Friday, January 14, 2011

ទាហាន​ឈុត​ខ្មៅ​​ថៃ​លើក​គ្នា​ជីក​អូរ​ព្រំដែន​ធ្វើ​ទំនប់​ តែ​ខាង​ភាគី​ខ្មែរ​ទៅ​ទាន់​នាំ​គ្នា​រត់​អស់

 បន្ទាយមានជ័យ​ ៖ ទាហាន​ឈុត​ខ្មៅ​សៀម​រួម​ជា​មួយ​កម្មករ​ប្រមាណ​១០​នាក់​នាំ​គ្នា​មក​កាន់​អូរ​ព្រំដែន​ចំណុច​មុខ​កា​ស៊ី​ណូ​ហ្គោល​ឌិន​ក្រោន ​ដែល​មាន​ ចម្ងាយ​​ខាង​ជើង​ស្ពាន​មិត្ត​ភាព​កម្ពុជា​សៀម​២០០​ម៉ែត្រ​ ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​ឈម​​នៅ​ខាង​សៀម​​ស្ថិត​ក្នុង​ភូមិ​ខុង​ឡឹក ​ស្រុក​អារញ ​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ ​ដើម្បី​ជីក​អូរ​លើក​ទំនប់​ដែល​ស្ថិត​ក្នុង​អូរ​ព្រំដែន​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​មករា ​ឆ្នាំ​២០១១​នេះ​ តែ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ទៅ​ទាន់​នាំ​គ្នា​រត់​អស់​។
បើ​តាម​ប្រភព​ពី​ព្រំ​ដែន​កម្ពុជា​បាន​អោយ​ដឹង​ថា​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​មាន​ទាហាន​ឈុត​ខ្មៅ​របស់​សៀម​៥​នាក់​ស្លៀក​ពាក់​តែ​ឯកសណ្ឋាន​និង​៣​នាក់​ស្លៀក​ពាក់​ស៊ីវិល​បាន​នាំ​គ្នា​នាំ​កម្មករ​ជាង​១០​នាក់​ចុះ​មក​កាន់​មាត់​អូរ​ព្រំដែន​កម្ពុជា​ថៃ​នៃ​ចុង​ខាង​លើ​ដើម្បី​ជីក​មាត់​អូរ​លើក​ទំនប់​ខាង​ទឹក​ដី​ខ្លួន​។ការ​ធ្វើ​បែប​នេះ​ភាគី​សៀម​បាន​ចោទ​ប្រកាន់​មក​ភាគី​កម្ពុជា​​ថា​បាន​លើក​ទំនប់ ​ដែល​ធ្វើ​អោយ​មាន​ទឹក​ជំនន់​នៅ​ខាង​ភាគី​ខាង​សៀម​រួម​ទាំង​ទម្លាក់​ឈើ​ជា​ច្រើន​នៅ​ក្នុង​អូរ​ទៀត​ផង​។
ក្រោយ​ពី​មានស​កម្ម​ភាព​​បែប​នេះ​ខាង​មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​បាន​ចុះ​ទៅ​ទី​នោះ​ដើម្បី​សួរ​នាំ​ជា​មួយ​ភាគី​សៀម​ហើយ​ខាង​កម្ពុជា​​បាន​ច្រាន​ចោល​នូវ​អ្វី​ដែល​សៀម​លើក​ឡើង​។ប្រភព​ដដែល​បាន​អោយ​ដឹង​ថា​ពួក​គេ​ក្រៅ​ពី​ជីក​អូរ​លើក​ដី​ធ្វើ​ទំនប់​គឺ​ពួក​គេ​មាន​បំណង​រើស​សំរាម​ឈើ​ដែល​នៅ​ក្នុង​ទឹក​តែ​នៅ​ពេល​ខាង​កម្ពុជា​ទៅ​ដល់​ពួក​គេ​ក៏​រត់​អស់​។ទាក់​ទិន​នឹង​ករណី​ខាង​លើ​នេះ​មេ បញ្ជា​ការ​វរ​៩១១​ដែល​ឈរ​ជើង​ការ​ពារ​បាន​បដិសេធ​មិន​ដឹង​អ្វី​ទាំង​អស់​ចំពោះ​រឿង​នេះ​៕
.ពៅ

No comments:

Post a Comment