បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ នៅសាលាខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រកាសតែងតាំងតំណែងប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តជំនួសលោកប្រធានចាស់ ដែលត្រូវបានចូល និវត្តន៍។ ពិធីនោះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកអ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុក សាលុយ ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុង អឿន អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង អភិបាលរង រួមទាំងមន្រ្តីជាច្រើនទៀត។
លោកអ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា លោកយូ ចាន់ណា ដែលត្រូវ ប្រកាសតែងតាំងជាប្រធានថ្មី នឹងត្រូវអនុវត្តន៍ការងារបំរើផលប្រយោជន៍រួម ចៀសវាងការអនុវត្តការងារដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួន។
លោកអ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍កោតសរសើរចំពោះស្នាដៃ របស់លោកប្លែង សារ៉ុត ប្រធានមន្ទីរដែលត្រូវចូលនិវត្តន៍បានខិតខំអភិវឌ្ឍន៍ វិស័យអប់រំនៅខេត្តបន្ទាយមានជ័យបានល្អប្រសើររួមជាមួយការកសាងសមិទ្ធផលបានច្រើនផងដែរ៕
អ. ពៅ
No comments:
Post a Comment