ភ្នំពេញ: ថ្លៃងក្នុងពិធីសម្ពោធស្ពានព្រែកតាមាក់នៅព្រឹកថ្ងៃទី២៤មករានេះ សម្ដេច ហ៊ុន សែន បានព្រមានធ្ងន់ៗចំពោះក្រុមហ៊ុនសូ ងួន ដែលទទួលបន្ទុកដឹកជញ្ជូនវិស័យឯកជនថាក្រុមហ៊ុននេះបង្កការគ្រោះថ្នាក់ចរាចរច្រើនជាងគេ។ សម្តេចអះអាងថារថយន្តសម្រាប់ដឹកជញ្ជូនរបស់ក្រុមហ៊ុននេះជារថយន្តចាស់ៗ ដែលបង្កគ្រោះថ្នាក់ជាពិសេសការបុកស្ពាន បុកបង្កាន់ដៃស្ពានជាញឹកញាប់ និងច្រើនជាងគេ។
ជាការពិតណាស់ ឡានរបស់ក្រុមហ៊ុនសូរ ងួន គឺពិតជាបានបង្កគ្រោះថ្នាក់យ៉ាងញឹកញាប់មែន បើមិនបុកគេក៏បុកស្ពានដែរ។ ជាក់ស្តែង ជាកាលពីរាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១០ ឡានរបស់ក្រុមហ៊ុននេះបានបើកប្រណាំងគ្នារវាងរថយន្តសន្ដោងកុងតឺន័ររបស់ក្រុមហ៊ុនសូរ ងួន ដូចគ្នា នៅតាមបណ្ដោយផ្លូវពីក្រុងតាខ្មៅរហូតបើករេចង្កូតបុកបង្កាន់ដៃស្ពានព្រះមុនីវង្សចាស់លៀនក្បាលរថយន្តចេញ ទៅខាងក្រៅអើតមើលទឹកទន្លេធ្វើមិនដឹង។
កុំតែបានកុងតឺន័រនៅខាងក្រោយជួយទប់ កុំអីប្រហែលធ្លាក់ទឹកបាត់ទៅហើយ។
នេះជាហេតុផលដែលសម្តេចតេជោបានព្រមានជាសាធារណៈនៅថ្ងៃនេះ៕
ដោយ : សម្បត្តិ CEN
No comments:
Post a Comment