Wednesday, January 19, 2011

មេខ្លោង​ចាប់ជំរិត​កូនស្រីមេ​បញ្ជា​ការ​​កង​រាជអាវុធ​ហត្ថ​ខេត្ត​សៀមរាប​​គេ​ចខ្លួន​​ជាង​២ឆ្នាំ​​ត្រូវជាប់អន្ទាក់

រាជធានីភ្នំពេញ ៖ ​បុរស​​ម្នាក់ជាប់​សង្ស័យ​​​ជាមេ​ខ្លោង​​​ចាប់ជំរិត​កូនស្រី​​របស់មេបញ្ជា​ការ​​កង​រាជអាវុធ​ហត្ថ​ខេត្ត​សៀមរាប ត្រូវ​បាន​ចាប់​​​ខ្លួន​​នៅក្បែរ​​ភោជនីយដ្ឋាន​​​មួយ​ក្នុងទឹកដី​ខណ្ឌ​ឫស្សីកែវ កាលពីវេលាម៉ោង​​​ប្រមាណ​​៥​ល្ងាច ថ្ងៃ​ទី​១៨ មករា ​២០១១ ​បន្ទាប់​​​ពី​មេខ្លោង​ម្នាក់នេះ​​​គេ​ចខ្លួន​​​អស់រយៈ​ពេល​ជាង​​២ឆ្នាំមក​ហើយ ។​
ជនជាប់សង្ស័យជា​​មេខ្លោង​​​ខាងលើ​នេះ​មាន​ឈ្មោះ​​ចក់ ចន្នី អាយុប្រហែល​​៣០​ឆ្នាំ ​ត្រូវ​បាន​​សមត្ថ​កិច្ច​​តាម​ដាន​​​ជា​យូរ​ណាស់​​​មកហើយ ​តាំង​ពី​​​នៅ​​​ខេត្តសៀមរាប រាជធានីភ្នំពេញ​​ និង​នៅ​កន្លែង​​​ផ្សេងៗ...​កាល​អំពើ​ចាប់​​ជំរិត​​នោះ​​​កើត​ឡើង​​បក្សពួក​​​របស់គេ​​៤នាក់ទៀតត្រូវ​ចាប់ខ្លួន អំឡុង​ចុង​ឆ្នាំ​​​២០០៨ កន្លងទៅ​​​ បន្ទាប់ពី​សកម្ម​ភាព​ចាប់​ជំរិត​​​​​កើតឡើង​​បន្តិច ។​ នៅព្រឹក​ថ្ងៃ​ទី​​១៩ មករា នេះ ជនជាប់សង្ស័យ​​​មេ​ខ្លោង​ចាប់​ជំរិត​​ត្រូវបានឃុំ​ខ្លួន​សាកសួរ​នៅ​ទីបញ្ជា​ការ​​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ ។​
គួររំលឹក​​​ឡើងវិញ​ថា ​​អំឡុង​ចុងឆ្នាំ​​២០០៨ កន្ល​ងទៅ ​កូនស្រី​​របស់​មេបញ្ជា​ការ​​​កង​រាជអាវុធ​​ហត្ថ​​​ខេត្តសៀមរាបម្នាក់​​​អាយុប្រហែល​​​២០​ឆ្នាំ ​​ត្រូវ​បា​ន​ជនសង្ស័យ​​​៦​នាក់​​ឆ្មក់​​ចាប់ខ្លួន​​ញាត់​​បញ្ចូល​រថយន្ត​ខណៈ​​​នារី​រងគ្រោះ​​​បានធ្វើ​​ដំណើរ​ចេញ​​ពី​សាលារៀន​​ជិះ​រថយន្ត​កាមរី​មកដល់​​មុខ​ផ្ទះ ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេល​ក្រោយ និង​នៅលើទំព័រ​កាសែត​កោះសន្តិភាព 
ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment