យោងទៅតាមមន្ត្រីនៃសមាជិកប្រទេសតំបន់អាស៊ីអាគ្នេយ៍បានឲដឹង ថាសហព័ន្ធបាល់ទាត់អាស៊ានមានបំណងចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក ហៅថា WorldCup សម្រាប់ ឆ្នាំ២០៣០ ក្នុងគោលបំណងបង្កើនចំណងមិត្តភាពនិងកិច្ចខិតខំប្រឹងប្រែង កាន់តែជិតស្និទ្ធជាមួយនឹងប្រទេសនៅក្នុងតំបន់។
លោក ស៊ូរិន ពិតសុវណ្ណ អគ្គលេខារបស់សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ប្រទេសហៅកាត់ថាអាស៊ាន (ASEAN) បាននិយាយថារដ្ឋមន្ត្រីការបរទេសក្នុងតំបន់ទាំងអស់បានយល់ព្រមដាក់សំណើរដេញថ្លៃយកសិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៏បាល់ទាត់ដែលប្រព្រឹត្តធ្វើឡើងរយៈពេល៤ឆ្នាំម្តងដោយសហពន្ធ័បាល់ទាត់ពិភពលោក ហៅកាត់ថា FIFA ។
សារព័ត៌មាន AFP បានដកស្រង់សំដីលោក ស៊ូរិន ពិតសុវណ្ណ ក្នុងសារមួយថា “ក្នុងន័យកិច្ចខិតខំប្រឹងប្រែងរួបរួមក្នុងតំបន់រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់បានយល់ព្រមដាក់សំណើទទួលសិទ្ធធើ្វជាម្ចាស់ផ្ទះរួមក្នុងការប្រកួតបាល់ទាត់ World Cup ឆ្នាំ២០៣០។” លោក ស៊ូរិន ពិតសុវណ្ណ បានដាកសារនេះក្នុងពេលប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី។
ក្នុងសេចក្តីថ្លែងការណ៏របស់រដ្ឋមន្ត្រីការបរទេសប្រទេសសិង្ហ បុរីបានឲដឹងកាលពីថ្ងៃចន្ទ័ថារដ្ឋមន្ត្រីការបរទេសប្រចាំ តំបន់ទាំងអស់បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការដេញថ្លៃទទួល សិទ្ធ ធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០នៅក្នុងកិច្ចប្រជុំនៅទីក្រុង Lombok របស់ខ្លួន ប៉ុន្តែរដ្ឋមន្ត្រីរូបនេះមិនបានផ្តល់ពត័មានលំអិតអ្វីជាង នេះទៀតទេ។
គួរបញ្ជាក់ថាការប្រកួតបាល់ទាត់ World Cup ឆ្នាំ ២០១៤នឹងប្រព្រឹត្តទៅក្នុងប្រទេសប្រេស៊ីល ចំណែកប្រទេសរុស្សីនឹងធ្វើជាម្ចាស់ផ្ទះឆ្នាំ២០១៨ ហើយការប្រកួតនាឆ្នាំ២០២២បានទៅលើប្រទេសកាតា។ ចំពោះសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតនៅឆ្នាំ២០២៦ និង២០៣០ មិនទាន់ត្រូវបានសម្រេចនៅឡើយទេ។
កីឡាបាល់ទាត់មានប្រិយមិត្តគាំទ្ររាប់រយលាននាក់នៅក្នុងតំបន់អាស៊ាន ដែលមានអ្នកគាំទ្រជាង៦០០លាននាក់ ពីប្រទេស ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហី្វលីពីន សិង្ហបុរី ថៃ និងវៀតណាម៕
ដោយ ៖ ភារៈ Nokor wat
No comments:
Post a Comment