Monday, January 24, 2011

អធិការដ្ឋាន​រដ្ឋបាល​ព្រៃ​ឈើ​ឈូង​សមុទ្រ​បង្រ្កាប​រថយន្ត​ដឹក​ឈើ​ប្រភេទ​លេខ​២​បាន​១​គ្រឿង

ព្រះសីហនុ ៖ ក្រុម​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​និង​សត្វ​ព្រៃ​របស់​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ ឈូង​សមុទ្រ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បង្រ្កាប​និង​ឃាត់​រថយន្ត​កូរ៉េ​មួយ​គ្រឿង ដែល​ដឹក​ឈើ​អារ​ប្រភេទ​លេខ​២​ខុស​ច្បាប់។
សមត្ថកិច្ច​បាន​បង្រ្កាប​រថយន្ត​ដែល​ដឹក​ឈើ​គ្មាន​លិខិត​អនុញ្ញាត កាល​ពី​ពេល​ថ្មី​ៗ​នេះ ដែល​មាន​រថយន្ត​ម៉ាក​ហ៊ីយន់ដាយ ពាក់ ស្លាក​លេខ 2A1002 ពណ៌ខៀវ​ទឹក​ប៊ិច បើកបរ​ដោយ​ឈ្មោះ​សេក សួន ភេទប្រុស អាយុ៣៨ឆ្នាំ ជន ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឆាយ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​សីហនុ បាន​ដឹក​ជញ្ជូន​ឈើ​អារ​ប្រភេទ​លេខ​២ ចំនួន​៥៧៦​សន្លឹក ស្មើ​នឹង ៣.៤០៤​ម៉ែត្រ​ត្រីគុណ។ សមត្ថកិច្ច​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ឈូង​សមុទ្រ​បាន​ឃាត់​រថយន្ត​ខាង​លើ​បញ្ជូន​មក​ទី​បញ្ជា​ការ​វរៈសេនា​តូច​លេខ​១២៥ តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ព្រះសីហនុ៕
ច្បារមន

No comments:

Post a Comment