Wednesday, January 19, 2011

ចាប់ខ្លួន​យុវជន​ពីរ​នាក់​ជាប់ចោទ​ពី​បទ​ជួញដូរ​ថ្នាំញៀន​ជិត​១០០​គ្រាប់​

ស្ទឹងត្រែង: យុវជន​ពីរ​នាក់​ត្រូវ​តុលាការ​ខេត្ត​ស្ទឹងត្រែង​ចោទប្រកាន់ ពី​បទ​ជួញដូរ​ថ្នាំញៀន ប្រភេទ​មេតំ​ហ្វេ​តា​ម៉ីន ចំនួន​៩៨​គ្រាប់ សម្រេច​ឃុំខ្លួន ដាក់​ពន្ធនាគារ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨​មករា ២០១១ រង់ចាំ​ការស៊ើបអង្កេត ។​

​    ​គួររំលឹកថាៈ កាលពី​ថ្ងៃ​ទី​១៦​មករា​២០១១​សមត្ថកិច្ច​នគរបាល  ខេត្តស្ទឹងត្រែង​បាន​ចាប់ខ្លួន​យុវជន​ពីរ​នាក់ នៅ​ចំណុច​ផ្ទះ​១០០​ខ្នង  ឃុំ​តា​ឡា​ត ស្រុក​សេ​សាន កាលពី​វេលា​ម៉ោង​១៦ ព្រមទាំង​ធ្វើការ​ដកហូត​ថ្នាំញៀន​ប្រមាណ​ជិត​១០០​គ្រាប់ ។ 

​ជនសង្ស័យ​ដែល​ចាប់ខ្លួន ឈ្មោះ រស់ ចាន់​ពិសិដ្ឋ អាយុ​២១​ឆ្នាំ និង ឈ្មោះ វ៉ន វុទ្ធី​អាយុ​១៨​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។​

​    ​ជនសង្ស័យ​ឆ្លើយ​សារភាពថា ពួកគេ​បាន​ទិញ​ថ្នាំញៀន​ពី​មនុស្ស​ផ្សេង នៅ​ក្រុង​ស្ទឹងត្រែង រួច​យក​ទៅ​ចែកចាយ​ក្នុងភូមិ​ដែល​គេ​រស់នៅ តែប៉ុណ្ណោះ ។​

​    សមត្ថកិច្ចឲ្យដឹងថា ក្រោយពី​ចាប់​ជនសង្ស័យ​យក​មក​សាកសួរ​រួច​ហើយ​ថ្នាំញៀន​និង​ម៉ូតូ​មាក​វ៉េវ​អាល់​ហ្វា​មួយគ្រឿង សមត្ថកិច្ច​ក សាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​តាមច្បាប់ ៕

ដោយ : សេសាន CEN

No comments:

Post a Comment