Friday, January 14, 2011

រដ្ឋសភាស្នើឱ្យ រដ្ឋមន្ដ្រីយុត្ដិធម៌ ស្រាវជ្រាវ និងដោះស្រាយ សំណុំរឿងមន្ដ្រីរដ្ឋបាល ព្រៃឈើផ្នែកក្រឡាញ់

ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សទទួល ពាក្យបណ្ដឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភាបានផ្ញើលិខិត មួយច្បាប់ទៅរដ្ឋមន្ដ្រី ក្រសួងយុត្ដិធម៌លោក អង្គវង្ស វឌ្ឍានា តាមរយៈ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើសុំឱ្យសាលា ដំបូងខេត្ដសៀមរាប លើកយកសំណុំរឿង ព្រហ្មទណ្ឌ ៩៣២ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១០ មកចាត់ការ តាមនីតិវិធីច្បាប់ឱ្យបាន ឆាប់រហ័ស។
ការបញ្ជូនលិខិតសុំឱ្យរដ្ឋមន្ដ្រីក្រសួង យុត្ដិធម៌ លោក អង្គវង្ស វឌ្ឍានា ចាត់ការ និងដោះស្រាយក្នុងសំណុំរឿងមន្ដ្រីរដ្ឋបាល ព្រៃឈើផ្នែកក្រឡាញ់ខាងលើនេះ បានធ្វើ ឡើងបន្ទាប់ពីលោក ថោង សុខៃ និងភរិយា លោកស្រី យស់ លក្ខិណា កាលពីពេលថ្មីៗនេះ បានបញ្ជូនពាក្យបណ្ដឹង មួយច្បាប់ទៅ កាន់សម្ដេចពញាចក្រី ហេង សំរិន សុំឱ្យអន្ដរាគមន៍ក្នុងរឿងនេះ ដោយ ទាមទារឱ្យសាលាដំបូងខេត្ដសៀមរាបផ្ដន្ទា ទោសក្រុមមន្ដ្រីយោធានៅកងពលតូចអន្ដ រាគមន៍លេខ៥ ៣នាក់ រួមមានឈ្មោះ រុំ សាអៀម រយៈសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើសុំឱ្យសាលា ដំបូងខេត្ដសៀមរាប លើកយកសំណុំរឿង ព្រហ្មទណ្ឌ ៩៣២ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១០មកចាត់ការតាមនីតិវិធីច្បាប់ឱ្យបាន ឆាប់រហ័ស។
ការបញ្ជូនលិខិតសុំឱ្យរដ្ឋមន្ដ្រីក្រសួង យុត្ដិធម៌ លោក អង្គវង្ស វឌ្ឍានា ចាត់ការ និងដោះស្រាយក្នុងសំណុំរឿងមន្ដ្រីរដ្ឋបាល ព្រៃឈើផ្នែកក្រឡាញ់ខាងលើនេះ បានធ្វើ ឡើងបន្ទាប់ពីលោក ថោង សុខៃ និងភរិយា លោកស្រី យស់ លក្ខិណា កាលពីពេលថ្មីៗនេះ បានបញ្ជូនពាក្យបណ្ដឹង មួយច្បាប់ទៅកាន់សម្ដេចពញាចក្រី ហេង សំរិន សុំឱ្យអន្ដរាគមន៍ក្នុងរឿងនេះ ដោយ ទាមទារ ឱ្យសាលាដំបូងខេត្ដសៀមរាបផ្ដន្ទា ទោសក្រុមមន្ដ្រីយោធានៅកងពលតូចអន្ដ រាគមន៍លេខ៥ ៣នាក់ រួមមានឈ្មោះ រុំ សាអៀម, រឿង សារីម និង ឈុំ ចិន្ដា ហៅ ហ្គោ ដែលបាន បាញ់ប្រហារ កាងឈើខុស ច្បាប់ទៅលើក្រុមមន្ដ្រីរដ្ឋបាលព្រៃឈើផ្នែក ក្រឡាញ់ កាលពីវេលាម៉ោង១និង២៥នាទី យប់រំលងអធ្រាត្រ ចូលថ្ងៃទី៣០ខែតុលា ឆ្នាំ ២០១០ កន្លងទៅនេះ។
