មន្ត្រីរាជរដ្ឋាភិបាល បានប្រតិកម្មនឹងសម្តីរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលបានធ្វើកិច្ចសម្ភាសន៍ តាមវិទ្យុបរទេសមួយ រិះគន់សម្តេចហ៊ុនសែន ដែលជាមេដឹកនាំ បានបំបាត់ចលនាខ្មែរក្រហម និងបានធ្វើអោយប្រទេសអស់សង្គ្រាម និងបានរកជំនួយជួយកសាង ប្រទេសកម្ពុជា ដែលក្រីក្រ។
មន្ត្រីសិទ្ធិមនុស្ស Human Rigths Watch លោក Brad Adam បានខឹងនឹងសម្តេចហ៊ុនសែនថា បានដឹកនាំយូរពេក ដែលនាំអោយមានភាពផ្តាច់ការ និងទាមទារអោយសម្តេច ចុះចេញពីតំណែង។ មន្ត្រីសិទ្ធិមនុស្ស Human Rigths Watch លោក Brad Adam ដដែល បានខឹងនឹងសម្តេច ដោយចោទថា សម្តេច ដែលអាចកាន់តំណែងបានយូរ ដោយសារតែ ប្រើយុទ្ធវិធីគំរាម និងប្រើទឹកលុយ និងចោទថា កម្ពុជាមានការធ្លាក់ចុះនៃសិទ្ធិបញ្ចេញមតិ សេរីភាពធ្វើនយោបាយ និងចោទអំពីកត្តាពុករលួយ។ល។
ការចោទទាំងនេះ បានធ្វើអោយមានប្រតិកម្ម ពីមន្ត្រីរាជរដ្ឋាភិបាលចោទថា ប្រើឥទ្ធិពលបរទេសជ្រៀតជ្រែកក្នុងកិច្ចការ ប្រទេសកម្ពុជា ក្នុងបំណងធ្វើអោយកម្ពុជា ដែលមានស្ថេរភាពនយោបាយ មានលក្ខណៈអាប់អួរ។
No comments:
Post a Comment