ភ្នំពេញ: ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រមកពី ១៥ប្រទេស បានជួបជុំគ្នានៅកម្ពុជាក្នុងសន្និសីទ មេគង្គ ដែលនឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃនៅទីក្រុងភ្នំពេញ ដើម្បីការងារស្រាវជ្រាវ ក៏ដូចជាការពារ និងប្រយុទ្ឋជំងឺឆ្លង។
ប្រទេសដែលចូលរួមក្នុងសន្និសីទនេះមាន ប្រទេសបារាំ ង ទ្បាវ វៀតណាម ថៃ ម៉ាទ្បេស៊ី ឥណ្ឌូនេស៊ី ឥណ្ណា ហ្វីលីពីន សាំងហ្កាពួរ អូស្ត្រាលី សហរដ្ឋអាមេ រិក អង់គ្លេស កូរ៉េ ស្វីស អាល្លឹម៉ង់ និងប្រទេសជប៉ុន។
លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ឱយដឹងបន្ទាប់ពីសន្និសីទបានសម្រាកមួយរយៈខ្លី កាលពីព្រឹកថ្ងៃច័ន្ទ ទី២៤ មករាកន្លងមកថា សន្និសីទនេះធ្វើ ទ្បើងដើម្បីលើកកំពស់ចំណេះដឹង រវាងអ្នកជំនាញវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រ និង ការងារស្រាវជ្រាវទាក់ទងវិស័យនេះក្នុងតំបន់ និងពិនិត្យរួមគ្នាលើការថែរទាំ អ្នកជំងឺក្នុងតំបន់នេះ ដែលមានមុខជំងឺស្រដៀងៗគ្នាថា អ្វីដែលគេធ្វើបានជោគជ័យ និងអ្វីនាំឱយមានភាពបរាជ័យដែល ជាផ្នែកមួយដ៏សំខាន់ នៃការផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមករវាងប្រទេសក្នុង និងក្រៅ តំបន់។ ជំងឺរ៉ាំរ៉ៃជាប្រភេទជំងឺមិនឆ្លង ជំងឺទាំងនោះរួមមាន ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺ លើសឈាមជាដើម។
លោកសាស្ត្រាចារ្យម៉ី សាម៉ឺឌី អគ្គលេខាធិការកាកបាតក្រហមកម្ពុជា និងជាសាស្ត្រាចារ្យ មហាបរិញ្ញាបានប្រសាសន៍ថា កំរិតសមត្ថភាពរបស់គ្រូពេទ្យ និស្សិតពេទ្យរបស់កម្ពុជាកាន់តែមាន ភាពប្រសើរទ្បើងលើសមត្ថភាព ដោយពួកគេអាចទទួលបាននូវការសិក្សា ការអនុវត្តន៍លើសម្ភារៈបរិក្ខាពេទ្យ និងការវិវត្តន៍ដ៏ឆាប់រហ័សរបស់វិស័យវេជ្ជសាស្ត្រ បានយ៉ាងល្អប្រសើរបើធៀបជាមួ យពេលដែលលោករៀន ។
លោកស្រីបេននី រីឆាត Penny Richards ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានមា នប្រសាសន៍ថា ប្រទេសអូស្ត្រាលីបានប្តេជ្ញាចិត្តយ៉ាមុតមាំ ក្នុងការជួយកម្ពុជាឱយសម្រេចបាននូវ គោលដៅទី៤ លើការកាត់បន្ថយមរណៈភាពមាតា និងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ទី៥ លើកា រកាត់បន្ថយអត្រាមរណៈភាពមាតា ហើយយើងជឿថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅនេះ ប្រសិនជាបុគ្គលិកសុខាភិបាលនៅតាមសេវាសុភាព នៅក្នុងតំបន់ជនបទនៃប្រទេសមានសម ត្ថភាពគ្រប់គ្រាន់ ហើយជំនួយលើផ្នែកនេះរបស់ប្រទេសអូស្ត្រាលី បាននិងកំពុងជួយពង្រឹងលើការងារនេះ ។
លោកស្ត្រីបន្តថា បច្ចុប្បន្ននេះសមាមាត្រជំនួយរបស់អូស្ត្រាលី សម្រាប់ជួយប្រទេសកម្ពុជា កាន់តែរីកធំទ្បើង ដោយឆ្នាំនេះបានជួយប្រទេសកម្ពុជាចំនួន២១លានដុល្លារ លើការផ្គត់ផ្គង់ និងព ង្រឹងប្រព័ន្ឋសុខាភិបាល ក្នុងចំណោមទឺកប្រាក់សរុបដែលជួយមកតំបន់នេះ ក្នុងឆ្នាំនេះសរុបចំនួន ៥០.៣លានដុល្លារ ។
លោកស្រី Penny Richards បានបន្តថា ប្រទេសអូស្ត្រាលីក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុង ការជួយឱយប្រទេសក្នុងតំបន់នេះ ដើម្បីធ្វើឱយពួកគេធ្វើការផ្តល់សេវាកាន់តែមានគុណភាព ក្នុងការធ្វើឱយប្រសើរទ្បើងនូវសុខភាពមាតា ទារក និងកុមារ ។ នៅប្រទេសកម្ពុជាវិញអូស្ត្រាលីបាន ជួយរដ្ឋាភិបាលកម្ពុជា លើការពង្រឹងសមត្ថភាពផ្នែកធនធានមនុស្ស តាមផែនការយុទ្ឋសាស្ត្ររប ស់វិស័យសុខាភិបាល នៃផែនការយុទ្ឋសាស្ត្រជាតិលើវិស័យនេះសម្រាប់ឆ្នាំ២០០៨ ២០១៥ ៕
ដោយ : សេរី
No comments:
Post a Comment