Wednesday, January 19, 2011

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​​​​លើ​សំណុំ​រឿង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១១

ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើក​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១១​ខាង​មុខ​នេះ ​លើ​សំណុំ​រឿង​ជនជាតិ​ថៃ​ទាំង​៧​នាក់ ដែល​ឆ្លង​ដែន​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ។
ប្រភព​ព័ត៌មាន​ពី​មន្រ្តី​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ទី​១៩ ខែ​មករា​នេះ​ថា សវនាការ​នឹង​ជំនុំជម្រះ​អង្គ​សេចក្ដី​ទាំង​មូល ទាក់​ទិន​នឹង​សំណុំ​រឿង​ជន​ជាតិ ថៃ​ទាំង​៧​នាក់ ដែល​មាន​ឈ្មោះ​​​ទី​​១-ឈ្មោះ Panich Vikitreth (ផានិក វិគិតសេត) តំណាង​រាស្រ្ត​ក្រុង​បាងកក មក​ពី​គណបក្ស​ប្រជាធិបតេយ្យ, ទី២-ឈ្មោះ Kochpontorn Chusanaseree (គុជពុនថន ជូសាណាសេរី) ជំនួយ​ការ​លោក ផានិក វិគិតសេត, ទី៣-ឈ្មោះ Veera Somkwamkid (វីរៈ ស៊ុំក្វាមឃីត) អគ្គលេខាធិការ​បណ្ដាញ​ប្រជាជន ប្រឆាំង​អំពើពុករលួយ, ទី៤-Samdin Lersbusya (សែម ឌីន ឡឺតប៊ូឆា) លេខាធិការ​បក្ស​ឋាន​សួគ៌ និង​ផែន​ដី, ទី៥- Taynae Moongmachon (តាយណែ មួងម៉ាកចន) អ្នកសារព័ត៌មាន, ទី៦-Naruemol Chitwaratana (ណារឿមមុល ជីតវ៉ារ៉ាត់តាណា) មេផ្ទះ និងទី៧-Ratree Paiputanapaiboon (រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន) លក់​គ្រឿង​ទេស-អ្នកសារ​ព័ត៌មាន។ ជន​ជាប់​ចោទ​ទាំង​៧​នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា​បាន​ចូល​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា​ដោយ ខុស​ច្បាប់ និង​ចូល​តំបន់​ហាម​ឃាត់​របស់​យោធា។ ប៉ុន្តែ​តុលាការ​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​​ចំនួន​​៦​នាក់​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ហើយ នៅ​សល់​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​ឈ្មោះ Veera Somkwamkid (វីរៈ ស៊ុំក្វាមឃីត) អគ្គលេខាធិការ​បណ្ដាញ​ប្រជាជន ប្រឆាំង​អំពើពុករលួយ ​បន្ត​ឃុំ​ខ្លួន​ក្នុង​គុក​ព្រៃ​ស៕

កោះកែវ

No comments:

Post a Comment