Monday, January 24, 2011

លោក​គង់ គាំ​កោះប្រជុំ​រឿង​អនុវត្ត​គោលការណ៍​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ

ភ្នំពេញ​: លោក សម រង្ស៊ី មិន​អាច​ចូល​ក្នុង​ប្រទេស​បាន លោក​គង់ គាំ​អនុប្រធាន​គណបក្ស​សម រង្ស៊ី​បាន​កោះប្រជុំ​សមាជិក​គណៈកម្មកា​រនា​យក​ជា​បន្ទាន់​មួយ​នៅ​ព្រឹក​ថ្ងៃទី ​២៥​ មករា ឆ្នាំ​២០១១​។ 

​គឺជា​កិច្ចប្រជុំ​ដែល​ផ្តោត​លើ​ប្រធានបទ​សំខាន់​ពីរ​គឺ​ទី​១-​ផ្សព្វផ្សាយ​ពី​លទ្ធផល​កិច្ចប្រជុំ​រវាង​លោក សម រង្ស៊ី ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន និង​ទី​២​និយាយ​ពី​សំណើរ​សុំ​អនុវត្ត​គោលការណ៍​ផ្លាស់ប្តូរ​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ​។​

​តាម​គម្រោង គណៈអចិន្ត្រៃយ៍​គណបក្ស​សមរង្ស៊ី ដែល​ដឹកនាំ​ដោយ​លោក គង់ គាំ ត្រូវ​វិល​ត្រឡប់​មក​ដល់​អាកាសយានដ្ឋាន​ភ្នំពេញ​វិញ​នា​ម៉ោង ៧ យប់​ថ្ងៃ​ទី​២៤​មករា​នេះ​។​

​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សមរង្ស៊ី បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​២៤​មករា​ថា នៅ​ថ្ងៃ​ទី​២៥​មករា ឆ្នាំ​២០១១ វេលា​ម៉ោង ៩ ព្រឹក គណបក្ស​សមរង្ស៊ី​នឹង​ធ្វើ​សន្និសីទ កាសែត ស្តីពី លទ្ធផល​កិច្ចប្រជុំ​លោក​ប្រធាន​សម​រង្ស៊ី ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​

​លោក សមរង្ស៊ី បាន​អំពាវនាវ​ឲ្យ​បេក្ខជន​តំណាងរាស្ត្រ​ដែល​តវ៉ា​រឿង​អាណត្តិ​តំណាងរាស្ត្រ​ចូលរួម​ប្រជុំ ដើម្បី​ដោះស្រាយ​ដោយ​ការយោគយល់​ក្នុង​ការពង្រឹង​គណបក្ស​ប្រឆាំង ដែល​កំពុងតែ​ជួប​ការលំបាក​នាពេលនេះ​។​

​កិច្ចប្រជុំ​រវាង​គណៈកម្មកា​រនា​យក​នឹងធ្វើ​នៅ​ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី​២៥​មករា ឆ្នាំ​២០១១ ដឹកនាំ​ដោយ​លោក គង់ គាំ​។ កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់​ពី​កិច្ចប្រជុំ​រវាង​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ១៥ រូប ជាមួយ​លោក​ប្រធាន​សម​រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៤​មករា ឆ្នាំ​២០១១​។​

​ចំណែក​លោក កែ​ត ឃី បេក្ខជន​តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មការ​នាយក​នៃ​គណបក្ស​សមរង្ស៊ី​បាន​អះអាង​នៅ​រសៀល​ថ្ងៃទី​២៤​មករា​ថា ក្រុម​បេក្ខជន​តំណាងរាស្ត្រ​រង់ចាំ​មើល​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​នាយក​នា​ព្រឹក​ថ្ងៃ​ទី​២៥​មករា ថា​តើ​លោក​ប្រធាន​សម​រង្ស៊ី បាន​សម្រេចចិត្ត​បែបណា​លើ​គោលការណ៍​ធ្វើ​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ​នោះ​។​

​ម្យ៉ាងទៀត ញ្ញា​ត្តិត​វ៉ា​ទៅកាន់​លោក​ប្រធាន​សម​រង្ស៊ី ក្នុង​ពេល​លោក​ជួបប្រជុំ​ជាមួយ​គណៈ​អចិន្ត្រៃយ៍​នៅ​ហ្វីលីពីន​នោះ ក៏​គ្រាន់តែ​ជាការ​ក្រើនរម្លឹក ចំពោះ​សេចក្តី សម្រេចចិត្ត​របស់​លោក​ប្រធាន ព្រោះថា អ្នក​នៅ​ក្នុង​ប្រទេស មិន​ងាយ​នឹង​បាន​ជួប​ជាមួយ​លោក​ប្រធាន​ឡើយ​។​

​លោក កែ​ត ឃី ជា​ក្រុមការងារ​ក្នុង​ខេត្ត​កំពង់ធំ ហើយ​ដែល​ត្រូវ​ទទួល​សិទ្ធិ​ឡើង​ធ្វើ​តំណាងរាស្ត្រ​ជំនួស​លោក ម៉ែន សុថា​វ​រិន្ទ្រ​។ លោក កែ​ត ឃី បាន​ចុះហត្ថលេខា​លើ​ញ្ញា​ត្តិ​ជាមួយនឹង​បេក្ខជន​តំណាងរាស្ត្រ ៧ រូប​ផ្សេងទៀត ដើម្បី​សុំ​ឱ្យ​លោក​សម រង្ស៊ី​អនុវត្ត​គោលការណ៍​ធ្វើ​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ តាម​ការសន្យា​៕
 
ដោយ : លីហូវ

No comments:

Post a Comment