លោក ជឹម ណារី AKP ភ្នំពេញ
កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី១៤ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជានាព្រឹកថ្ងៃទី ១៧ខែមករា ឆ្នាំ២០១១នោះបាន ធ្វើការ អនុម័ត ហើយ នៅលើផែនការយុទ្ធ សាស្រ្តសំរាប់វិស័យទេសចរណ៍ ឆ្នាំ ២០១១-២០១៥ ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេសណ៍ បានមានប្រសាសន៍ថា យុទ្ធសាស្រ្តសំខាន់សំរាប់ វិស័យទេស ចរណ៍ គឺផ្តោតជាសំខាន់ទៅលើអាស៊ានទាំងមូលត្រូវតែខិតខំធ្វើការផ្សព្វផ្សាយសំ រាប់វិស័យទេស ចរណ៍ឲ្យកាន់តែខ្លាំងឡើង ដោយ ពង្រីកផលិតផលទេសចរណ៍ ទាក់ទាញអ្នកវិនិយោគ ។ ពង្រឹងគុណ ភាពសេវាតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសវិជ្ជាជីវៈ ជំនាញទេសចរណ៍ ដូចជាការ សំរួលក្នុងការធ្វើការដំណើរដឹកជញ្ជូន ។ ព្រោះថាទេសចរណ៍មិនអាចអភិវឌ្ឍន៍បានទេបើគ្មាន ការគាំ ទ្រការសហការពីការដឹកជញ្ជូនព្រោះថាអាស៊ានទេសចរណ៍នេះមានសារៈសំខាន់ណាស់ ទាំងក្នុង តំបន់និងពីក្រៅតំបន់ឲ្យចូលមកផង ។
កិច្ចប្រជុំក៏បានផ្តោតផងដែរថា តើថ្ងៃខាងមុខអាស៊ានទេសចរណ៍ នឹងផ្តោតទៅលើទីផ្សារណាខ្លះ យើងមិនចោលទេទីផ្សារអឺរ៉ុបប៉ុន្តែធ្វើម៉េចឲ្យមានការយក ចិត្តទុកដាក់ទីផ្សារក្នុងតំបន់អាស៊ានខ្លួនឯង និងទីផ្សារអាស៊ី ដោយធ្វើយ៉ាងណាឲ្យចលនាទេសចរណ៍ ក្នុងអាស៊ានដើរជាមួយគ្នាកាន់តែខ្លាំង ឡើងទាំង ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែកនេះគឺ ជា ចំណុចដែលជាគន្លឹះសំខាន់៕

No comments:
Post a Comment