Wednesday, January 19, 2011

នាយករដ្ឋមន្រ្តីថៃធ្វើទស្សនកិច្ចនៅខេត្តភាគខាងត្បូងដែលចលាចល

បែ្រដោយលោក មាស សំអុល AKP ភ្នំពេញ
តាមប្រភព ស៊ីនហួ បានឲ្យដឹងថាៈ នាយក រដ្ឋមន្រ្តី លោក អាប់ភីស៊ីត វិជ្ជាជីវ៉ា បាននិយាយ កាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលរបស់លោកនឹងពិចារ ណាលប់ចោលច្បាប់គ្រាអាសន្នក្នុងស្រុកជាច្រើន បន្ថែមទៀត ក្នុងចំណោមខេត្តជាប់ព្រំដែនចំនួនបី នៅភាគខាងត្បូង ។
លោកនាយករដ្ឋមន្រី្ត បាននិយាយនៅក្នុងខេត្តប៉ាត់តានីធ្វើគណធិបតីពិធីរំលឹកដល់គ្រូបង្រៀនដែល បានស្លាប់ នៅខេត្តចំនួនបីនៅភាគ ខាងត្បូងបំផុតនោះ ចាប់តាំងពីអំពើឃោរឃៅដែលបានកើតឡើង នៅក្នុងតំបន់នោះ កាលពីខែ មករា ឆ្នាំ ២០០៤ ។
លោកបាននិយាយថាស្រុកម៉ាឡេស ក្នុងខេត្តប៉ាត់តានី គឺជាស្រុកសាកល្បងមួយ ដែល នៅទីនោះរដ្ឋាភិ បាលបានលប់ចោលច្បាប់គ្រា អាសន្នហើយដែលរដ្ឋាភិបាល នឹងដាក់ជំនួស ឡើងវិញជាបណ្តើរ ៗ ការពង្រឹងក្រិត្យច្បាប់គ្រា អាសន្ន នៅក្នុងខេត្តភាគខាងត្បូងបំផុតនេះ ដោយ ច្បាប់ធម្មតាវិញ ។
ក្នុងឱកាសទិវាគ្រូ កាលពីថ្ងៃទី១៦ ខែមករា នៅពេលដែលគ្រូបង្រៀនម្នាក់ទៀតត្រូវ ពួកឧទ្ទាមដែល គេសង្ស័យសម្លាប់នៅមួយថ្ងៃមុននោះលោកនាយករដ្ឋមន្រ្តីបាននិយាយថា ចលាចលនៅភាគ ខាងត្បូង បានធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់កុមារនិងបានធ្វើឲ្យគ្រូបង្រៀនស្លាប់ ៕

No comments:

Post a Comment