លោក សួស សំរិត AKP
ភ្នំពេញ –ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងការស្តារប្រព័ន្ធលូរបស់រាជធានីភ្នំពេញ ក្រុមហ៊ុន សូគីម៉ិចគ្រុប បានផ្តល់ជាអំណោយជាថវិកាចំនួន២០ម៉ឺនដុល្លារ សម្រាប់ទិញរថយន្តបូមលូទំនើបចំនួន ពីរគ្រឿង ជូនដល់ សាលារាជធានីភ្នំពេញ ហើយត្រូវបានធ្វើពិធីប្រគល់ទទួលនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១១ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ហឺ ហេង អគ្គនាយករងក្រុម ហ៊ុនសូគីម៉ិចគ្រុប នៅឯសាលារាជធានីភ្នំពេញ។
ឯកឧត្តម កែប ជុតិមា បានមានប្រសាសន៍ថា ក្នុងនាមប្រជាជន មន្រ្តីរាជការ ក្នុងរាជធានី ភ្នំពេញ សូមថែ្លង អំណរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនសូគីម៉ិចគ្រុប ដែលមានចិត្តសប្បុរស ផ្តល់ថវិកាចំនួន ២០ ម៉ឺនដុល្លា អាមេរិក និង៥ម៉ឺនដុល្លារទៀតជាថវិការបស់សាលារាជធានភ្នំពេញផ្ទាល់ ដើម្បីទិញរថយន្តបូមលូថ្មីទំនើប ចំនួនពីរគ្រឿង ដែលឧបករណ៍ បំពាក់លើរថយន្តនេះ នាំចូលពីអឺរ៉ុប ពីទីក្រុងហូជីមិញ ហើយកាយវិការដ៍ល្អ ប្រពៃនេះគឺជាគម្រូដល់ ផ្នែកវិនិយោគផ្សេងៗទៀត ព្រោះថា ការឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុនសូគីម៉ិច ដោះ ស្រាយបានទាន់ ពេលវេលាទៅនឹងការប្រឈម ជាមួយ បញ្ហាការថែទាំប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំ ពេញ ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល បានធ្វើការ ដាស់តឿនដល់អង្គភាពលូទឹក បូមទឹកឲ្យមានជំនាញក្នុងប្រើ ប្រាស់រថយន្តទាំងពីរគ្រឿងនេះ និងចំទិស ដៅការងារ ហើយត្រូវចេះថែទាំ សំអាតឲ្យបានជាប្រចាំ ប្រើប្រាស់ ឲ្យបានត្រឹមត្រូវទីបមានប្រសិទ្ធភាព ។
សូមបញ្ជាក់ដែរថា រថយន្តទាំងពីគ្រឿងនេះមានតំលៃសរុប ២៥ ម៉ឺនដុល្លាអាមេរិក ក្នុងនោះ សាលារាជធានី ភ្នំពេញបានបំពាក់ឧបករណ៍បនែ្ថមនៅលើរថយន្តទាំងពីរតម្លៃ ៥ ម៉ឺនដុល្លាអាមេរិក ហើយសាលារាជធានី ក៏កំ ពុងតែធ្វើការបញ្ជាទិញរថយន្តបូមកាកសំណល់ខ្នាតធំពីអឺរុប ហើយរំពឹងថា នឹងមកដល់រាជធានីនាពេល ឆាប់ ៗ នេះ៕
No comments:
Post a Comment