Monday, January 24, 2011

និស្សិត​សកលវិទ្យាល័យ​ស្វាយរៀង​ជំនាន់​ទី​១ ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​កំពង់​ផែ​ព្រះសីហនុ

ក្រុងព្រះសីហនុ ៖ និស្សិត​ចំនួន​៤៥​នាក់​​ក្នុង​នោះ​មាន​ស្រី​៥​នាក់ បាន​ធ្វើ​ទស្សនកិច្ច​សិក្សា នៅ កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដើម្បី​ស្រាវជ្រាវ​ពី​ខ្សែ​សង្វាក់​ផលិតកម្ម និង​សេវាកម្ម ព្រម​ទាំង​បទ ពិសោធន៍​នានា ដែល​ការ​ធ្វើ​ទស្សនកិច្ច​សិក្សា​របស់​និស្សិត​ចំនួន​៤៥​នាក់​នេះ​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​លោក​ឌី វិជ្ជា ​ប្រធាន​សមាគម​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង។
ការ​ធ្វើ​ទស្សនកិច្ច​​សិក្សា​នេះ​​ដឹក​នាំ​ដោយ​លោក​ឧកញ៉ា​ម៉ែន វិបុល អភិបាល​រង​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១១​កន្លង​ទៅ​នេះ។
ក្រុម​និស្សិត​បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​ថា នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​រូប​គាត់ ដែល បាន​មក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​។ ក្រុម​និស្សិត​បន្ត​ថា ពេល ត្រឡប់​ទៅ​វិញ​នឹង​ធ្វើ​ការ​ស្រង់​បទ​ពិសោធន៍ និង​មេរៀន​ល្អ​ៗ​យក​ទៅ​អនុវត្ត​នៅ​ក្នុង​ខេត្ត​ស្វាយរៀង។
គ្រូឡាញ់

No comments:

Post a Comment