រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវលេខ២០០៤ ចំនួន១០៩គ្រួសារ បាននាំគ្នាធ្វើពាក្យបណ្តឹងទៅសាលារាជធានីភ្នំពេញ សុំឱ្យលោកកែប ជុតិមា អភិបាលរាជធានីជួយធ្វើអន្តរាគមន៍ ដោយពួកគាត់បានប្តឹងចោទប្រកាន់ទៅលើក្រុមហ៊ុនឯកជនមួយឈ្មោះក្រុមហ៊ុនរ៉ូដ ជេវីអ៊ិនវេសមេន (Road JV Investment Co.,Ltd) ដែលជាក្រុមហ៊ុនវិនិយោគផ្លូវលេខ២០០៤ ពីការប្រមូលប្រាក់តាមតែចិត្តនឹកឃើញ ផ្ទុយពីកិច្ចសន្យាជាមួយសាលារាជធានីភ្នំពេញ ឬរាជរដ្ឋាភិបាលដែលមិនអនុញ្ញាតឱ្យយកលុយរថយន្តចេញចូលរបស់ប្រជាពលរដ្ឋទាំងនោះឡើយ ។ ថ្មីៗកន្លងទៅ កោះសន្តិភាពបានទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងទូរស័ព្ទរបស់ប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ទាក់ទិន នឹងបញ្ហាខាងលើដែលពាក្យបណ្តឹងនោះមាន៤ទំព័រ រួមទាំងមានស្នាមមេដៃប្រជាពលរដ្ឋចំនួន១០៩គ្រួសារផង កាលពីថ្ងៃទី១០ មករា ។
ក្នុងពាក្យបណ្តឹងនេះសរសេរថា ប្រជាពលរដ្ឋ និងមន្ត្រីរាជការរស់នៅតាមដងផ្លូវលេខ២០០៤ កើតទុក្ខមិនសុខចិត្ត សុំប្តឹងពីក្រុមហ៊ុនរ៉ូដជេវី អ៊ិនវេសមេន ដែលទាមទារឱ្យប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវលេខ២០០៤ បង់ប្រាក់ផ្លូវចេញចូលពីរថយន្តថ្លៃហួសប្រមាណមិនអាចទទួលយកបាន ។ ក្នុងពាក្យបណ្តឹងបានជំរាបជូនលោកកែប ជុតិមា ថា ផ្លូវលេខ២០០៤ សាលារាជធានីភ្នំពេញអនុញ្ញាតឱ្យក្រុមហ៊ុនសឡា ធ្វើការវិនិយោគតាំងពីឆ្នាំ២០០៣ មកម្ល៉េះ ហើយយើងខ្ញុំជាប្រជាពលរដ្ឋ និងមន្ត្រីរាជការមានការត្រេកអរយ៉ាងខ្លាំងថា នឹងបានទទួលនូវផ្លូវវិនិយោគទំនើបតាមលក្ខណៈបច្ចេកទេសដោយអ៊ុតកៅស៊ូបេទីមីណឺ ។ ផ្ទុយទៅវិញ ថ្មីៗនេះប្រជាពលរដ្ឋរស់នៅតាមដងផ្លូវលេខ២០០៤ និងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទឹកថ្លា កាកាប និងសង្កាត់ត្រពាំងថ្លឹង តែងទទួលរងនូវការគាបសង្កត់យ៉ាងធ្ងន់ធ្ងរ ពីសំណាក់ក្រុមហ៊ុនវិនិយោគផ្លូវនេះ ដូចជាការទារលុយបង់ថ្លៃស្ទិកគ័រពីមួយឆ្នាំទៅមួយឆ្នាំមានការឡើងរហូតចាប់ពី១ដល់២០ដុល្លារ ។ ជាមួយនេះក្រុមហ៊ុនវិនិយោគថ្មីបច្ចុប្បន្ន មានការឡើងថ្លៃរហូតដល់ទៅ៤០ដុល្លារក្នុងរថយន្តមួយគ្រឿង គឺឡើងថ្លៃទ្វេដងជាតំលៃហួសប្រមាណមិនអាចទទួលយកបានឡើយ ម្យ៉ាងខុសពីសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី៦ កុម្ភៈ ២០០៤ គឺអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគយកតំលៃរថយន្តធំ-តូចឆ្លងកាត់ តែចំពោះរថយន្តប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនេះមិនអនុញ្ញាតឱ្យយកឡើយ ។
នៅចំណុចចុងក្រោយនៃពាក្យបណ្តឹងនេះ មានសំណូមពរពីរចំណុចដល់លោកកែប ជុតិមា គឺទី១-សំណូមពរសុំឱ្យដកផ្លូវលេខ២០០៤ នេះទុកជាផ្លូវរបស់រដ្ឋឱ្យដូចគ្នានឹងផ្លូវលេខ៥៩៨ ដោយសាលារាជធានីភ្នំពេញចេញសោហ៊ុយចំណាយឱ្យទៅក្រុមហ៊ុវិញ ទី២-សំណូមពរសុំឱ្យមានការចុះពិនិត្យមើលការវិនិយោគផ្លូវនេះឱ្យសមស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវចៀសវាងឱ្យក្រុមហ៊ុនធ្វើតាមតែចិត្តរបស់ខ្លួន ។

ពលរដ្ឋម្នាក់រស់នៅតាមបណ្តោយផ្លូវខាងលើ នេះ ដែលចូលរួមផ្តិតមេដៃប្តឹងដែរ តែសូមមិនបញ្ចេញឈ្មោះបាននិយាយថា ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគផ្លូវលេខ២០០៤នេះគឺខុសពីកិច្ចសន្យាជាពិសេសផ្លូវនេះត្រូវចាក់អ៊ុតបេទីមីណឺ រៀបចំប្រព័ន្ធលូត្រឹមត្រូវ និងផ្តល់ស្ទិកគ័របិទរថយន្តឱ្យប្រជាពលរដ្ឋដោយមិនគិតថ្លៃ ។ ផ្ទុយទៅវិញ ពេលភ្លៀងម្តងៗផ្លូវនេះតែងតែលិចលង់រួមជាមួយផ្ទះប្រជាពលរដ្ឋ ឯការស្ថាបនាផ្លូវមកដល់ពេលនេះជិត៧ឆ្នាំហើយ
នៅតែចាក់បេតុងមិនទាន់អ៊ុតបេទីម ។ ជាពិសេសទៀត ពេលនេះក្រុមហ៊ុនវិនិយោគថ្មីបានគាបសង្កត់ប្រជាពលរដ្ឋយកលុយក្នុងរថយន្ត១គ្រឿងដល់ទៅ៤០ដុល្លារឯណោះ ខុសពីក្រុមហ៊ុនចាស់ (ក្រុមហ៊ុនសឡា) ដែលពុំមានការយកលុយឡើយ ។ ពលរដ្ឋរូបនោះបានបញ្ជាក់ថា ផ្លូវលេខ២០០៤ មានចំងាយជាង៣គីឡូម៉ែត្រយកលុយទាំងរថយន្តតូច និងរថយន្តធំ ហើយផ្លូវនេះមានបញ្ជរបង់ប្រាក់ដល់ទៅ២កន្លែង ហើយនៅពេលឆាប់ៗនេះ ខណៈស្ថាបនាស្ពានអាកាសស្តុបមន្ទីរពេទ្យព្រះកុសុមៈ ផ្លូវនេះពិតជាមានសារសំខាន់ក្នុងការរំដោះចរាចរណ៍ ៕

ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment