កំពង់ឆ្នាំង: មានរឿងវិវាទគ្នារវាងបុគ្គលិក និងអនុប្រធានគណនេយ្យ នៃរតនាខេត្តកំពង់ឆ្នាំងព្រោះតែការ សរសេរប័ណ្ណចំណូលចំណាយហើយឈានទៅដល់ប្រើអំពើរហិង្សា ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១១ នៅក្នុងការិយាល័យគណនេយ្យនៃរតនាគាខេត្ត ស្ថិតក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះ អ៊ុច សំអុន ភេទប្រុស ជាបុគ្គលិកគណនេយ្យនៃរតនាគាខេត្តកំពង់ឆ្នាំង ក្រោយពេលកើតហេតុត្រូវបានគេនាំមកដេរ មុខរបួសនៅមន្ទីរពេទ្យខេត្ត។ ចំណែកស្ត្រីដៃដល់ឈ្មោះ មាស ច័ន្ធម៉ាលី តួនាទីជាអនុប្រធានគណនេយ្យនៃរតនាគាខេត្ត ។
ជនរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា រឿងរ៉ាវគឺផ្តើមចេញពីរឿងសរសេរប័ណ្ណចំណូលចំណាយ ហើយក្នុងពេលទាស់សំដីគ្នានោះ ប្រធានស្រី របស់គាត់បានយកឈើជ្រុងរាងត្រីកោណដែលមានសសេរអក្សរថា (មិននៅ) គប់មកលើគាត់ត្រូវចំចុង ចិញ្ចើមបណ្តាល អោយបែកហូរឈាមតែម្តង ហើយគាត់បានខាំមាត់ដើរចេញ មិនបានតបតទៅវិញទេ ។
ប្រភពដោយឡែកមួយទៀតបាននិយាយថា ករណីមន្ត្រីរតនាវៃគ្នាផ្អើលពេញខេត្តនេះវាមិនមែន ផ្តើមចេញពីរឿងសរសេរប័ណ្ណចំណូលចំណាយមួយប៉ុណ្ណោះទេ តាមពិតរឿងនេះបានរាលដាលពីកុំមីស្យុង លុយបុរេប្រទាន ដែលអង្គភាពមួយចំនួនទើបតែបើកចេញថ្មីៗ ។
ក្រោយពេលកើតហេតុ គេនៅមិនទាន់ឃើញ សមត្ថកកិច្ចឃាត់ខ្លួនស្ត្រីដៃដល់នៅឡើយទេ ៕
ដោយ : បរិបូរណ៌
No comments:
Post a Comment