ​សារ​តែ​សកម្មភាព​រំលោភ​បំពាន​របស់​លោក​ពើ​យ​ ​ប៉ែល​ ​ចេះ​តែ​រីក​រាល​ដាល​ ​ធំ​ឡើង​ខណ្ឌ​រដ្ឋ​បា​ល​ព្រៃ​ឈើ​សៀមរាប​ ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​បុគ្គល​នេះ​តាម​ផ្លូវ​ច្បាប់​ ​ហើយ​ ​តុលាការ​ក៏​បាន​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ ​នេះ​រួច​ម្ដង​ហើ​យ​។
នាយ​ខណ្ឌ​រដ្ឋ​បា​ល​ព្រៃ​ឈើ​សៀមរាប​ ​លោក​ទា​ ​គឹ​ម​សុទ្ធ​ ​បាន​ឱ្យ​ដឹង​ថា​ ​ស្ថា​ប័​ន​ ​រដ្ឋ​បា​ល​ព្រៃ​ឈើ​កំពុង​ខិតខំ​ធ្វើ​កិច្ច​ការ​ ​នេះ​ ​ដើម្បី​យក​ដី​ព្រៃ​ឈើ​តំបន់​ព្រៃ​ជាំ​ ​មក​រក្សា​រ​ទុកជា​ស​ម្ប​ត្ដិ​សា​ធារ​ណៈ​របស់​ ​រដ្ឋ​វិញ​ ​។ លោក​បាន​ប​ន្ដ​ថា​ ​រដ្ឋ​បា​ល​ព្រៃ​ ​ឈើ​ត្រៀម​គម្រោង​រួច​ជា​ស្រេច​ក្នុង​ការ​ ​ដាំ​ដើម​ឈើ​ឡើង​វិញ​នៅ​តំបន់​នេះ​ ​ក្នុង​ ​នោះ​ដាំ​ដើម​ឈើ​ប្រភេទ​ប្រណីត​ដូច​ជា​ ​ឈើ​បេង​ ​ឈើ​គ្រញូង​ជា​ដើម​ ​។
 គួរ​បញ្ជាក់​ថា​ ​ម​ន្ដ្រី​យោធា​ឈ្មោះ​ ​ពើ​យ​ ​ប៉ែល​ ​មាន​ឋាន​ន្ដរ​ស័​ក្កិ​ជាវ​រ​សេ​ ​នី​យ​ទោ​ ​បាន​ក្លែង​បន្លំ​ ​ពាក់​ស័​ក្កិ​ជា​ឧត្ដម​ ​សេនីយ៍​ឯក​ ​ត្រូវ​កង​កម្លាំង​សមត្ថ​កិច្ច​ ​ប៉េ​អឹ​ម​ផ្ទៃ​ប្រទេស​សហ​ការ​ជាមួយ​ប៉េ​ ​អឹ​ម​ខេ​ត្ដ​សៀមរាប​ឡោម​ព័ទ្ធ​ចាប់​ខ្លួន​ ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មក​រា​ ​ឆ្នាំ​២០១១ នៅ​ក្នុង​លំនៅ​ឋាន​របស់​គាត់​ស្ថិត​ក្នុង​ ​ភូមិ​ខ្នារ​ង្វា​ស​ ​ឃុំ​ឃុន​រាម​ ​ស្រុក​បន្ទាយ​ ​ស្រី​ ​ខេ​ត្ដ​សៀមរាប​ ​ហើយ​រហូត​មក​ទល់​ពេល​នេះ​គេ​ពុំ​ទាន់​បាន​ដឹង​អំពី​ ​ជោគ​ ​វាសនា​របស់​លោក​ឧត្ដម​សេនីយ៍​ក្លែង​ ​ក្លាយ​រូប​នេះ​នៅ​ឡើយ​ទេ 

 
ដោយ​ ៖ ជា​ ​ស្រស់​

No comments:

Post a Comment