កាលពីថ្ងៃម្សិលមិញមានរបាយការណ៍ថាជនទាំង៥នាក់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរខេត្តស្រះកែវ ប៉ុន្តែ បន្ទាប់ពីស្រាវជ្រាវរួចគេមិនបានរកឃើញពលរដ្ឋទាំង៥នាក់នោះទេ។ ទើបតែថ្ងៃនេះ គេទទួលដំណឹងថាពួកគេត្រូវបានចាប់ខ្លួននៅឯខេត្តនគររាជសីមាឯណោះ។
លោកឧត្តមសេនីយ៍ត្រីឡូ មិថុនា អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង៥នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញនៅល្ងាច ថ្ងៃទី១៩មករានេះ តាមច្រកអូរស្មាច់។
គួរកត់សម្គាលថាចាប់តាំងពីអាជ្ញាធរខ្មែរចាប់ខ្លួនជនជាតិថៃ៥នាក់មក អាជ្ញាធរថៃ ហាក់ ដូចជាបន្ទន់ឥរិយាបថជាច្រើនក្នុងការដោះលែងពលរដ្ឋខ្មែរដែលពួកគេបានចាប់៕
ដោយ : សុផុ CEN
No comments:
Post a Comment