សេចក្តីប្រកាសព័ត៌មានរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ចុះថ្ងៃទី១៩មករា ឆ្នាំ២០១១ បង្ហាញថា សិក្ខាសាលា ដែលមានការចូលរួមពីចៅក្រម ព្រះរាជអាជ្ញាមកពីទូទាំងប្រទេស និងអាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០មករាស្អែកនេះ មានគោលដៅលើកកំពស់ការយល់ដឹងឲ្យកាន់តែប្រសើរ ទាក់ទងនឹងតួនាទីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅក្នុងការដោះស្រាយវិវាទការងារ និងពិភាក្សាអំពីតួនាទីរបស់តុលាការក្នុងការទទួលស្គាល់ និងការបង្ខំឲ្យអនុវត្តសេចក្តីសម្រេចរបស់អាជ្ញាកណ្តាល។
សេចក្តីប្រកាស បានបន្ថែមថា សិក្ខាសាលា ដែលរៀបចំឡើងដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយសហការជាមួយក្រសួងយុត្តិធម៌ ជាសម័យប្រជុំលើកដំបូងមិនធ្លាប់មាន រវាងអាជ្ញាកណ្តាល ចៅក្រម និងព្រះរាជអាជ្ញា មកពីទូទាំងប្រទេស ជាមួយនឹងអ្នកជំនាញខាងមជ្ឈត្តកម្ម និងសន្ធានកម្មដ៏ល្បីល្បាញ មកចែករំលែកពីប្រវត្តិ និងការអភិវឌ្ឍន៍នៃមជ្ឈត្តកម្ម នៅកម្ពុជា៕
ដោយ : លីហូវ CEN
No comments:
Post a Comment