Wednesday, January 19, 2011

កម្ពុជា​ថៃ​ឯកភាព​គ្នា​ថា​ការចាប់ខ្លួន​ថៃ​៧​នាក់​មិន​ប៉ះពាល់​ទំនាក់ទំនង​ការទូត

ភ្នំពេញ​: ​បន្ទាប់​ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កូឡុំប៊ី​នៅ​ព្រឹក​មិញ លោក​ហោ ណាំហុង​រដ្ឋមន្ត្រី ការបរទេស​កម្ពុជា​បាន​អះអាង​នៅ​ព្រឹក​នេះ​ថា កម្ពុជា​និង​ថៃ បាន​ឯកភាពគ្នា​ថា​ការចាប់ខ្លួន ជនជាតិ​ថៃ​ទាំង​៧​នាក់​មិន​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ទេ​។​

​ការឯកភាព​គ្នា​នេះ​បាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ទី​១៧​មករា​។ លោក​ហោ ណាំហុង​អះអាងថា ភាគី​ថៃ​បាន​គោរព​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុ​ជា ហើយ​ថា​កម្ពុជា​គ្មាន​បំណង​អាក្រក់​ណាមួយ​ចំពោះ​ថៃ​ក៏​ដូចជា​គ្មាន​ការ​គុំគួន​ជាមួយ​ជនជាតិ​ថៃ​ដែរ​។​

​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ក៏​បាន​ថ្លែងអំណរគុណ​កម្ពុជា​ដែល​បាន​ដោះលែង​ជនជាតិ​ថៃ​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បន្តបន្ទាប់​៕

No comments:

Post a Comment