Wednesday, January 19, 2011

ឆ្នាំ​២០១០​ចំនួន​អ្នកទោស​ស្លាប់​ក្នុង​ពន្ធនាគារ​ទូទាំងប្រទេស​មាន​ការកើនឡើង​

អ្នកទោសនៅក្នុងពន្ធនាគារខេត្តព្រះសីហនុ កំពុងទទួលបានការបណ្តុះបណ្តាល (រូបភាពឯកសារ)

ភ្នំពេញ: ​មន្ត្រី​នាយកដ្ឋាន​ពន្ធនាគារ​ម្នាក់​បាន​និយាយប្រាប់​អ្នកកាសែត​ថា អ្នកទោស​៨៤​នាក់​បាន​ស្លាប់​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១០ ក្នុងចំណោម​អ្នកទោស​ជាង ១៤.០០០​នាក់​ដែល​កំពុង​ជាប់ពន្ធនាគារ​។​

​យោងតាម​តួលេខ​នាយកដ្ឋាន​ពន្ធនាគា​រ មាន​អ្នកទោស​៣៥​នាក់​ស្លាប់​ក្នុង​ឆ្នាំ​២០០៧ និង​៥៩​នាក់​ស្លាប់​ក្នុង​ឆ្នាំ​២០០៨ ហើយ​៦០​នាក់​ស្លាប់ ឆ្នាំ​២០០៩ ។ ក្រុមមន្ត្រី​រដ្ឋាភិបាល បាន​និយាយ​កាលពី​ឆ្នាំមុន​ថា ពន្ធនាគារ​ចំនួន​២៤ នៅក្នុង​ប្រទេស​កម្ពុជា អាច​ផ្ទុក​អ្នកទោស​ច្រើន​បំផុត​បាន​ចំនួន​ប្រហែល ៨.០០០ នាក់ ។​
​    ​
​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួង​មហាផ្ទៃ​ឲ្យដឹងថា ពន្ធនាគារ​ខេត្ត​កំពង់ចាម និង​មណ្ឌល​កែប្រែ ម​១ ក្នុង​ពន្ធនាគារ​ព្រៃ​ស មាន​អ្នកទោស ស្លាប់​ច្រើន​ជាង​គេ​បំផុត​ក​ក្នុង​ឆ្នាំ​២០១០ ពោល​គឺ​ពន្ធនាគារ​ខេត្ត​កំពង់ចាម មាន​អ្នកទោស​ស្លាប់​ចំនួន ១៥​នាក់ និង​មណ្ឌល​កែប្រែ ម​១ ក្នុង​ពន្ធនាគារ​ព្រៃ​ស មាន​អ្នកទោស​ស្លាប់​ចំនួន ១០​នាក់ ។​

​អ្នកទោស​ដែល​ស្លាប់​ភាគច្រើន​ដោយសារ​ជំងឺលើសឈាម និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។ អ្នកទោស​ភាគច្រើន​មាន​ជំងឺ​រ៉ាំរ៉ៃ នៅ​ពេល​ពួកគេ​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ ។ នៅពេលដែល​ពួកគេ​ត្រូវ​ឃុំខ្លួន សិទ្ធិ​របស់​ពួកគេ​មានកំណត់​ដូច្នេះ​ពួកគេ​មាន​ការព្រួយបារម្ភ ។ ការព្រួយបារម្ភ​របស់​ពួកគេ​បណ្តាលឲ្យ​មាន​ជំងឺ​លើសឈាម​ហើយ​ងាយ​នឹង​បង្ក​ឲ្យមាន​ជំងឺ​ដាច់ សរសៃឈាម​ក្នុង​ខួរក្បាល​ណាស់​។ នេះ​បិតា​ម​ការអះអាង​របស់​មន្ត្រី​ពន្ធនាគារ​។​

​    ​ប៉ុន្តែ អង្គការ​សិទ្ធិ​មនុស្ស​បាន​ស្តីបន្ទោស​លើ​ស្ថានភាព​តូចចង្អៀត​នៃ​មន្ទីរ​ឃុំឃាំង​និង​កង្វះ​ការយកចិត្តទុកដាក់ ផ្នែក​សុខភាព របស់​ពន្ធនាគារ​៕

No comments:

Post a Comment