Monday, January 24, 2011

ក្រុមហ៊ុន RMA តាំងពិព័រណ៍​ផលិតផល​គ្រឿងចក្រ​កសិកម្ម​

កណ្តាល: ក្រុមហ៊ុន RMA (Cambodia) Co., Ltd បាន​ប្រារព្ធ​ពិធី​តាំង​ពិ​ព៍រណ៍​នៅក្នុង​ពិ​ព័រ​ណ៏ ផលិតផល ឧបករណ៍ និង គ្រឿងចក្រ​សម្រាប់​បម្រើកា​រ​ឱ្យ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម​និង​ពូជ​គោ​ប្រា​ម៉ាន់​លើក​ទី​២ កាលពី​ថ្ងៃទី​២២-២៣ ខែមករា ឆ្នាំ​២០១១​នៅ​ភូមិ​អា​រិ​យក្ស​ត្រ ឃុំ​អា​រិ​យក្ស​ត្រ ខេត្ត កណ្តាល ដោយមាន​អញ្ជើញ​ចូលរួម​ទស្សនា​របស់លោក​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ។​

​នៅក្នុង​ពិធី​នេះដែរ​មានការ​តាំង​គ្រឿងចក្រ​កសិកម្ម​ត្រាក់ទ័រ​ម៉ាក John Deer ម៉ាក JCB ប្រភេទ ប៊េ​ក​ហូ​ឡូ​ឌ័​រ (Backhoe Loader) ប្រភេទ​ឡូ​ដល (Loadall) មក​សម្រាប់​ឲ្យ​សាធារណជន និង​ប្រជាកសិករ ទស្សនា​និង​ស្វែងយល់ ជាវ​យកទៅ​ប្រើប្រាស់ ជាពិសេស​អ្នកបច្ចេកទេស​បាន​ពន្យល់ បង្ហាញ​ពីមុខ​ងារ តួនាទី លក្ខណៈពិសេស​និង​អត្ថប្រយោជន៍​របស់​គ្រឿងចក្រ​ប្រភេទ​នីមួយៗ ។​
​    ​
​    ​តំណាង​ក្រុមហ៊ុន RMA បាន​និយាយថា គ្រឿងចក្រ​និង​ផលិតផល​កសិកម្ម​រប​ស់​ក្រុមហ៊ុន​មាន​ផ្តល់ជូន​សេវាកម្ម​ជួសជុល និង ថែទាំ​ក្រោយពី​ការទិញ​ដល់​កន្លែង​និង​ហ្វឹកហាត់​ដល់​អតិថិជន​ឱ្យ​ចេះ​ប្រើប្រាស់ គ្រឿងចក្រ​បាន ស្ទាត់ជំនាញ ព្រមទាំង​ផ្គត់ផ្គង់ គ្រឿងបន្លាស់ ។ ចំណែកឯ​តម្លៃ​និង​សេវាកម្ម​គឺ​ដូចគ្នា​នៅ​ការិយាល័យ​នៅ​ភ្នំពេញ​ដែល​ស្ថិតនៅ​ផ្លូវ​ម៉ា​យ​ដា​សង្កាត់​កា​កាប​ខណ្ឌដង្កោ​
​  
  ​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​RMA បានធ្វើ​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩០ និង​មាន​សាខា​ក្រុមហ៊ុន​ចែកចាយ​នៅតាម​បណ្តា​ខេត្ត​សម្រាប់​ត្រាក់ទ័រ​ម៉ាក John Deer ដូចជា ខេត្តសៀមរាប ប៉ៃលិន បាត់ដំបង និង​ជំ​ហ៊ាន​បន្ទាប់​ខាងមុខនេះ ក្រុមហ៊ុន RMA នឹង​បន្ត​បើក​សាខា​នៅ កំពង់ចាម​កំពង់ស្ពឺ កំពង់ធំ និង​កំពត ៕

ដោយ : ចក្ខុ CEN

No comments:

Post a Comment