ដោយលោកឈុនសារ៉ាត AKP បន្ទាយមានជ័យ
មន្រ្តីសាលាស្រុកមង្គលបូរីនិយាយថា ស្រូវ ស្រែកសិករប្រមាណជាង២៣ហិកតា នៅឃុំពីរ ក្នុងស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបាន ភ្លើងឆាបឆេះអស់នៅថ្ងៃទី១៥ ខែមករាឆ្នាំ២០១១ នេះ។

លោកអ៊ីឡុង អភិបាលស្រុកមង្គលបូរីប្រាប់ ឲ្យដឹងទៀតថា ហេតុការណ៏នៃភ្លើងឆេះស្រូវអ្នក ស្រុកបាន កើតឡើង នៅរសៀលថ្ងៃទី១៥ខែមករា ឆ្នាំ២០១១កន្លងមកនេះ នៅលើឃុំបត់ត្រង់ប៉ះ ១ភូមិ អស់ជាង ៣ហិកតា និង៤ភូមិទៀតរបស់ឃុំរហាត់ ទឹកឆេះអស់២០,៥ហិកតា ដែលយើងមិនអាចជួយអន្តរា គមន៍បានព្រោះល្បឿននៃភ្លើងឆេះ នេះវាឆាបលឿនដោយសាអំណាចនៃខ្យល់បក់។
ក្រុមអ្នកស្រុកដែលឃើញហេតុការណ៏នេះ និយាយថាភ្លើងឆេះស្រូវនេះដំបូងកើតចេញពីឃុំបត់ត្រង់ ហើយបាន ឆេះរាលដាលមកឃុំរហាត់ទឹក។
លោកអ៊ីឡុងឲ្យដឹងទៀតថានៅក្នុងហេតុ ការណ៏នេះមានរថយន្តពន្លត់អគ្គីភ័យ របស់ស្នង ការនគរ បាលខេត្ត២គ្រឿង ជួយអន្តរាគមន៍ពន្លត់ដោយរួមជាមួយសមត្ថកិច្ចប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយ បានទប់ស្កាត់ភ្លើងមិនឲ្យឆេះរាលដាលស្រូវរាប់រយហិកតាទៀត ដែលខ្លះច្រូតរួចតែ មិនទាន់ប្រមូល កណ្តាប់ និងខ្លះទៀតមិនទាន់ ច្រូត។
លោកអភិបាលស្រុកមង្គលបូរីរូបនេះ បាន និយាយថា ភ្លើងឆេះស្រូវនេះវាអាចបណ្តាលមក ពីភ្លើង ចំអិនអាហាររបស់កសិករយើងដែលពន្លត់មិនអស់វាបង្កឆាប់ឆេះឡើង ។ លោកបានសំណូមពរដល់ ប្រជាពលរដ្ឋយើងឲ្យមានការរួមគ្នាប្រុងប្រយ័ត្នទប់ស្កាត់ចំពោះភ្លើងកុំឲ្យកើតមានទៀត ទៅលើផល ស្រូវដែលប្រមូលមិនទាន់ហើយ ៕

No comments:
Post a Comment