Monday, January 24, 2011

ប៉េអឹម​១៥០០​នាក់​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ការពារ និង​ខេត្ត​ភាគ​ឥសាន​

ភ្នំពេញ​: ​កម្លាំង​ប៉េអឹម​ប្រមាណ​១៥០០​នាក់ រួមមាន​កម្លាំង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​ប៉េអឹម​ខេត្ត កំពង់ចាម ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី និង​ខេត្ត​មួយចំនួនទៀត បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃ ឈើ​នៅ​តំបន់​ដែន​ជម្រក សត្វ​ស្នួល និង​តំបន់​បរិស្ថាន​ជុំវិញ​នោះ​។​

​ប្រភព​ដែល​អាច​ទុកចិត្ត​បាន​ឱ្យដឹងថា កម្លាំង​ប៉េអឹម​រាប់រយ​នាក់​បាន​ចុះ​ទៅ​កាន់​ទីរួមស្រុក​ស្នួល ខេត្ត​ក្រចេះ តាំង​ព្រលឹម​ថ្ងៃទី ២៣ ខែ​មករា​ឆ្នាំ​២០១១​ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ការចុះ​បង្ក្រាប បទល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្នួល​។​

​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​អាច​នឹង​ប្រើ​កម្លាំង​រហូតដល់​១៥០០​នាក់​មកពី​ខេត្ត​ជុំវិញ​តំបន់​ខាងលើ​ដើម្បី​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ក្នុង​ការចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​​បរិស្ថាន និង ដែន​ជម្រក​សត្វ​ដែល​មាន​ព្រំប្រទល់​បួន​ខេត្ត​ជាប់​គ្នា​គឺ​ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី​។ ប្រភព​ឱ្យ​ដឹងថា កម្លាំង​ទាំងនោះ​ដឹកនាំ​ដោយ​កម្លាំង​ប៉េអឹម​ការិយាល័យ​ប្រឆាំង​បទល្មើស​​ព្រហ្មទណ្ឌ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

 ដោយឡែក កម្លាំង​ប៉េអឹម​កំពង់ចាម​ចំនួន​១០០​នាក់ បាន​បញ្ជូន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​។ កម្លាំង​ដែល​បញ្ជូន​ទៅ​ចូលរួម​ទាំ​១០០​នាក់​ត្រូវបាន មេ​បញ្ជារ​ការ​របស់​ពួកគេ​ដក​យក​ទូរស័ព្ទ​ដៃ​ទាំង​អស់​ដោយ​មិនឱ្យ​មាន​ការទាក់ទង​ទៅ​ខាងក្រៅ លើកលែង​តែ​មេ​បញ្ជ​ការដែល​ដឹកនាំ​កម្លាំង​ទាំង​១០០​នាក់ តែ​ម្នាក់​ប៉ុណ្ណោះ ដែល​មាន​ទូរស័ព្ទដៃ សម្រាប់​ទទួល​តែ​បញ្ជារ​តែប៉ុណ្ណោះ​។​

​ប្រភព​ពី​ស្រុក​ស្នួល​បានឱ្យដឹងថា រហូតមក​ដល់​ល្ងាច​ថ្ងៃទី​២៤ ខែ​មករា នេះ​កម្លាំង​ប៉េអឹម​ប៉េអឹម​ផ្ទៃ​ប្រទេស​បាន​បន្ត​រុករក​ក្នុង​តំបន់​ព្រៃ​ជ្រៅ ក្នុង​តំបន់​ការពារ​បរិស្ថាន ដើម្បី​ធ្វើ​ការបង្ក្រាប​ដល់​ឬ​សគល់​តែម្តង​៕
 
ដោយ : សម្បត្តិ

No comments:

Post a Comment