ភ្នំពេញ: ពិធីកម្ទេច VCD និង DVD ព្រមទាំងឧបករណ៍ថតចម្លងខុសច្បាប់ត្រូវបានគេប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី២៤មករានេះនៅក្នុងបរិវេណក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
VCD និង DVD ដែលត្រូវកិនកម្ទេចចោលនៅថ្ងៃនេះមានចំនួនជាង២៥ម៉ឺនបន្ទះដែលជាខ្សែវីដេអូ ខារ៉ាអូខេ និងរឿងអាសអាភាសខុសច្បាប់ដែលសមត្ថកិច្ចរឹបអូសបាននៅក្នុងប្រតិបត្តិការដែលបានធ្វើឡើងកាលពីក្នុងអំឡុងឆ្នាំ២០១០កន្លងទៅនៅក្នុង៧ខេត្ត ក្រុងទូទាំងប្រទេសគឺ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ចាម សៀមរាប បាត់ដំបង និងកំពត។
ពិធីកម្ទេចដោយកិននឹងរ៉ូឡូកិនថ្មបានធ្វើឡើងដោយមានការចូលរួមពីសំណាក់មន្ត្រីក្រសួងវប្បធម៌ និងនាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃដែលបានសហការគ្នាបង្ក្រាប VCD និង DVD ខុសច្បាប់នៅក្នុងប្រទេសកម្ពុជា៕
ដោយ : រតនា
No comments:
Post a Comment