វិមានរដ្ឋសភាកាលពីថ្ងៃ១៩ខែមករាឆ្នាំ២០១១។
លោកអនុប្រធានរដ្ឋសភាអូស្ត្រាលីក៏បានសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៅកម្ពុជាជាពិសេសរាជធានីភ្នំពេញនិងខេត្តសៀមរាប។ លោកក៏បានកោតសរសើរនិងស្ញប់ស្ញែង ចំពោះប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌដ៏ល្បី ល្បាញនៅពាសពេញពិភពលោក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកអះអាងថា អូស្ត្រាលី នៅតែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជាជាដរាបទោះគណបក្សណាកាន់អំណាចក៏ដោយ។
លោកងួន ញ៉ិល អនុប្រធានទី១រដ្ឋសភាបានសម្តែងនូវការស្វាគមន៏យ៉ាងកក់ក្តៅចំពោះ លោកអនុប្រធានរដ្ឋសភាអូស្ត្រាលីដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាហើយបានឆ្លៀតឱកាសដ៏មានតម្លៃចូលជួបសំណេះសំណាលនិង ធ្វើសវនាការជាមួយលោក។
លោកអនុប្រធានទី១រដ្ឋសភា បានឱ្យដឹងថាវត្តមានរបស់លោកភីតធ័រ ស្លីបភើនិងគណៈប្រតិភូផ្តល់នូវកិត្តិយសដ៍ធំធេងសម្រាប់រដ្ឋសភាកម្ពុជា ជាពិសេសផ្តល់នូវលទ្ឋភាពក្នុងការពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និង កិច្ច សហប្រតិបត្តិការទ្វេភាគីនិងពហុភាគីរវាងរដ្ឋាភិបាល ស្ថាប័ននីតិបញ្ញត្តិ និង ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី។
លោកងួន ញ៉ិលក៏បានមានប្រសាសន៍ថាអូស្ត្រាលីបានជួយកម្ពុជាលើវិស័យជាច្រើនដូចជា វិស័យកសិកម្ម ពាណិជ្ជកម្ម បណ្តុះបណ្តាលធនធានមនុស្សតាមរយៈផ្តល់អាហារូបករណ៏ដល់មន្ត្រីរដ្ឋាភិបាលនិងនិស្សិត សាលាក្តីខ្មែរក្រហម ជំនួយយោធា គាំទ្រដល់ការបោះឆ្នោត និងគាំទ្រសមាជិកកម្ពុជាជាសមាជិកគណៈកម្មាធិការបេតិក-ភណ្ឌពិភពលោក៕
ដោយ : សម្បត្តិ CEN
No comments:
Post a Comment