ពួកអាវលឿងជួបជុំតវ៉ារឿងព្រំដែនថៃ-កម្ពុជាកាលពីពេលកន្លងមក
យោងតាមក្រុមអាវលឿងថៃ សុន្ទរកថាតាមទូរទស្សន៍របស់នាយករដ្ឋមន្ត្រីអាប់ភិស៊ីត វេចាជីវ៉ាកាលពីយប់ថ្ងៃអាទិត្យអំពីជម្លោះព្រំដែនថៃ-កម្ពុជាមិនពិតជាក់ស្តែងទេ។
អ្នកនាំពាក្យលោកផានថេប ពួពង់ផានបាននិយាយកាលពីថ្ងៃចន្ទថាតំបន់ដែលជនជាតិថៃ៧នាក់ត្រូវបានចាប់ខ្លួនដោយទាហានកម្ពុជាកាលពីថ្ងៃ២៩ធ្នូធ្លាប់ជាជំរំដែលបង្កើតឡើងដោយអាជ្ញាធរថៃសំរាប់ជនភៀសខ្លួនកម្ពុជា ហើយរដ្ឋាភិបាលបានអនុញ្ញាតអោយសង់របងចូលក្នុងទឹកដីថៃ។
លោកបន្ថែមថាតែឥឡូវពួកអ្នកភូមិលែងអាចប្រើប្រាស់តំបន់នេះក្រោយប្រជាជនកម្ពុជាចូលមករស់នៅក្នុងជំរំជនភៀសខ្លួននេះ ហើយរដ្ឋាភិបាលថៃមិនដែលលើកបញ្ហានេះមកពិភាក្សាជាមួយកម្ពុជាទេ។
អ្នកនាំពាក្យរូបនេះបានបន្តថាការពន្យល់របស់អាប់ភិស៊ីតអំពីបញ្ហាព្រំដែនកាលពីយប់ម៉ិញអាចនាំអោយថៃបាត់បង់ទឹកដីនិងអាចមានទោសជាប់គុកមួយជីវិតឬត្រូវប្រហារជីវិត។
ក្នុងកម្មវិធីទូរទស្សន៍កាលពីយប់ថ្ងៃអាទិត្យ លោកអាប់ភិស៊ីតបាននិយាយថា ការសំរេចរបស់តុលាការកម្ពុជាអំពីជនជាតិថៃ៥នាក់់មិនទាក់ទងការកំណត់ព្រំដែនថៃ-កម្ពុជាទេ។លោកបាននិយាយថា“ការសំរេចនេះមិនប៉ះពាល់ដល់បញ្ហាព្រំដែនពីព្រោះអនុស្សរណៈនៃការយោគយល់គ្នារវាងថៃនិងកម្ពុជាអំពីការអង្កេតនិងកំណត់ព្រំដែនគោកដែលចុះហត្ថលេខានៅឆ្នាំ២០០០នេះចែងថាបញ្ហាព្រំដែននឹងត្រូវដោះស្រាយនៅពេលគណៈកម្មការព្រំដែនចំរុះថៃ-កម្ពុជាបានឈានដល់កិច្ចព្រមព្រៀងមួយ”។
លោកបាននិយាយថាកន្លែងដែលទាហានកម្ពុជាចាប់ជនជាតិថៃកាលពីថ្ងៃ២៩ធ្នូនៅជាតំបន់មានជម្លោះនៅឡើយ។
អាប់ភិស៊ីតនៅតែនិយាយថារដ្ឋាភិបាលនឹងមិនលុបចោលអនុស្សរណៈនៃការយោគយល់គ្នាពីព្រោះវាអាចនាំដល់ការប៉ះទង្គិចរវាងប្រទេសទាំងពីរ។
No comments:
Post a Comment