ភ្នំពេញ: ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃក្រសួងព័ត៌មានបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី១៩មករានេះនូវគេហទំព័រថ្មីដែលមានអាសយដ្ឋាន www.akp.gov.kh ។
គេហទំព័រនេះនឹងមានផ្សាយជាភាសាខ្មែរ អង់គ្លេស និងបារាំងដែលមនុស្សទូទាំងពិភពលោកអាចចូលអានបានដោយសេរី។ លោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើជាអធិបតី ក្នុងឱកាសនោះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មាន ទស្សនវិជ្ជាខាងវិស័យព័ត៌មានរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានគឺប្លែក លឿន និងអាចទុកចិត្តបាន។
សមិទ្ធផលនេះបានមកពីការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុនមេគង្គណិតបានទេ៕
ដោយ : បញ្ញវន្ត
No comments:
Post a Comment