ភ្នំពេញ: អតីតអ្នកតំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិច លោកថាច់ សាង បានអំពាវនាវឱ្យខ្មែរកម្ពុជាក្រោម គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
សេចក្តីអំពាវនាវនេះបានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី២៣មករាឆ្នាំ២០១១ ដែលមានហត្ថលេខារបស់លោកថាច់ សាង។ សារលិខិតដែលមានពីរទំព័រមានសេចក្តីថា ដើម្បីស្ថិរភាពសង្គម និងភាពគង់វង្សនៃសន្តិភាព លោកសូមអំពាវនាវឱ្យបងប្អូនខ្មែរកម្ពុជាក្រោម និងខ្មែររួមលោហិតទាំងអស់ផ្តល់ការគាំទ្រដល់សម្តេចហ៊ុន សែន និងលោកជំទាវដែលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ។
លោកថាច់ សាងបានហៅសម្តេចហ៊ុន សែនថាជាវីរៈដ៏ឆ្នើមដែលមានការគាំទ្រពីមហាប្រទេស ចិន វៀតណាមនិង ប្រទេសជាច្រើនទៀតនៅក្នុងសាកលលោកទាំងមូល។ លោកអះអាងថាសម្តេចហ៊ុន សែនកំពុងរុញច្រានសេចក្តីទុក្ខព្រួយ និងសោកនាដកម្មទាំងឡាយឱ្យចាកចេញឆ្ងាយពីប្រជាពលរដ្ឋខ្មែរ។
ក្នុងបរិបទនេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបញ្ឈប់ជបន្តាន់នូវគំនិតប្រឆាំងជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចហ៊ុន សែន។ គេមិនដឹងថាឥឡូវនេះលោកថាច់សាងនៅទីណាទេ ប៉ុន្តែ ក្នុងលិខិត្តអំពាវនាវ អតីតតំណាងរាស្ត្រជនជាតិខ្មែរក្រោមសញ្ជាតិអាមេរិករូបនេះបានចុះហត្ថលេខានៅភ្នំពេញ។៕
ដោយ : រតនា
No comments:
Post a Comment