Monday, January 24, 2011

ពិធី​បញ្ចូល​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​សង្កែ

បាត់ដំបង​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នំា​២០១១​ក្នុង​បរិវេណ​សាលា​បក្ស​ស្រុក​សង្កែ​បាន​រៀប​ចំ​ពិធី​បញ្ចូល​សមាជិក​ថ្មី​នៅ​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​ការ​ប្រារព្ធ​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​អន្លង់​វិល​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​។
ពិធី​នេះ​ក្រោម​អធិបតី​ភាព​លោក​ ឡោក​ ហ៊ួរ​ នាយក​រង​ទី​១​ខុទ្ទកាល័យ​ព្រឹទ្ធ​សភា​និង​ជា​ប្រធាន​ក្រុម​ទី​ប្រឹក្សា​ជំនួយ​ការ​សម្ដេច​ធម្មពោធិសាល​ ជា ​ស៊ី​ម​​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ស្រុក​សង្កែ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​ទាំង​១០​និង​សមាជិក​សមាជិកា​ដែល​សុំ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​បក្ស​ថ្មី​មាន​ចំនួន​៧៨៨​នាក់​ព្រម​ទាំង​សមាជិក​ចាស់​ចំនួន​២០០​នាក់​ផង​ដែរ​។
ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក​ ឡោក​ ហ៊ួរ ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ស្រុក​សង្កែ​បាន​មាន​ប្រសាសន៍​ថា​ប្រធាន​ក្រុម​ថ្នាក់​ឃុំ​ទាំង​អស់​ត្រូវ​ព្យាយាម​ឧស្សាហ៍​ចុះ​ពង្រឹង​អោយ​ដល់​មូលដ្ឋាន​ដើម្បី​អោយ​ប្រជា​ពលរដ្ឋ​មាន​ការ​ជឿ​ជាក់​និង​មាន​ទំនុក​ចិត្ត​លើ​គណបក្ស​ប្រជាជន​ពិសេស​ត្រូវ​អោយ​ដឹង​អំពី​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ​និង​ទទួល​យក​ការ​សំណូម​ពរ​របស់​ប្រជា​ពលរដ្ឋ​ថា​តើ​ពួក​គាត់​ត្រូវ​ការ​អ្វី​ខ្លះ​សម្រាប់​សហគមន៍​ដែល​ពួក​គាត់​រស់​នៅ​រាល់​ថ្ងៃ​៕
និយមរ័ត្ន


No comments:

Post a Comment