ចំពោះការព្រួយបារម្ភ របស់ប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១ នេះថា រយៈពេលប៉ុន្មានថ្ងៃក្នុងសបា្តហ៍នេះ មានភ្លើងឆាបឆេះព្រៃជាបន្តបន្ទាប់ ដោយមិនដឹងអំពីមូលហេតុច្បាស់លាស់ទេ ដោយពួកគាត់ពន្លត់បានតែមួយរយៈ ក៏មានភ្លើងឆេះកន្លែងថ្មីទៀត ។ បើតាមការសង្កេតរបស់ប្រជាពលរដ្ឋ ភ្លើងឆេះព្រៃនេះ គឺបណ្តាលមកពីមនុស្សលួចដុត ដើម្បីរំលោភដីធ្លីរបស់រដ្ឋ និងមានការលួចដុតនៅតាមដីឡូត៍ដោយគ្មានច្បាប់ទម្លាប់ ហើយក៏ឆេះរាលដាលមក ។
មន្ត្រីសាលាខេត្តព្រះសីហនុបាននិយាយថា អាជ្ញាធរខេត្តព្រះសីហនុបានប្រកាសរួចមកហើយ អំពីបញ្ហាភ្លើង ព្រោះរដូវនេះជារដូវប្រាំង ដូច្នេះត្រូវតែប្រុងប្រយ័ត្នទោះបីភ្លើង ភ្លើងចង្ក្រាន ឬចង្កៀងក្ដី ។ ករណីនេះបានកើតឡើងជាបន្តបន្ទាប់ អាជ្ញាធរខេត្តព្រះសីហនុ បានរៀបចំត្រៀមរថយន្តទឹកពន្លត់អគ្គីភយ័ ដែលមានស្រាប់រួចជាស្រេចទៅហើយ ៕
ដោយ : សមុទ្រ
ភ្លើងឆាបឆេះព្រៃនៅក្នុងទឹកដីសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១ នេះ
No comments:
Post a Comment