ខេត្តបន្ទាយមានជ័យ ៖ លោកអ៊ុក តឿន ត្រូវបានតែងតាំងជាប្រធានមន្ទីរព័ត៌មានថ្មីប្រចាំខេត្តបន្ទាយមានជ័យ ជំនួសលោកមុត សាម៉ន ដែលត្រូវចូលនិវត្តន៍ បន្ទាប់ពីបំរើការក្នុងអង្គភាពនេះអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ ខណៈដែលថ្នាក់លើបានសម្លឹងឃើញផងដែរថា លោកអ៊ុក តឿន អតីតអនុប្រធានមន្ទីរនេះអាចឡើងដឹកនាំការងារបន្តទៅមុខទៀតបាន ។
ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ មករា នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានមន្ត្រីអ្នកមុខអ្នកការក្នុងខេត្តជាច្រើនចូលរួម ។ នៅក្នុងប្រកាសតែងតាំងនេះ ក៏មានប្រកាសតែងតាំងអនុប្រធានមន្ទីរ៣រូប និងប្រធានការិយាល័យ២រូបផងដែរ ។ លោកមុត សាម៉ន បន្ទាប់ពីចូលនិវត្តន៍ លោកត្រូវបានតែងតាំងធ្វើជាទីប្រឹក្សាក្រសួងព័ត៌មានសំរាប់កិច្ចការរាជការចុងក្រោយនៃឆាកជីវិត ។
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment