គួរបញ្ជាក់ថា បច្ចុប្បន្នកំណាត់ផ្លូវពីក្រោមឡើងទៅចំណុចប្រាំមករា បានបន្តធ្វើការឈូសឆាយដីភ្នំពង្រៀបដើម្បីកសាងផ្លូវឡើងភ្នំ។ ហើយក្រុមហ៊ុនដែលកំពុងតែស្ថាបនានោះ ជាក្រុមហ៊ុនមកពីប្រទេសចិនឈ្មោះសៀងហៃ ប៉ុន្តែក្រុមហ៊ុនបានប្រគល់បន្តមកឲ្យកងវិស្វកម្មតេជោហ៊ុនសែនសៀមរាប ធ្វើបន្ត។
ប៉ុន្តែថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០១១នេះ បែរជាប្រជាពលរដ្ឋ ជាច្រើននាក់នាំគ្នាផ្អើល ទៅកាយថ្ម រករ៉ែមាស ដែលអ្នកធ្វើផ្លូវបានឈូសឆាយបំបែកថ្មរួចហើយនោះ។ អ្វីដែលពួកគាត់អះអាងថារ៉ែមាសនោះ គឺពួកគាត់ពិនិត្យឃើញនៅជាប់នឹងថ្មមានដូចជាធ្យូងពណ៌ខ្មៅរលោង។ អាពណខ្មៅនេះ ហើយដែលពួកគាត់គិតថាជារ៉ែមាស ហើយនាំគ្នារើសយកទៅទុកដើម្បីយកទៅស្ល ធ្វើមាស។
ករណីនេះត្រូវបានអ្នកធ្វើផ្លូវនៅទីនោះបញ្ជាក់ថា មិនមែនជារ៉ែមាសឡើយ គឺថ្មធម្មតាតែប៉ុណ្ណោះ ចំណែកពណ៌ខ្មៅជាប់នឹងថ្ម ក៏ជាថ្មធម្មតា គ្រាន់តែថ្មនោះមានពណ៌សលាយខ្មៅតែប៉ុណ្ណោះ ៕
ដោយ : បាយ័ន
No comments:
Post a Comment