នៅក្នុងលិខិតមួយច្បាប់ ចុះហត្ថលេខា ដោយលោកស្រី ឃួន សុដារី ប្រធានគណៈ កម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា កាលពីថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០១១ បានស្នើឱ្យរដ្ឋ មន្ដ្រីក្រសួងយុត្ដិធម៌ លោក អង្គវង្ស វឌ្ឍានា ពិនិត្យស្រាវជ្រាវនិងដោះស្រាយជូនជាសមត្ថកិច្ច រួចសូមរាយការណ៍ពីលទ្ធផលនៃការដោះ ស្រាយមកគណៈកម្មការ វិញឱ្យបានឆាប់។
ប្រភពព័ត៌ពីស្រុកវ៉ារិន ខេត្ដសៀមរាប បានឱ្យដឹងថា បើទោះបីព្រះរាជអាជ្ញាសាលា ដំបូងខេត្ដសៀមរាប សម្រេចចោទប្រកាន់ ក្រុមមន្ដ្រីយោធាទាំងនេះក៏ដោយ ប៉ុន្ដែគ្មាន សមត្ថកិច្ចណា មួយ ហ៊ានទៅចាប់និងឃាត់ ខ្លួនយកទៅផ្ដន្ទាទោសនោះទេ ដោយហេតុ ផលថា មន្ដ្រីយោធាទាំងនេះអាងពូរបស់ខ្លួន ជាមេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៥ ឈ្មោះ សំរិទ្ធ សារ៉េត។
ប្រភពព័ត៌មានបានឱ្យដឹងថា មិនត្រឹមតែ គ្មានសមត្ថកិច្ចពាក់ព័ន្ធណាមួយហ៊ានចាប់ខ្លួន ក្រុមមន្ដ្រីយោធាទាំងនេះ ប៉ុន្ដែថែមទាំងបន្ដ រកស៊ីឈើខុសច្បាប់ទៀត ដែលបញ្ហានេះ ត្រូវបានប្រមុខ នៃរាជរដ្ឋាភិបាលតែងតែ ព្រមានកុំប្រព្រឹត្ដសកម្មភាពយ៉ាងដូច្នេះ ជា ពិសេសនោះ គឺក្នុងជួរកម្លាំងប្រដាប់អាវុធ។
មជ្ឈដ្ឋានមួយចំនួន ដែលបានតាមដាន សាច់រឿងនេះតាំងពីដើមមកនោះសង្ឃឹម យ៉ាងមុតមាំចំពោះសមត្ថកិច្ចរបស់រដ្ឋាភិបាល ថា នឹងមានវិធានការក្នុងសំណុំរឿងនេះជា ពិសេសអង្គភាព ប្រឆាំងអំពើពុករលួយរបស់ លោកទេសរដ្ឋមន្ដ្រីឱម យិនទៀង ដែលបាន បញ្ចេញស្នាដៃក្នុងរយៈពេលចុងក្រោយនេះ បានយ៉ាងធំធេង គឺការឃាត់ខ្លួននិងចាប់ខ្លួន មន្ដ្រីយោធា និងមន្ដ្រី នគរបាលក្នុងជួរកម្លាំង ប្រដាប់អាវុធមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហា ពុករលួយជាច្រើននោះ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាល ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១០ ពីក្រសួង ការពារជាតិបានព្រមានធ្ងន់ៗទៅក្រុមមន្ដ្រី ក្នុងជួរប្រដាប់អាវុធ ត្រូវដកខ្លួនជាបន្ទាន់ ពាក់ព័ន្ធទៅនឹងការ រកស៊ីកាប់ឈើ និងជួញ ឈើខុសច្បាប់ ហើយប្រសិនបើបន្ដទៀត នោះ នឹងត្រូវដកបុណ្យស័ក្ដិ ទោះពាក់ផ្កាយ និងលោខែធំប៉ុណ្ណាក៏ដោយនោះ។
ដោយ ស៊ន សុភក្រ្ត


No comments: