ព្រះសីហនុ ៖ ក្រុមបង្រ្កាបបទល្មើសព្រៃឈើនិងសត្វព្រៃរបស់អធិការដ្ឋានរដ្ឋបាលព្រៃឈើ ឈូងសមុទ្រ សហការជាមួយអាជ្ញាធរមូលដ្ឋាន បង្រ្កាបនិងឃាត់រថយន្តកូរ៉េមួយគ្រឿង ដែលដឹកឈើអារប្រភេទលេខ២ខុសច្បាប់។
សមត្ថកិច្ចបានបង្រ្កាបរថយន្តដែលដឹកឈើគ្មានលិខិតអនុញ្ញាត កាលពីពេលថ្មីៗនេះ ដែលមានរថយន្តម៉ាកហ៊ីយន់ដាយ ពាក់ ស្លាកលេខ 2A1002 ពណ៌ខៀវទឹកប៊ិច បើកបរដោយឈ្មោះសេក សួន ភេទប្រុស អាយុ៣៨ឆ្នាំ ជន ជាតិខ្មែរ មានទីលំនៅភូមិឆាយ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដឹកជញ្ជូនឈើអារប្រភេទលេខ២ ចំនួន៥៧៦សន្លឹក ស្មើនឹង ៣.៤០៤ម៉ែត្រត្រីគុណ។ សមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្របានឃាត់រថយន្តខាងលើបញ្ជូនមកទីបញ្ជាការវរៈសេនាតូចលេខ១២៥ តំបន់ប្រតិបត្តិការសឹកខេត្តព្រះសីហនុ៕
ច្បារមន
No comments:
Post a Comment