ភ្នំពេញ: ពលរដ្ឋខ្មែរជាង៩លាន៥សែននាក់នៅទូទាំងប្រទេសឬស្មើនឹងជាង៦០ភាគរយនៃប្រជាពលរដ្ឋ១៤លាននាក់បាននិងកំពុងប្រើប្រាស់សវាកម្មទូរសព្ទ័ចល័ត។ នេះបើយោងតាមការប្រកាសឲ្យដឹងរបស់លោកសូរ ឃុនរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅក្នុងសន្និសីទកាសែត មួយដែលបានបើកធ្វើនៅរសៀលថ្ងៃទី១៩មករានេះ។
លោកសូរ ឃុនដែលទើបតែវិលត្រឡប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍អាស៊ាននៅគូឡាឡំពួរ បានឲ្យដឹងទៀតថា សព្វថ្ងៃនេះមានក្រុមហ៊ុនទូរសព្ទ័ចំនួន៩ដែលកំពុងដំណើរការរកស៊ីនៅកម្ពុជា។ រដ្ឋាភិបាលបានទទួលចំណូលពីក្រុមហ៊ុនទូរសព្ទ័ចំនួន៧៨ពាន់លានរៀលក្នុងឆ្នាំ២០១០។
លោករដ្ឋមន្ត្រីអះអាងថាមានក្រុមហ៊ុនមួយចំនួនបានជំពាក់លុយរដ្ឋ ប៉ុន្តែពួកគេបានយល់ព្រម សងជាបណ្តើរៗហើយ។ លោកបន្តថា នៅទូទាំងប្រទេសមានអង់តែនទូរសព្ទ័ចំនួនជាង៥០០ កន្លែង ហើយអង់តែនទាំងនោះមិនបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទេ៕
ដោយ : រតនា CEN
No comments:
Post a Comment